កម្ពុជា-ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើនកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

2024/02/08 10:52:16 pm        122

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួង​ឧត្តម​សិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការទទួលស្គាល់គ្នាទៅវិញទៅមកលើតួនាទី​យ៉ាងសំខាន់ នៃ​វិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយ ក៏​បង្ហាញ​ពី​បំណងរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើ​ផ្នែក​សិក្សា​ធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្អែកលើគោលការណ៍សមភាព សមធម៌ ផល​ប្រយោជន៍​រួម និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ហើយអនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើឡើងរវាងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កម្ពុជា ជាមួយនិងលោកជំទាវ សុភាម៉ា អ៊ីសារ៉ាបហាឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ។

កិច្ចសហប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជាជីវវិទ្យាសាស្ត្រ និងជីវបច្ចេកវិទ្យា, វិស័យរ៉ូបូត អេឡិចត្រូនិច និងបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល, សន្តិសុខស្បៀង ទឹក និង​ថាមពល​, ព័ត៌មានវិទ្យាភូមិសាស្ត្រ និងបច្ចេកវិទ្យាអវកាស, វិទ្យាសាស្ត្រភាវៈរស់ និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ, វិទ្យា​សាស្ត្ររូបធាតុ និងបច្ចេកវិទ្យាណាណូ, គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ (វ.ប.ន.) និងការចូលរួមជាសាធារណៈក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ធុរកិច្ច​បង្កើត​ថ្មី កម្មវិធីបណ្តុះធុរកិច្ចបង្កើតថ្មី និងសួន វ.ប.ន., មាត្រាសាស្ត្រ, ការគ្រប់គ្រងភស្តុភារ និង​ខ្សែច្រ​វាក់ផ​លិតកម្ម ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង នៃ​វិស័យ​ដឹក​ជញ្ជូន​ និង​ភស្តុភារ ក៏ដូចជាការបង្កើនប្រសិទ្ធភាពលើលំហូរទំនិញ និងសេវាកម្មផ្សេងៗ ដែល​ឆ្លង​កាត់​ព្រំដែន និងតំបន់, ការកែច្នៃចំណីអាហារ និងការវេចខ្ចប់ដែលមានភាតរបរិស្ថាន ក្នុង​គោល​ដៅ​កាត់​បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីផលិតកម្ម និងការប្រើប្រាស់ចំណីអាហារ ក៏​ដូចជាការបង្កើនតម្លៃបន្ថែម និងអាយុកាលនៃផលិតផលចំណីអាហារ ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា និងការអនុវត្តដែលមាននវានុវត្តន៍ ក្នុងការកែច្នៃ និងការវេចខ្ចប់ចំណីអាហារ ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បង្ហាញពីលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដែលរួម​មាន​គម្រោង​ស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ ការ​ផ្លាស់​ប្តូរព័ត៌មាន ការផ្ទេរបច្ចេកវិទ្យា និងសកម្មភាពអប់រំ វិទ្យាសាស្ត្រ និង​បច្ចេក​ទេស​ជាច្រើន​ផ្សេង​៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
2026/10/31 04:10:29 pm        1
អ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
2026/10/31 02:27:34 pm        1
អ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
2026/10/31 02:14:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»

2026/10/31 05:32:29 pm
​ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
2026/10/31 05:29:30 pm
​ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
2026/10/31 04:31:05 pm
​ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
2026/10/31 04:27:57 pm
​ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
2026/10/31 04:25:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/30 03:53:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm