រាជរដ្ឋាភិបាលថៃ នឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរពី១៩០០បាត មកត្រឹម ៥០០បាត

2023/10/25 02:39:19 pm        158

កំពង់ចាម៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេច​បញ្ចុះ​តម្លៃ នៃការធ្វើ​ទិដ្ឋាការ​(VISA) ការងារ ​ដល់កម្មករ និយោជិតខ្មែរ ​ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ​៥០ដុល្លា) មកត្រឹម ៥០០បាត (ជិត១៥ដុល្លារ) ។

ក្នុង​ពិធីសំណេះសំណាលកម្មករនិយោជិតជាង ១ម៉ឺន ២ពាន់នាក់ ​នៅខេត្តកំពង់ចាម ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ ​មានប្រសាសន៍ថា ​កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់​នាយករដ្ឋមន្ត្រីថៃ ​ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារ​នៅប្រទេសថៃ ​ជាការឆ្លើយតប ​ទើបរាជរដ្ឋាភិបាលថៃ ​បានសម្រេច​បញ្ចុះ​នូវតម្លៃធ្វើទិដ្ឋាការ ដែល​ត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ ។

គួរបញ្ជាក់ថា ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន ​នាយករដ្ឋមន្ត្រី​ នៃប្រទេសថៃ ​បានធ្វើដំណើរ​ទស្សនកិច្ច​នៅក្រៅប្រទេសលើកដំបូង ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ​មកកាន់ប្រទេសកម្ពុជា ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ​មានជំនួបទ្វេភាគី​ និងពិភាក្សាការងារជាមួយសម្ដេចធិបតី ​លើការងារមួយចំនួន ។

ក្នុងជំនួបនោះ ភាគីទាំងពីរ ​បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន​ ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល ​និងសេដ្ឋកិច្ចបៃតង​ វិស័យទេសចរណ៍​ វិស័យអប់រំ វិស័យ​ការងារ​ វិស័យការពារជាតិ​ រួមទាំងវិស័យសំខាន់ៗ​មួយចំនួនទៀត ដើម្បីបម្រើដល់ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទាំងពីរ ​ដែលជាប់ព្រំដែននឹងគ្នា ។

ជាមួយគ្នានោះ ​តបតាមសំណើរបស់សម្ដេចធិបតី ​នាយករដ្ឋមន្ត្រីថៃ នឹង​ពិចារណា​ដោយយកចិត្តទុក​ដាក់បំផុត ចំពោះ​សំណើរ​ឲ្យមាន​នីតិវិធីអន្តោប្រវេសន៍ និង​ការ​សម្រួល​នៅតាមព្រំដែន​ប្រសើរ​ជាងមុន ព្រមទាំង​ពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា ​នៅក្នុងខេត្តសុងក្លា ដើម្បី​ពង្រីក​សេវា​កុងស៊ុល​ជួយ​ប្រជាពលរដ្ឋកម្ពុជា ​ដែលធ្វើការ ​និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am