វត្ថុបុរាណចំនួន៧៧មុខ ត្រូវបានពលរដ្ឋនៅសៀមរាបប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

2023/07/04 09:56:14 pm        568

សៀមរាប៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណចំនួន៧៧បន្ថែមទៀត ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីធ្វើការថែរក្សា និងអភិរក្សបន្តនៅសារមន្ទីរនោះ។

វត្ថុបុរាណទាំង៧៧នោះ ខ្លះនៅរក្សាបានរូបរាងពេញ និងខ្លះទៀតបានបែបបាក់ជាបំណែក មានដូចជា៖ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជននាសម័យបុរាណ មានកុលាលភាជន៍ ឧបករណ៍សម្រាប់ដាក់ទឹក និងម្ហូបអាហារផ្សេងៗ គ្រឿងអលង្ការដូចជា៖ កងដៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា៖ កាំបិត ពូថៅ និងចានជាដើម។

លោក ណក់ បូរុន ជាអ្នកប្រកបរបររកស៊ីមួយរូប រស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃនេះថា វត្ថុបុរាណមានចំនួន៧៧នេះ វត្ថុខ្លះលោកបានទិញបន្តពីប្រជាពលរដ្ឋ និងខ្លះទៀតប្រជាពលរដ្ឋ​បានប្រគល់ជូនលោកយកមករក្សាទុកបន្ត​ ដែលមានប្រភពនៅក្នុងខេត្តសៀមរាបខ្លះ និងមកពីខេត្តបន្ទាយមានជ័យខ្លះ។ ប៉ុន្តែលោកមិនបានដឹងអំពីអាយុកាលនៃវត្ថុនីមួយៗឡើយ។ការរក្សាទុកនេះដោយយល់ថា វត្ថុទាំងនោះ ជារបស់មានតម្លៃពីបុរាណគួរបន្តថែរក្សា។

លោកបន្តថា ក្រោយទទួលបានព័ត៌មានពី​មិត្តភ័ក្ដិ​របស់លោកថា ​សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទទួលថែរក្សា ​និងអភិរក្សវត្ថុសិល្បៈពីបុរាណ ​មិនឱ្យបាត់បង់នោះ លោកក៏ស្ម័គ្រចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ដើម្បីយកមកថែរក្សាបន្ត ទុកជាមរកតសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

លោក ណក់ បូរុន សម្ដែងការសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំងក្រោយពេលឃើញការតាំងបង្ហាញវត្ថុពីបុរាណជាច្រើនរាប់រយប្រភេទ ត្រូវបានថែរក្សាយ៉ាងល្អប្រសើរបែបនេះ ថែមទាំងជឿជាក់ថា ការប្រគល់ជូនវត្ថុទាំងនោះ ពិតជាមានសុវត្ថិភាពបំផុត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ
2026/09/14 09:57:34 am        1
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នាំយកអំណោយ ឧបត្ថម្ភជូនកងទ័ពឈរជើងនៅសមរភូមិមុខ ខេត្តព្រះវិហារ
2026/09/14 08:24:45 am        1
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
2026/09/13 04:28:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការរុលទៅមុខរបស់ក្រុមហ៊ូទីនៅយេម៉ែន ធ្វើឱ្យបណ្តាប្រទេសនៅរដ្ឋឈូងសមុទ្រប្រឈមជម្រើសដ៏លំបាក

2026/09/14 09:59:55 am
​ក្រសួងការងារបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលក្ខណៈត្រីភាគី លើកទី២ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ
2026/09/14 09:57:34 am
​កូរ៉េខាងជើង និយាយថាខ្លួនបានធ្វើសមយុទ្ធវាយប្រហារដោយកាំភ្លើងធំ និងមីស៊ីលចម្ងាយឆ្ងាយ
2026/09/14 09:51:13 am
​លោក Xi Jinping ៖ ចិននឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រទេស BRICS នៅឆ្នាំ ២០២៧
2026/09/14 09:50:21 am
​[BREAKING NEWS] មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់ និង១៥ នាក់របួសមុនបោះឆ្នោតចាប់ផ្តើមក្នុងតំបន់គ្រប់គ្រងដោយមូស្លីមនៅហ្វីលីពីន
2026/09/14 08:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm