សម្តេចធិបតី ប្រកាសអបអរសាទរដល់បងប្អូនកម្មករ និយោជិតទទួលបានប្រាក់ខែគោល ២០៤ដុល្លារ ក្នុងឆ្នាំ២០២៤នេះ

2024/01/02 09:54:55 am        506

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអបអរសាទរ ដល់​បង​ប្អូន​កម្មករ និយោជិត ទាំងអស់​ដែល​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​២០៤ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៤នេះ គឺកើនឡើងជាងឆ្នាំ២០២៣ចំនួន៤ដុល្លារ។

តាមរយៈឆាណែលតេលេក្រាម នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា «អបអរ​សាទរ! ចាប់ពីខែមករា ឆ្នាំ២០២៤នេះតទៅ បងប្អូនកម្មករ និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន ៤ដុល្លារអាមេរិក»។

ចាប់​ពីខែមករា ឆ្នាំ ២០២៤ នេះតទៅ កម្មករ-និយោជិត រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនួន ២០៤ដុល្លារ ក្នុងមួយខែ ខណៈប្រាក់ឈ្នួលឆ្នាំកាលពី២០២៣កន្លងទៅទទួលបានត្រឹមតែ ២០០ដុល្លារនោះ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារនេះ គឺជាប្រាក់​ខែ​គោល​ប្រចាំ​ខែ​របស់​កម្មករ និយោជិត ហើយក្រៅពីប្រាក់ខែគោល បងប្អូនកម្មករ-និយោជិត នឹង​ទទួល​បាន​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ ដុល្លារក្នុងមួយខែ ប្រាក់​រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ ក្នុងមួយខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្តចំនួន២,០០០ រៀល ក្នុងមួយម៉ោង ឬ ការទទួលបាន​បាយ​មួយ​ពេល​ដោយ​ឥត​គិត​ថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ ទៅ ១១ ដុល្លារ ក្នុងមួយខែ ដែលធ្វើ​ការ​ចាប់​ពី​ឆ្នាំ​ទី២ ដល់ឆ្នាំទី ១១។ សរុបមកជាមធ្យមក្នុងមួយខែ កម្មករ-និយោជិត ម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាងតិចចំនួនពី ២២០ ទៅ ២៣៦ ដុល្លារអាមេរិក៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ឯកឧត្តម ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
2026/04/14 04:50:54 pm        1
សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!
2026/04/14 04:33:08 pm        1
ក្រសួងពាណិជ្ជកម្មនាំយកស្តង់ជិត ២០០មកតាំងបង្ហាញក្នុងពិព័រណ៍នគរសង្រ្កាន្ត
2026/04/14 02:01:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ឌី វិជ្ជា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2026/04/14 04:50:54 pm
​សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!
2026/04/14 04:33:08 pm
​របាយការណ៍៖ អាមេរិក ស្វែងរកការផ្អាកនុយក្លេអ៊ែរ២០ឆ្នាំ ខណៈអ៊ីរ៉ង់ផ្តល់ការផ្អាក៥ឆ្នាំ ក្នុងការចរចាដែលបានជាប់គាំង
2026/04/14 04:07:59 pm
​ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ
2026/04/14 02:07:06 pm
​មេដឹកនាំចិន និងអេស្ប៉ាញ សន្យាទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងពេលសណ្តាប់ធ្នាប់ពិភពលោក «កំពុងដួលរលំ»
2026/04/14 02:06:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/13 08:04:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am