រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការ ៥ចំណុច ដើម្បីពង្រឹងការគ្រប់គ្រង និងគាំពារពលករ​ទេសន្តរប្រវេសន៍

2024/02/27 04:02:59 pm        105

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​សេនា​ធិការ បានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវា​គាំពារ​នៅ​តាម​ប្រទេស​ទទួល​ពលករ​ទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុច។ នេះបើតាមសៀវភៅ​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​របស់​ក្រសួងការងារ បង្ហាញថា យន្តការគ្រប់គ្រង និងសេវា​គាំពារ​នៅ​តាម​ប្រទេស​ទទួល​ពលករ​ទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុចនេះ រួមមានទី១ ប្រព័ន្ធគ្រប់គ្រង​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីកមុខងាររួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។ ទី២ រៀបចំ​យន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារ​ដល់​ពលករ​ទេសន្តរ​ប្រវេសន៍កម្ពុជានៅពេលមានអាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញ​លេញ​ត្រឹម​ឆ្នាំ​២០២៥​។ ទី៣ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោជន៍ សេចក្តីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍខ្លួន និងគ្រួសារនៅប្រទេសទទួល ត្រូវបានផលិត និងផ្សព្វផ្សាយ ជាភាសាខ្មែរនិងភាសាអង់គ្លេស។

ទី៤ អត្រា​ពលករទេសន្តរប្រវេសន៍កម្ពុជា ចេញដំណើរទៅធ្វើការនៅប្រទេស ដែលមានគណនី​ធនាគារ​កើន​ឡើង និងទី៥ អត្រានៃពាក្យបណ្តឹងរបស់ពលករ ត្រូវបានទទួល និង​អន្តរាគមន៍​ដោះស្រាយដោយអនុព័ន្ធការងារនៅប្រទេសទទួល ក្នុងរយៈពេល៤៨ម៉ោង។

នៅក្នុង​សៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់ក្រសួងការងារបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវសូចនាករកម្មវិធីចំនួន៥នោះ ក្រសួង​បានកំណត់នូវចង្កោមសកម្មភាពអាទិភាពដូចជា ធ្វើបច្ចុប្បន្នភាព និងពង្រីក​មុខងារ​ប្រព័ន្ធ​គ្រប់គ្រង​ពលករទេសន្តរប្រវេសន៍កម្ពុជា និងប្រមូលចងក្រង និងផ្សព្វផ្សាយរបាយការណ៍ស្ថិតិ ឧត្ត​មានុវត្តន៍ បទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមពាក់ព័ន្ធនិងពលករទេសន្តរប្រវេសន៍កម្ពុជា។

ក្នុងនោះរៀបចំប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ជូនដំណឹងដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមាន​អាសន្ន ត្រូវបានរៀបចំ និងដំណើរការពេញលេញត្រឹមឆ្នាំ២០២៤ និងយន្តការ​បង្ការ​ហានិភ័យ​ឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន និងមូល​និធិ​ សម្រាប់គាំទ្រដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលអាសន្ន និងដាក់ឱ្យ​អនុវត្ត​ត្រឹម​ឆ្នាំ​២០២៤។

លើសពីនេះទៅទៀតក្រសួងការងារនឹងការពារ លើកកម្ពស់សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃ​ថ្នូរ​របស់​ពលករទេសន្តរប្រវេសន៍កម្ពុជា និងគ្រួសារ ព្រមទាំងផ្តល់ឱកាស​ទទួល​បាន​ការ​អប់រំ​សមរម្យ​ដល់​កូន​ចៅ​របស់ពលករនៅប្រទេសទទួល។ ក្នុងនោះក្រសួងនឹងជួបសំណេះសំណាល និង​សួរសុខទុក្ខ​ស្វែង​យល់អំពីការរស់នៅ និងលក្ខ​ខណ្ឌ​ការងារ​របស់​ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​នៅ​ប្រទេស​ទទួល ក៏ដូចការបង្រៀនភាសារខ្មែរមូលដ្ឋានដល់កូនចៅពលករផងដែរ។

ក្រសួងការងារនឹងចាត់តាំង ឬបន្ថែមអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថាន​កុងស៊ុល និងតំណាងអចិន្ត្រៃយ៏របស់ទីភ្នាក់ងារបញ្ជូនពលករ រួមជាមួយ​តំណាង​សមាគម​ទីភ្នាក់ងារ​ជ្រើសរើសឯកជនកម្ពុជា និងបង្កើតមជ្ឃមណ្ឌលគាំពារពលករទេសន្តរប្រវេសន៍ នៅ​តាម​បណ្តាប្រទេសទទួលទៅតាមការចាំបាច់៕

អត្ថបទដែលទាក់ទង

FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm        1
នាវាកងទ័ព​ជើងទឹកចិន ពីរគ្រឿង ចូលចតធ្វើទស្សនកិច្ច ពង្រឹងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា
2024/05/19 12:55:25 pm        1
មន្ដ្រីដឺបេម្នាក់កំពុងប្រើគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍​ និងឈូសរំលោភយកដីប្រជាពលរដ្ឋទាំងមានសលាកបត្រ
2024/05/19 11:08:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា

2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm
​មនុស្ស ៥០ នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគកណ្តាលអាហ្វហ្គានីស្ថាន
2024/05/19 02:40:36 pm
​FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ
2024/05/19 02:38:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am