លទ្ធផលផ្លូវការគណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/03/05 12:18:02 pm        663

គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសលទ្ធផលផ្លូវការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ដែលទើបប្រកាសនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

យោងតាមការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប ដែលប្រកាសដោយឯកឧត្តម ម៉ុក ដារ៉ា អគ្គ​លេខាធិការរង គ.ជ.ប បានឱ្យដឹងថា យោងតាម​សេចក្តីស្តីពីកា​រ​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមជិក​ព្រឹទ្ធសភា នីតិកាលទី៥ តាមបណ្តាភូមិភាគ នៃ​ខេត្តនីមួយៗ​ដែល​ដំណើរ​ការ​រៀប​ចំបោះ​ឆ្នោត​នោះ បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានឆ្នោតគាំទ្រច្រើនជាងគេ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៩៥% ស្មើនឹង៥៥អាសនៈ ខណៈ​គណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ក្រោយ​ពី​ការ​ប្រកាស​លទ្ធផល​ផ្លូវការ និងចំនួនអាសនៈរួចរាល់ ព្រឹទ្ធសភានឹងដំណើរការសកម្មភាពរបស់ខ្លួន ដោយ​រៀប​ចំ​ការ​អញ្ជើញសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បី​ចូលរួមកិច្ចប្រជុំលើកដំបូងទៅតាមកាលបរិច្ឆេទ។

អ្នកនាំពាក្យរូបនេះ បានវាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​កាល​ពីថ្មីៗ​នេះ​មាន​ភាព​ល្អប្រសើរ ហើយគណបក្ស​នយោបាយ​មាន​ភាព​ចាស់ទុំ​ដែលបា​ន​ទទួល​យក​ចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោតនេះ ហើយសង្ឃឹមថា​ភាព​ចាស់ទុំរ​បស់​គណបក្ស​នយោបាយ​ដូច​ដែល​កំពុង​មាន​ក្នុង​ពេលបច្ចុប្បន្ន ក៏ដូចជាមន្រ្តីរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធ នឹងចូលរួម​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ដទៃទៀត​នៅកម្ពុជាកាន់តែប្រសើរជាងនេះ។

សូមជម្រាបថា ចំនួនអាសនៈក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​សរុប​ចំនួន​៦២​អាសនៈ​ ដែលក្នុងចំណោមអាសនៈទាំងនោះគឺសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានចាត់​តាំង​ដោយ​ព្រះមហាក្សត្រ, សមាជិកព្រឹទ្ធសភាចំនួន២ពីររូរូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោត​ជ្រើសតាំ​ង​ដោយ​តាម​មតិភាគច្រើន និងសមាជិកព្រឹទ្ធសភាឯទៀត ត្រូវជ្រើសតាំង​ដោយ​ការ​បោះឆ្នោត​អសកល ដែលមានអង្គបោះឆ្នោតអ្នកតំណាងរាស្រ្ត និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
2026/05/29 11:21:16 am        1
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
2026/05/27 06:30:26 pm        1
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
2026/05/26 04:02:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង

2026/06/05 10:36:36 pm
​កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
2026/06/05 09:58:33 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
2026/06/05 09:32:44 pm
​ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
2026/06/05 08:43:33 pm
​លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
2026/06/05 08:40:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/05 07:27:16 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/05 10:08:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am