អ្នកគាំទ្រ លោកមេដឹកនាំប្រឆាំងរុស្ស៊ី ធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធ និងតវ៉ា ក្នុងប្រទេសជាច្រើន

2024/02/17 09:15:51 am        99

មនុស្សរាប់សិបនាក់ នៅទីក្រុងហ្សឺណែវ បានកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក អាឡិចសេ ណាវ៉ាលនី(Alexei Navalny) កាលពីថ្ងៃសុក្រ នៅខាងមុខអគាររបស់អង្គការសហប្រជាជាតិ ដោយកាន់ផ្កាពណ៌ស និងផ្ទាំងរូបភាពនិងបដា សរសេរថា «លោកពូទីន គឺជាឃាតករ»។ អាជ្ញាធរ បាននិយាយថា លោក Navalny ដែលជាគូប្រជែងក្នុងស្រុកដ៏គួរឱ្យខ្លាចបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសន្លប់ ហើយក៏បានស្លាប់កាលពីថ្ងៃសុក្រ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស និង នាយករងនៃផ្នែកនៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាល លោក រ៉ាឆែល ដេនប៊ឺ (Rachel Denber) បាននិយាយថា អាជ្ញាធររុស្ស៊ី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់លោក Navalny ហើយសកម្មជនផ្សេងៗទៀតនៅក្នុងពន្ធនាគារ កំពុងស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។

លោក Navalny ធ្លាប់ជាមេដឹកនាំប្រឆាំងដ៏លេចធ្លោបំផុតចាប់តាំងពីការចេញមុខជាអន្តរជាតិ ក្នុងអំឡុងពេលបាតុកម្មតាមនៅដងផ្លូវក្នុងឆ្នាំ ២០១១ ហើយអ្នកគាំទ្រមួយចំនួន បានជឿថានៅទីបំផុត លោកនឹងធ្វើដំណើរដោយសេរី និងក្លាយជាមេដឹកនាំរុស្ស៊ី។ ការស្លាប់របស់លោក ប្រសិនបើត្រូវបានបញ្ជាក់ គឺវាបានទុកឱ្យក្រុមដែលប្រឆាំង លោក ពូទីន នៅខ្ចាត់ខ្ចាយ គ្មានក្បាលម៉ាស៊ីន។ ជាមួយគ្នានេះ ក្រុមបាតុកររាប់រយនាក់ បានមកប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប៊ែកឡាំងកាលពីយប់ថ្ងៃសុក្រ ដើម្បីរំលឹកដល់មេដឹកនាំប្រឆាំងរុស្ស៊ីលោក លោក Alexei Navalny ដោយស្រែកថា «លោកពូទីនគឺជាឃាតករ» និង «លោកពូទីន ត្រូវតែទៅកាន់ទីក្រុងឡាអេ» នៅក្នុងលាយឡំគ្នាជាភាសារុស្ស៊ី អាល្លឺម៉ង់ និងអង់គ្លេស។ 

ទន្ទឹមនឹងនេះ ក្រុមបាតុករប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នា នៅជិតស្ថាតទូតរុស្ស៊ី ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីតវ៉ាការស្លាប់របស់លោក Alexei Navalny ជាអ្នករិះគន់វិមានក្រឹមឡាំង ដែលមានកាន់ស្លាកសញ្ញារិះគន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលមនុស្សជាច្រើនបានដាក់កំហុសចំពោះការស្លាប់របស់សកម្មជនរូបនេះ៕

អត្ថបទដែលទាក់ទង

ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm        1
មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន
2024/05/19 02:40:36 pm        1
ប្រធាន UNRWA៖ មនុស្សជាង ៨០ ម៉ឺននាក់ ត្រូវបង្ខំឱ្យភៀសខ្លួនចេញពីក្រុង Rafah នៅតំបន់ហ្កាហ្សា
2024/05/19 02:00:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ

2024/05/19 02:50:33 pm
​មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន
2024/05/19 02:40:36 pm
​FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm
​ប្រធាន UNRWA៖ មនុស្សជាង ៨០ ម៉ឺននាក់ ត្រូវបង្ខំឱ្យភៀសខ្លួនចេញពីក្រុង Rafah នៅតំបន់ហ្កាហ្សា
2024/05/19 02:00:02 pm
​ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចដល់ផ្លូវក្នុងទីក្រុងភាគនៅខាងត្បូងប្រទេសចិន
2024/05/19 01:28:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am