ឥណ្ឌាស្នើកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ និងក្រសួងមហាផ្ទៃ

2024/01/16 10:43:55 am        137

រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បាន​ស្នើ​ដល់​កម្ពុ​ជា​ឲ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការទ្វេភាគីជាមួយខ្លួនបន្ថែមទៀត លើវិស័យការពារជាតិ និងក្រសួងមហាផ្ទៃ និង​សំណូមពរ​ដល់អាជ្ញាធរកម្ពុជាឲ្យជួយការពារ និងទប់ស្កាត់​ផល​ប៉ះពាល់​ដល់​ប្រជាជន​ខ្លួន​ដែល​មក​កម្ពុជា​ផង​ដែរ។

នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទីនៃកម្ពុជា នាល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះនៅទីស្តីការគណៈរដ្ឋមន្រ្តី លោកស្រីបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បាន​លើក​សំណើ​ដោយ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​​សន្ទនា​លើ​ការងារ​សន្ដិសុខ និងប្រឆាំងបទឧក្រិដ្ឋនានា ដោយសហការផ្ទាល់ជាមួយកម្ពុជា និង​សំណូមព​រឲ្យមានកិច្ចសហការត្រង់ជាមួយក្រសួងជំនាញនីមួយៗ របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ដូចជា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃជាដើម ព្រមទាំង​បង្កើន​នូវ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នាដើ​ម្បីពន្លឿនកិច្ចសហប្រតិបត្តិការ លើវិស័យទាំងនេះ។

ជាមួយគ្នានោះដែរលោកស្រីឯកអគ្គរដ្ឋទូតក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលដល់​ការងារ​ទប់ស្កាត់ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានមានផលប៉ះពាល់ដល់ប្រជាជនឥណ្ឌា ក៏​ដូច​ជា​ការងារអន្ដោប្រវេសន៍ សំដៅជួយសម្រួលដល់អ្នកទេសចរ និងធុរកិច្ចជនឥណ្ឌា ដែល​មក​ដើរ​កម្សាន្ដ និងបំពេញការងារនៅប្រទេសកម្ពុជាផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរលោកស្រីដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ក៏បាន​​កោត​សរសើរ​ចំពោះ​សមិទ្ធ​ផល​រយៈពេល​ជាង៤ខែ របស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដែល​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកស្រី​ក៏បានបង្ហាញជំហរដោយចាត់ទុកកម្ពុជា ជាដៃគូសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពោល​មាន​ទាំង​វប្បធម៌, អរិយធម៌ស្រដៀងគ្នាផងដែរ។ តាមរយៈនេះឥណ្ឌា បានចាត់ទុកកម្ពុជា ជាដៃ​គូ​សហ​ប្រតិបត្តិការដ៏មានទំនុកចិត្តមួយផងដែរ។ក្នុងឱកាសនៃកិច្ចជំនួបនោះដែរ លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​ក៏បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជួយ​កម្ពុ​ជា​លើ​វិស័យ​ឌីជីថល​ព័ត៌​មានវិទ្យា ខណៈប្រទេសឥណ្ឌា មានការរីកចម្រើន និងនាំមុខលើវិស័យមួយនេះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទី ក៏បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការដ៏ល្អរវាងប្រទេសឥណ្ឌា ជាមួយប្រទេសកម្ពុជានាពេលកន្លងមក ដែល​ក្នុង​នោះ ឥណ្ឌាបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យ ពិសេសលើការងារសន្ដិសុខ ការពារ​ជាតិ និងបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមបានចាត់ទុកថាកម្ពុជា និងឥណ្ឌាប្រៀបដូចជាបងប្អូន និង​មិត្តភ័ក្រដ៏ល្អដែលមានអរិយធម៌ និងវប្បធម៌ស្រដៀងគ្នា៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា

2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm
​មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន
2024/05/19 02:40:36 pm
​FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am