នគរបាលប៉េរូ បង្ក្រាបក្រុមជួញដូរមនុស្ស និងជួយសង្គ្រោះពលរដ្ឋអាស៊ី ៤៤នាក់

2023/10/11 09:38:23 am        86

នគរបាលប៉េរូបានចាប់ខ្លួនក្រុមជួញដូរមនុស្សកាលពីថ្ងៃអាទិត្យ (៨ តុលា) ក្នុងទីក្រុងលីម៉ា ដោយ​ចាប់បានមនុស្ស ៨នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិកនៃសមាគមឧក្រិដ្ឋជន និង​បាន​ជួយសង្គ្រោះពលរដ្ឋអាស៊ីចំនួន ៤៤នាក់ផងដែរ។

ក្រុមអាជ្ញាធរបាននិយាយថា ជនរងគ្រោះដែលភាគច្រើនជាជនជាតិម៉ាឡេស៊ី ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការ​នៅ​ក្នុងមជ្ឈមណ្ឌលហៅទូរស័ព្ទក្នុងស្ថានភាពមនុស្សថ្នាក់ទាប ហើយត្រូវ​បាន​ទាក់​ទាញ​ទៅ​ប្រទេស​ប៉េរូ​ក្រោមការក្លែងបន្លំ។

ក្រុមអាជ្ញាធរ​បាន​បង្ហាញថា អ្នកត្រូវបានសង្រ្គោះទាំងនោះរួមមានស្ត្រី ២៦នាក់ និងបុរស ១៧នាក់ មកពីប្រទេសម៉ាឡេស៊ី ដែលម្នាក់ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេរាយការណ៍ថា បាន​បាត់ខ្លួននៅក្នុងប្រទេសកំណើត ហើយក៏មានស្ត្រីមកពីកោះតៃវ៉ាន់ផងដែរ ត្រូវ​បាន​ដោះ​លែង​ក្នុង​អំឡុង​ពេលប្រតិបត្តិការ។

ក្រុមអាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យឃុំខ្លួនជនជាតិតៃវ៉ាន់ ៦នាក់ដែលចាប់ខ្លួនបាន បណ្តោះ​អាសន្ន​រយៈពេលប្រាំពីរថ្ងៃកាលពីថ្ងៃច័ន្ទ (៩ តុលា) ដែលពួក​គេ​ទាំង​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំក្រុមជួញដូរនោះ។

លំនៅ​ឋានកម្ពស់បីជាន់ ដែលជនរងគ្រោះកំពុងស្នាក់នៅក្នុងទីក្រុងលីម៉ា មានរបងអគ្គិសនី រនាំង​បង្អួច និងទ្វារចាក់សោរដោយប្រើប្រាស់ឈើព័ទ្ធពីក្រៅ ដើម្បីរារាំងជនរងគ្រោះពីការរត់គេចខ្លួន។ ករណី​នេះត្រូវបានគេដឹង ដោយសារតែជនរងគ្រោះពីរនាក់ដែលបានរត់គេចខ្លួន បានរាយការណ៍​ពី​បទ​ឧក្រិដ្ឋនេះទៅកាន់នគរបាល៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ
2024/05/19 03:58:00 pm        1
អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm        1
រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am