អាជ្ញាធរជាតិអប្សរា ព្យាបាលជំងឺដើមស្ពង់ចំណាស់នៅប្រាសាទតាព្រហ្ម

2023/07/04 03:06:22 pm        330

សៀមរាប៖ ក្រុមការងារព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងកាត់ក្រីមែក និងព្យាបាលដើមស្ពង់ នៅជ្រុងខាងកើត ប្រាសាទតាព្រហ្ម ដើម្បីទប់ស្កាត់ហានិភ័យ ខណៈដែលដើមឈើវ័យចំណាស់នេះ មានសភាពទ្រុឌទ្រោម ។

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធ​ជាមួយប្រាសាទ។

បន្ថែមពីនេះ ក៏អាចនឹងបាត់បង់​សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។ព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ជារបាំងសម្រាប់ការពារខ្យល់បាំងប្រាសាទ ​ជាម្លប់ និងជាសោភ័ណភាពទាក់ទាញ​ទេសចរមួយផ្នែកធំផងដែរ។ តួយ៉ាង ដើមស្ពង់ដែលកំពុងព្យាបាលខាងលើ គឺកម្រត្រូវ​បាន​ទេសចរមើលរំលងណាស់។

លោកបន្ថែមថា ការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើ​បាន​ដំឡើង​រន្ទា​ឡើងកាត់មែកផ្នែក​ខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំង និងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាល វាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ​ និងដីដំបូកបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់ ការពុកផុយ បន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ លោក គង់ សុវណ្ណារិទ្ធ បញ្ជាក់ថា លោកធ្វើការផ្នែកកាត់ក្រីមែកឈើ និងព្យាបាលដើមឈើ ជាង១០ឆ្នាំមកហើយ។ គ្រឹះប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ មានទំនាក់ទំនង​ខ្លាំងជាមួយទឹក​ក្រោមដី។ ហើយតំបន់ដែលមាន ទឹកក្រោមដីច្រើន ជាតំបន់ដែលសម្បូរដើមឈើដូចគ្នា។ ដូច្នេះហើយ ទើបការអភិរក្សប្រាសាទនៅ ​តំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវការចាំបាច់នូវដើមឈើ និងទឹកដូចគ្នា។

លោក បន្ថែមថា៖« ប្រាសាទត្រូវការសំខាន់ប្រព័ន្ធទឹកក្រោមដី ហើយដើមឈើមានមុខងារសំខាន់​ក្នុង​តំបន់​ឧទ្យានអង្គរដែល ជួយទាក់ទាញទឹកភ្លៀង ​ទប់ទឹកភ្លៀង​ និងជួយទឹកជ្រាបក្រោមដីល្អបំផុត ធៀបនឹងតំបន់ទីវាល​ តំបន់មាន ដើមឈើ មានទឹកយូរជាង មិនងាយខ្សោះទឹកដូចនៅតំបន់ទីវាលទេ»។

គួរបញ្ជាក់ថា ក្រៅពីតំបន់ប្រាសាទតាព្រហ្ម កន្លងមក ក្រុមការងារព្រៃឈើ ក៏បានព្យាបាល​ដើមឈើធំៗ នៅតាមប្រាសាទមួយចំនួនទៀត ដូចជាប្រាសាទបាយ័ន តាកែវ ព្រះខ័ន និងតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ។

អ្នកជំនាញព្រៃឈើ ក៏សំណូមពរដល់ភ្ញៀវទេសចរ​មានការ ប្រុងប្រយ័ត្នកំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវភ្លៀងនេះ ​និងសូមអោយ​ ពួកគេកុំយកដៃបកសំបកដើមឈើ ដែលអាចបង្កអោយដើមឈើទាំងនោះងាយ មានជំងឺផងដែរ៕


អត្ថបទដែលទាក់ទង

ឯកឧត្តមជួន ណារិន្ទ ដឹកនាំមន្ត្រីនាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តសន្សំកុលស
2025/07/12 01:25:41 pm        1
ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្នុងខេត្តតាកែវរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
2025/07/12 01:05:45 pm        1
ក្រសួងស្នើដល់គ្រប់សាសនាទាំងអស់ រៀបចំសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំរបស់កម្ពុជាក្នុងបញ្ជីយូណេស្កូ
2025/07/12 12:45:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់ និយាយថា ការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល គឺមិនស្ថិតក្នុងរបៀបវារៈទេ

2025/07/12 02:23:49 pm
​ប្រមុខ UN ថ្កោលទោសចំពោះការបន្តការវាយប្រហាររបស់ក្រុមហ៊ួទី ទៅលើនាវាស៊ីវិល នៅសមុទ្រក្រហម
2025/07/12 02:21:44 pm
​រុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នាទៅវិញទៅមក ដោយកំណត់គោលទៅលើរោងចក្រឧស្សាហកម្មយោធា
2025/07/12 01:28:37 pm
​ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺដ ដុតបំផ្លាញអាវុធ ដោយចាប់ផ្តើមការរំសាយអាវុធ
2025/07/12 01:26:27 pm
​ឯកឧត្តមជួន ណារិន្ទ ដឹកនាំមន្ត្រីនាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តសន្សំកុលស
2025/07/12 01:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/08 02:08:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/11 06:01:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am