ឯកឧត្តម ជា សុផារ៉ា ណែនាំ​ឲ្យក្រុម​ការងារ​ជួយ​សម្រួល​មធ្យោបាយ​ធ្វើដំណើរ​ដល់​ពលរដ្ឋ​ចំណាក​ស្រុក​ពេល​មក​បោះឆ្នោត

2023/06/18 09:37:23 am        234

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈ​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​កណ្ដាល​​គណបក្ស​​ប្រជាជន​កម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានណែនាំដល់ក្រុមការងារគណបក្សមូលដ្ឋាន​ទាំងអស់​ជួយ​សម្រួល​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋខ្មែរធ្វើចំណាក​ស្រុក ពេល​ដែល​ពួក​គាត់​មក​ធ្វើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកគណបក្សប្រជាជនកម្ពុជាមកពី ឃុំ​ប៉ឺសចំនួន ៤១២០នាក់ និងឃុំរកាខ្នុរ៥៥២៣នាក់ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា «ដើម្បី​ឲ្យកា​ន់​តែ​មាន​ជំនឿ​ជឿ​ជាក់​ និង​ភាពកក់ក្តៅនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាង​រាស្រ្ត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ សូម​ក្រុម​ការងារ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ក្នុង​ស្រុក​ក្រូច​ឆ្មារ ក៏​ដូច​ជា​មូលដ្ឋាន​ឃុំប៉ឺស១ និង​ឃុំរកាខ្នុរ​ត្រូវ​ពិនិត្យ​មើល​អ្នក​ដែល​អវត្តមាន​នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​តាម​រយៈ​ការ​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ដោយ​ត្រូវ​ទំនាក់​ទំនង​ទៅ​ពួក​គាត់​ដោយ​ផ្ទាល់​ ដើម្បី​ជំរុញ​ឲ្យ​ពួក​គាត់​បាន​មក​ចូល​រួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បានគ្រប់ៗគ្នា ដោយក្រុមការងារ​ត្រូវ​ជួយ​សម្រួល​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​រាល់​ការ​ចំណាយ​ផ្សេងៗដល់ពួកគាត់ ដើម្បីឲ្យពួកគាត់បាន​មក​ដល់​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​នៅ​ពេល​ពួក​គាត់ត្រឡប់ទៅវិញផងដែរ»។

ជាមួយនិងការជួបសំណេះសំណាលក្នុងឱកាសនោះដែរ ឯកឧត្តម ជា សុផារ៉ា ក៏បាន​សំណូម​ពរ​បន្ថែម​ទៀត​ ដល់ប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ឃុំប៉ឺស១ និង​ឃុំ​រកាខ្នុរ ក្នុងស្រុកក្រូចឆ្មារ ធ្វើយ៉ាង​ណាក្នុង​សមាជិក​ម្នាក់​ត្រូវ​ឱ្យ​បាន​សំឡេង​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជាមួយសន្លឹកនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ពីព្រោះ​កត្តា​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជនកម្ពុជាទទួលបានជ័យជំនះ គឺពិត​ជា​មិន​អាច​កាត់​ផ្ដាច់​ពី​ការ​ចូល​រួម​ចំណែក​ដ៏​ធំធេង​ពីសំណាក់ក្រុមការងារគ្រប់លំដាប់ថ្នាក់របស់គណបក្ស ក៏ដូច​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ដែល​បាន​លះ​បង់​ទាំង​កម្លាំង​កាយ​ចិត្ត​មិន​ខ្លាច​នឿយ​ហត់​ទើប​អាច​ទទួល​បានលទ្ធផលដ៏គាប់ប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និង​ស្នើ​ដល់​អ្នក​ដែល​ធ្លាប់​វង្វេង​ផ្លូវ​យល់​ខុសហើយបោះឆ្នោតគាំទ្រគណបក្សផ្សេងនៅក្នុងឃុំប៉ឺស១ និងឃុំរកាខ្នុរនោះ ឱ្យ​វិល​ត្រឡប់​ងាកមក​ដើរ​លើផ្លូវ​ត្រឹមត្រូវ​វិញ​ដោយ​ចូល​រួម​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​គ្រប់​ៗគ្នានៅក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ និង​គូស​ឲ្យ​ចំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមានលំដាប់លេខរៀងទី១៨ លើសន្លឹកឆ្នោត។

យ៉ាង​ណាក៏ដោយនៅក្នុងពិធីសំណេះសំណាលនោះឯកឧត្តម ជា សុផារ៉ា ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាពលរដ្ឋ​ទាំងខ្មែរ និងឥស្លាមនៅឃុំប៉ឺស១ និងឃុំរកាខ្នុរ ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​តាំង​ពីក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ផង​ដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am