គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុខសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ

2024/03/03 01:53:10 pm        553

ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់អាកាសយានដ្ឋាន Charle de Gaules (CDG) នៃសាធារណរដ្ឋបារាំង ដោយសុខសុវត្ថិភាព នៅវេលាម៉ោង ៦:៥០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉ារីស) នាថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ។

នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស គណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីបារាំង ថ្នាក់ដឹកនាំនិងមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំងជាច្រើនរូប ដែលក្នុងនោះ មានវត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ព្រមទាំងសហការី។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។

ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារាំងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងក្របខណ្ឌទ្វេភាគី ប្រទេសកម្ពុជានិងបារាំង បានកំពុងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

កាលពីពាក់កណ្តាលខែមករា កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋបារាំងផងដែរ តបតាមការអញ្ជើញ របស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៕

អត្ថបទដែលទាក់ទង

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
2025/07/06 01:22:22 pm        1
ឯកឧត្ដម ឃួង ស្រេង ជំរុញការផ្សព្វផ្សាយជូនពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់អំពីវីរភាពដ៏​ឧត្តុង្គឧត្ដម​​របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
2025/07/06 01:09:51 pm        1
សមត្ថកិច្ចចម្រុះដុតបំផ្លាញចោលគ្រឿងញៀនជាង២តោន ក្នុងទិវារអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
2025/07/06 12:43:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនប៉ាឡេស្ទីនជាង ៧០០ នាក់បានស្លាប់ក្នុងការស្វែងរកជំនួយនៅហ្កាហ្សា

2025/07/06 01:26:24 pm
​រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
2025/07/06 01:22:22 pm
​ឯកឧត្ដម ឃួង ស្រេង ជំរុញការផ្សព្វផ្សាយជូនពលរដ្ឋឱ្យបានដឹង និងបានយល់ច្បាស់អំពីវីរភាពដ៏​ឧត្តុង្គឧត្ដម​​របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
2025/07/06 01:09:51 pm
​សមត្ថកិច្ចចម្រុះដុតបំផ្លាញចោលគ្រឿងញៀនជាង២តោន ក្នុងទិវារអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
2025/07/06 12:43:03 pm
​លោក Trump និយាយថា អ៊ីរ៉ង់មិនបានយល់ព្រមឲ្យត្រួតពិនិត្យ ឬបោះបង់ចោលការចម្រាញ់អ៊ុយរ៉ានីញ៉ូមទេ
2025/07/06 12:32:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/06 01:57:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/29 01:20:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/05 04:13:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am