ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញកិច្ចការសំខាន់ ៦ចំណុច ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ

2023/12/18 09:20:13 am        161

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤ នៃទិវា​ពលករ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ដែល​ត្រូវ​បាន​បង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់​ពីកិច្ច​ការ​សំខាន់​ចំនួន​៦​ចំណុច​ ដែល​ក្រសួង​បាន​ធ្វើ​ដើម្បី​ភាព​កាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស។ នេះ​បើ​យោង​តាមការបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

កិច្ចការសំខាន់ៗទាំង ៦នោះរួមមាន ទី១ ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថាន​ទូតកម្ពុជា​ព្រម​ទាំង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ជា​មួយ​មជ្ឈមណ្ឌល​គាំពា​រ​ពលករ​បរទេស​តាម​បណ្ដា​ប្រទេស​គោលដៅ​ ដើម្បី​ជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទន្ទឹម​នឹង​នេះ កិច្ចការសំខាន់ទី២ គឺការ​បន្ត​ពង្រឹង​យន្ត​ការ​ចុះ​ត្រួត​ពិនិត្យ​ និ​ង​ធ្វើ​អធិការ​កិច្ច​ការងារ​ទី​ភ្នាក់​ងារ​ជ្រើស​រើសឯកជន។ ចំណុចទី៣ គឺការផ្ដល់ការគាំទ្រ និង​ភាព​ងាយ​ស្រួល​ជូន​ពលករ​ពេល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ តាម​រយៈ​ការ​សម្រប​សម្រួល​បែប​បទ​ឯក​សារ​កា​រ​គាំពារ​តាម​ផ្លូវ​ច្បាប់​អន្តរាគមន៍​សង្គ្រោះពេ​លមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ ទី៤ ការ​ជួយ​អន្តរាគមន៍​សម្រប​សម្រួល​ពលករ និង​ដោះ​ស្រាយ​បញ្ហា​ជា​ទូទៅ​របស់​ពលករ​ជួប​ការ​លំបាក​ដែល​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​បញ្ហា​ទុក​លំបាក​ដោ​យ​គ្មាន​ការ​ដឹង​ឮ​ ឬ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុ​ជា​ឡើយ។ ទី៥ ការចូលរួមសម្រប​សម្រួល និង​ផ្ដល់​ជំនួយ​ជា​ថ្នាំ​ព្យាបាល និង​ស្បៀង​អាហារ​ដល់​ពលករ​ដែលជួបការលំបាកនូវប្រទេសថៃក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដែល​ជា​ការ​បង្ហាញ​ពី​សមាណចិត្ត និងការយកចិត្តទុ​ក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​មិន​ថា​នៅ​ប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។ និងទី៦ ចុងក្រោយ ការផ្តួចផ្តើម​ឱ្យ​មាន​ការ​ធានា​ចល័ត​ភាព​របប​សន្តិសុខ​សង្គម​ក្នុង​តំបន់​អាស៊ាន។​ នេះ​គឺ​ជាចំណុ​ច​សំខាន់​បំផុត​មួយ​ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា និងតំបន់​អាស៊ាន​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍ នៃ​របប​សន្តិសុខ​សង្គម​ក្នុង​តំបន់​បើ​ទោះ​ពលរដ្ឋ​ម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជាក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បានសម្រេចបានសេចក្តីថ្លែង​ការណ៍​អាស៊ាន​ស្ដីពី​ចល័ត​ភាព​នៃ​អត្ថ​ប្រយោជន៍​របប​សន្តិសុខសង្គមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។

ទាំងនេះ គឺជាចំណុច​សំខាន់ៗ​ដែ​ល​ក្រសួង​ការងារ​ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​កម្ពុជាបា​ន​ប្រឹង​ប្រែង​ជួយ​ប្រជាព​លរដ្ឋរ​បស់​ខ្លួន​ដែល​កំពុង​ធ្វើ​ការ​​នៅ​ក្រៅប្រ​ទេស​ដើម្បី​ទទួ​លបាន​បទ​ពិ​សោធន៍ការងារ និងជំនាញបន្ថែមទៀត។ គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសន៍​កម្ពុជា​មាន​ប្រមាណ ១.៣​លាន​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេសធំៗមួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និង​បណ្តា​ប្រទេសមួយចំនួនទៀត៕

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am