អាជ្ញាធរខេត្តក្វាងស៊ី ប្រើយុទ្ធសាស្ត្របង្ហាញការអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់អាស៊ីអាគ្នេយ៍​តាមរយៈ​អ្នកសារព័ត៌មាន

2023/10/25 02:36:41 pm        2.0 K

(ក្វាងស៊ី, ចិន)៖ ក្វាងស៊ី ជាខេត្តដែលមានអរិយធម៌ដ៏ចំណាស់មួយរបស់ចិន ហើយក៏ជា​ខេ​ត្ត​នៃ​ច្រក​ដ៏​សំខាន់​​មួយរបស់ចិន ដែលមានព្រំដែនជាប់ជាមួយប្រទេសអាស៊ីអាគ្នេយ៍តាមព្រំដែនគោក និង​ព្រំដែន​សមុទ្រ។ ជាពិសេសនៅក្នុងសម័យបុរាណប្រជាពលរដ្ឋខេត្តក្វាងស៊ី បានផ្លាស់ប្តូរ​ទំនាក់​ទំនង​ច្រើន​ជាមួយ​ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានផ្លាស់ប្តូរវប្បធម៌ និងទំនៀម​ទម្លាប់​នៃ​ការ​រស់​នៅជាច្រើនរវាងគ្នា​ផងដែរ។

ក្វាងស៊ី ក៏មានទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍​យ៉ាង​រស់​រវើក​ជាមួយ​បណ្តា​ប្រទេស​​​នៅ​តំបន់អាស៊ីអាគ្នេយ៍។ ការរាតត្បាតជំងឺកូវីដ១៩ ដែលចាប់ផ្តើមឡើងនៅចុងឆ្នាំ២០១៩ បានបង្កើតជា​រណាំង និងបន្ទុចបង្អាក់សម្រាប់សកម្មភាពទាំងអស់នេះ។

បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានប្រយុទ្ធប្រឆាំងដោយជោគជ័យ នៅឆ្នាំ២០២៣នេះ អាជ្ញាធរ​​ខេត្តក្វាងស៊ី បានដាក់ចេញនូវយុទ្ធសាស្ត្រផ្សព្វផ្សាយពីកិច្ចអភិវឌ្ឍន៍ និងការ​រីក​ចម្រើន​លើ​វិស័យ​​ឧស្សា​ហកម្ម តំបន់ទេសចរណ៍ក្នុងខេត្តទៅ​កាន់ពិភពលោក ជាពិសេស​ប្រទេស​អាស៊ី​អាគ្នេយ៍។

ក្រោមទិស្លោក «ឆ្នាំ២០២៣ ក្វាងស៊ីក្នុងក្រសែភ្នែកអ្នកព័ត៌មានអន្តរជាតិ៖ ជំរុញការ​អភិវឌ្ឍ​ប្រកប​ដោយ​​គុណភាព និងចារក្នុងទំព័រនៃការធ្វើទំនើបកម្មខេត្តក្វាងស៊ី តាមបែបចិន» អាជ្ញាធរ​ខេត្ត​ក្វាងស៊ី ​បាន​​អញ្ជើញ​អ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម​មកពី​អាស៊ី​អាគ្នេយ៍​ចំនួន៨​ប្រទេស​ទស្ស​នកិច្ច​នៅក្នុងខេត្តរបស់ខ្លួន។ ក្នុងដំណើរទស្សន​កិច្ច​រយៈពេល​មួយ​សប្តាហ៍​នេះ អ្នកសារព័ត៌​មានមកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​​ហ្វី​លីពិន ត្រូវបានរៀបចំឱ្យ​ទស្សនកិច្ចនៅទីក្រុងជីញកាំង ដែល​នឹង​ទៅ​ពិនិត្យ​ការ​ធ្វើ​សកម្មភាព​ឡើង​វិញនៃការដោះដូរទំនិញ​ដ៏រស់​រវើក នៃកំពង់ផែហ្វាំងជីញកាំង, ទស្សនារោងចក្រ​ផលិត​យាន​យន្តដើរដោយអគ្គិសនី និងតំបន់ទេសចរណ៍​ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍​បែប​វប្បធម៌​ប្រពៃណីរបស់ជនជាតិចិននៅជីញកាំងជាដើម។ បន្ថែមពីលើ​នេះ ក្រុមអ្នក​សារ​ព័ត៌​មាន ក៏នឹងត្រូវនាំទៅកាន់ក្រុងគួយលីង ដែលជាទឹកដ៏ទេសចរណ៍ធម្មជាតិ និងវប្ប​ធម៌ដ៏ស្រស់ស្អាត និងទាក់ទាញរបស់ចិនផងដែរ។

ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានប្រទេសអាស៊ីអាគ្នេយ៍នៅលើទឹកដីខេត្តក្វាងស៊ី បានរៀប​ចំ​បើក​ជា​​ផ្លូវការនៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ក្នុងខេត្តក្វាងស៊ីផងដែរ។

ថ្លែងបើកកម្មវិធីនោះ លោក លីវ ឃុន​ អនុរដ្ឋមន្ត្រីឃោសនាការ​នៃគណៈកម្មាធិការ​បក្ស​កុម្មុយ​និស្តចិ​ន តំបន់ស្វយ័តខ្វាងស៊ី និងជានាយកការិយាល័យការិយាល័យព័ត៌មានតំបន់ស្វយ័តក្វាងស៊ី បានលើកឡើងថា ខេត្តក្វាងស៊ី ជាទីកំណើតមួយនៅក្នុងចំណោម​ទីកំណើតដ៏​សំខាន់ៗដទៃទៀត នៃផ្លូវសូត្រសមុទ្របុរាណ និងជាព្រំដែន និងកាលានុវត្តភាពសម័យទំនើបនៃភាព​បើក​ចំហ​របស់​ចិន និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបន្តថា នៅឆ្នាំ២០១៥ លោកប្រធានាធិប​តីចិន ស៊ី ជិនពីង បានដាក់គោលដៅឱ្យខេត្តក្វាងស៊ីចំនួន៣ កសាងទំនាក់ទំនងល្អជាមួយ​អាស៊ាន ដើម្បី​​បង្កើតយុទ្ធសាស្ត្រស្នូលថ្មីមួយ សម្រាប់ការបើកចំហ និងការអភិវឌ្ឍនៅភាពនិរតី ភាគ​កណ្ដាល និងភាគខាងត្បូងនៃតំបន់។

លោក លីវ ឃុន បន្តថា ខេត្តក្វាងស៊ី តែងតែចងចាំជានិច្ចនូវភារកិច្ចផ្ដល់ ដោយ​លោក​ប្រធានា​ធិបតី ស៊ី ជិនពីង ទទួលខុសត្រូវលើបេសកកម្មយ៉ាងក្លាហាន ឈ​រ​លើមូលដ្ឋាន នៃ​ទីតាំង​អំណោយ​ផល​ដ៏ល្អឯក ចូលរួម​យ៉ាង​សកម្មនៅក្នុងការ ស្ថាបនានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ប្រឹង​ប្រែងធ្វើការយ៉ាងល្អ សម្រាប់​ពិព័រណ៍​ចិន-អាស៊ាន កិច្ចប្រជុំកំពូលធុរកិច្ចចិនអាស៊ាន និង​ការ​វិនិយោគ និងវេទិកាធំៗ ផ្សេងទៀត។

លោក លីវ ឃុន បានលើកឡើងថា កម្មវិធី​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍​នា​ពេល​នេះ គឺជាការបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងទីក្រុងជីញកាំង​ និង​ទីតាំងប្រវត្តិសាស្ត្រ​ និងវប្បធម៌នៃទីក្រុងគួយលីង ដែលធ្វើជាសក្ខីភាព នៃការ​ស្ទុះ​ឡើង​នៃ​សេដ្ឋកិច្ចបៃតងក្នុងខេត្តក្វាងស៊ី។ បន្ថែមពីលើនោះ ក៏បានដកស្រង់បទពិសោធន៍ និង​វប្បធម៌​ចម្រុះ ​និងយ៉ាងសម្បូរបែប ព្រមទាំង​ទស្សនា​ទេសភាពដ៏ស្រស់ស្អាត និងអស្ចារ្យ​ក្នុង​ទីក្រុង​គួយ​លីន និង ឈ្វេងយល់ពីវិធីសាស្ត្រ​នៃការអភិវឌ្ឍនៅខេត្តក្វាងស៊ីផងដែរ។

លោក បានបង្ហាញក្តីរំពឹងថា តាមរយៈកម្មវិធីនេះ មនុស្សកាន់តែច្រើនបានស្គាល់ក្វាងស៊ី។ លោក​ក៏​បាន​បង្ហាញការជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអាស៊ាន នឹងក្លាយ​ជា​ស្ពាន​ផ្សារភ្ជាប់ក្វាងស៊ី ជាមួយសហគមន៍អន្តរជាតិ។

