៩ខែ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ទទួលពលករចំណាកស្រុក​ដែលបញ្ជូន​ត្រឡប់ពីថៃជាង ១ម៉ឺន៦ពាន់នាក់

2023/12/18 10:45:00 am        360

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៩ខែនៃឆ្នាំ ២០២៣ មជ្ឈមណ្ឌល​សំចតប៉ោយប៉ែត​ទទួល​ពលករ​ចំណាក​ស្រុក​ដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​ជួញ​​ដូរ​មនុស្សមាន ១៣៦នាក់។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឯកឧត្តម ជា សុមេធី បានថ្លែងឲ្យដឹង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២៣ នេះថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩​នាក់នោះមានស្រី ៨ ០៤៥នាក់ ប្រុស៦ ៨៤៩នាក់ កុមារា ៧៦២នាក់ និងកុមារី ៦៩៣​នាក់។

ឯកឧត្តមបន្ថែមថា ក្រោយពីបញ្ជូនមកមណ្ឌល អ្នកទាំងនោះ​បានធ្វើ​សម្ភាស​ និងកំ​​ណត់​អត្ត​សញ្ញាណ ដើម្បីរកមុខសញ្ញាជនរងគ្រោះ ផ្តល់ការស្នាក់​នៅ​រយៈពេល​ខ្លី​មុន​ពេល​បញ្ជូន​ទៅ​ទទួល​សេវា​បន្តនៅអង្គការ អង្គការដៃគូ និងសហគមន៍វិញ។

ជាលទ្ធផល​បាន​រកឃើញជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ចំនួន ១៣៦ នាក់ (ស្រី២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់)។ ជនរង​គ្រោះ​ពី​ការ​កេង​ប្រវ័ញ្ច​កម្លាំងពលកម្មចំនួន ១០នាក់ (ស្រី ៣នាក់ ប្រុស ០៥នាក់ កុមារាម្នាក់ និងកុមារី១នាក់)។

គួរឲ្យ​ដឹងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ​២០២៣​នេះ។ មជ្ឈមណ្ឌល​នេះជា​ជំនួយ​ឥត​សំណង​ពី​ព្រះរាជាណាចក្រ​ថៃ​សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះដោ​យអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០​ដុល្លារ​អាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់​អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា

2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm
​មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន
2024/05/19 02:40:36 pm
​FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am