ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

2023/12/22 12:29:24 pm        131

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និង​លើក​កម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស។

ការថ្លែង​បែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ក្នុង​ពិធីបើក​ទិវា​អន្តរជា​តិ​សម្រាប់​ទេសន្តរ​ប្រវេសករ​ឆ្នាំ​២០២៣ ដោយ​មាន​ការ​ចូល​រួម​ពីលោ​ក​ជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និង​សង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ២០០រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន​តាំង​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និង​ការផ្តល់អន្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។

បន្ថែម​ពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការ បានបានពង្រាយ និងពង្រីក​ជា​បន្តបន្ទាប់​នូវ​អនុពន្ធ​ការងារ​នៅ​តាម​បណ្តាប្រ​ទេស​គោល​ដៅ​ដែល​ពលករក​ម្ពុជា​កំពុង​មាន​វត្តមាន ដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ ទាំង​នេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងកា​រ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ដែល​មិន​ព្រងើយ​កន្តើយ​ចំពោះពលករកម្ពុជានៅបរទេសឡើយ។

ក្រៅពី​កិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំ​ពិធី​សាសនា​ផ្សេងៗ​ដូច​ជា​បុណ្យ​ភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាម​បណ្តា​ប្រទេស​គោលដៅ​ដើម្បី​ផ្តល់​ភាព​កក់​ក្តៅជូន​ពលករដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ ក៏នឹងបន្តរៀប​ចំ​បន្ថែម​ទៀត​ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីផងដែរថា ក្នុងអាណ្តតិទី៧នេះ ផ្នែក​​ទេសន្តរ​ប្រវេសន៍ បានក្លាយជា​កម្ម​វិធី​ដ៏​សំខាន់​និង​ជា​អាទិភាព​សម្រាប់​ក្រសួង​ក្នុង​ការ​យក​ចិត្ត​ទុក​​ដាក់​ដើម្បី លើកកម្ពស់ និងគាំពារសិទ្ធពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏​ដូច​ជា​ជន​បរទេស​ដែល​ធ្វើ​ការ​នៅ​កម្ពុជា​។

ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​បន្ត​ចូល​រួម​សហការ​យ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវ: ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និង​មនសិកា​វិជ្ជាជីវៈ ដើម្បី​រួម​គ្នា​សម្រេច​បាន​នូវគោលដៅរួមដែលចង់បានការកម្ពស់ការការពារសិទ្ធ និងអត្ថប្រយោជន៍​ស្រប​ច្បាប់​នានា​ជូន​ពលករទេសន្តរប្រវេសន៍៕

អត្ថបទដែលទាក់ទង

មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1
ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am        1
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ

2024/05/19 11:08:35 am
​ទូតជប៉ុន៖កត្តាដែលជប៉ុនបង្កើនវិនិយោគបន្ថែមនៅកម្ពុជាគឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ
2024/05/19 10:17:50 am
​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រាប់អង្គបោះឆ្នោតទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្តឲ្យបានគ្រប់ៗគ្នា
2024/05/19 08:29:31 am
​អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ៣០០គ្រួសារ នៅសង្កាត់រកាក្នុង និងសង្កាត់បារាយណ៍ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ
2024/05/18 07:42:07 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
2024/05/18 07:00:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am