ក្នុងពិធីបើកនោះ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គ​នាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ នៃក្រសួងព័ត៌មាន តំណាងឱ្យប្រតិភូអ្នកសារព័ត៌មានពីកម្ពុជាចូលរួមដែរនោះ បាន​ថ្លែង​អំណរ​គុណ​ដល់អាជ្ញាធរខេត្តក្វាងស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោក បានគូស​រំលេច​ថា ក្វាងស៊ី និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ ដូច្នេះ​លោក​​រំពឹង​ថា តាមរយៈការផ្សព្វផ្សាយដ៏សម្បូរបែបនៅពេលនេះ នឹងរួម​ចំណែក​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​កម្ពុជា និងខេត្តក្វាងស៊ីរបស់ចិនកាន់តែមានភាពស្អិតល្មួត និងល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ខេត្តក្វាងស៊ី ជាតំបន់មានជនជាតិដើមភាគតិចរហូតដល់ទៅ១២។ នៅ​ចុង​ឆ្នាំ​២០២២​ ខេត្តក្វាងស៊ី មានប្រជាជនរស់នៅសរុប ៥៧.៤៣លាននាក់ ក្នុងនោះមាន ២២.៤៤​​លាន​នាក់​ជា​ជនជាតិដើមភាគតិច ស្មើនឹងជាង៣៩ភាគរយ។ នៅក្នុងចំណោម​ជន​ជាតិ​ដើម​ភាគ​តិច​ មាន ១៨.៦៦លាននាក់ ជាជនជាតិជួង ស្មើនឹងជាង ៣២.៤៩ភាគរយ។ ក្វាងស៊ី មាន​ទីក្រុង​ធំ​ៗ​ចំនួន ១៤ បែកចែកទៅជាទីក្រុងតូចៗ និងស្រុកចំនួន១១១។

ក្វាងស៊ី មានផ្ទៃដីទំហំ ២៣៧,៦០០គីឡូម៉ែត្រក្រឡាជាប់ខេត្តក្វាងទុង ហុងកុង និងម៉ាកាវ ព្រម​ទាំង​​ជាប់​ឈូង​សមុទ្រប៉េប៊ូ នៅភាគខាងត្បូង និងដែនសមុទ្រខេត្តហៃណាន។ ក្វាង​ស៊ីចែក​ជា​៨​តំបន់​ នៅភាគនិរតី​ជាប់វៀតណាម និងមានព្រំដែនគោកប្រវែង ៦៩៦គីឡូម៉ែត្រ និងឆ្នេរប្រវែង ១,៦២៨.៥៩ គីឡូម៉ែត្រ។ ក្វាងស៊ី គឺជាតំបន់តែមួយគត់នៅក្នុងប្រទេសចិន ដែល​ស្ថិត​នៅ​ក្បែរ​បណ្ដា​ប្រទេស​អាស៊ាន​តាមសមុទ្រ និងដីគោក និងផ្ដល់ភាពងាយ​ស្រួល​បំផុត​ក្នុង​ការ​ចូល​ទៅ​កាន់​សមុទ្រ​នៅ​ភាគខាងនិរតីប្រទេសចិន និងជាបណ្ដាញ​តភ្ជាប់​យ៉ាង​សំខាន់​នៃ​ផ្លូវ​សូត្រ​សមុទ្រ​ក្នុង​សតវត្សរ៍​ទី​២១។

ក្វាងស៊ី ត្រូវបានហ៊ុមព័ទ្ធដោយភ្នំដ៏ស្រស់ស្អាត ទន្លេបត់បែនដ៏វែងអន្លាយ និងសមុទ្រពណ៌ខៀវ អមដោយ​ផ្ទៃ​មេឃស្រឡះល្អ និងខ្យល់បរិសុទ្ធ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម ហេង រតនា អំពាវនាវដល់អង្គបោះឆ្នោតទាំង អស់បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីបន្តការ អភិវឌ្ឍន៍ក្នុងមូលដ្ឋាន
2024/05/17 01:42:41 pm        1
ក្រុមហ៊ុន Dunamu របស់កូរ៉េ បង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ
2024/05/17 01:40:35 pm        1
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាព មន្ត្រីអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី
2024/05/17 01:32:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហេង រតនា អំពាវនាវដល់អង្គបោះឆ្នោតទាំង អស់បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីបន្តការ អភិវឌ្ឍន៍ក្នុងមូលដ្ឋាន

2024/05/17 01:42:41 pm
​ក្រុមហ៊ុន Dunamu របស់កូរ៉េ បង្ហាញបំណងចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ
2024/05/17 01:40:35 pm
​សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាព មន្ត្រីអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី
2024/05/17 01:32:31 pm
​សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ទៅកាន់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានធនធាន​កម្លាំងពលកម្ម​ប្រកបដោយភាពបត់បែននៅក្នុងទីផ្សារ
2024/05/17 01:26:11 pm
​ក្រសួងការងារនាំអ្នកសារព័ត៌មាន១០ស្ថាប័នចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
2024/05/17 01:14:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/16 08:32:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am