សាកលវិទ្យាល័យ ខេមតិច បើកវេទិកាស្តីពីបញ្ញាសិប្បនិម្មិតលើកទី៣

2024/03/24 05:01:06 pm        462

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) សហការ​ជាមួយ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ហៅកាត់ថា ក.ស.វ. (ECOSOCC) នៃទីស្ដីការ​គណៈ​រដ្ឋមន្រ្តី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានរៀប​ចំវេទិ​កា​ស្តីពី​បញ្ញាសិប្បនិម្មិតលើកទី៣ (3rd AI Forum) ដោយមានអ្នកចូលរួមមកពីរដ្ឋាភិបាល វិស័យ​ឯកជន គ្រឹះស្ថានអប់រំ និងអ្នកស្រាវជ្រាវទាំងក្នុង និងក្រៅប្រទេស។

វេទិកា​បញ្ញាសិប្បនិម្មិតលើកទី៣នេះ ត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងស្វែងយល់និងពិភាក្សាអំពីសក្តានុពល និង​អភិបាល​កិច្ច​បញ្ញា​សិប្ប​និម្មិត(AI Governance) នៅក្នុងបរិបទរបស់ប្រទេសកម្ពុជា។

នៅក្នុងវេទិការនេះ វាគ្មិន​កិត្តិយស​បាន​លើក​ឡើង​អំពី​សក្តានុពល​ក្នុង​ការ​ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បីចូលរួមជំរុញការអភិវឌ្ឍក្នុងវិស័យសាធារណៈនិងឯកជន រួមមាន​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិតដើម្បីការព្យាករណ៍ព្រឹត្តិការណ៍ដែលនឹងកើតឡើង ការប្រើ​Chatbot​ជា​ជំនួយ​ការ ស្វែងរកការក្លែងបន្លំផ្សេងៗ វាយតម្លៃហានិភ័យដែលអាចកើតមាន វិភាគគោល​នយោបា​យ​ជាដើម។ បញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ក្នុងវិស័យឯកជន ដូចជាការធ្វើ​ស្វ័យ​ប្រវត្តិកម្ម​នៃ​ការវិភាគដោយផ្អែកលើទិន្នន័យ។ល។ ក្រៅពីនេះបញ្ញាសិប្បនិម្មិត ក៏ត្រូវបានប្រើ​ប្រាស់​ដើម្បី​ជាជំនួយដល់ការងារប្រចាំថ្ងៃផងដែរ។

ទន្ទឹមនឹងអត្ថ​ប្រយោជន៍របស់បញ្ញាសិប្បនិម្មិតក្នុងវេទិកាពិភាក្សា វាគ្មិនកិត្តយ​សក៏​បាន​លើក​ឡើង​អំពី​ចំណុច​សំខាន់ៗមួយចំនួនដែលគួរតែធ្វើការពិចារណា ដើម្បីអោយការប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់ដល់សង្គមអោយនៅតិចបំផុត។ ចំណុច​ដែលគួរពិចារណាទាំងនោះ រួមមានការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ក្រម​សីលធម៌​ក្នុង​ការ​ប្រើប្រាស់​បញ្ញាសិប្បនិម្មិត ការការពារសុវត្ថិភាពទិន្នន័យទូទៅនិងទិន្នន័យឯកជន និង អភិបាល​កិច្ច​បញ្ញា​សិប្បនិម្មិត ព្រោះថាបច្ចេក​វិទ្យា​បាន​និង​កំពុ​ង​តែ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​រប​ស់យើង។

គួរបញ្ជាក់ផងដែរថា វេទិកាស្តី​ពីបញ្ញា​សិប្បនិម្មិត​រៀបចំឡើង​ជា​រៀង​រាល់​ឆ្នាំដោ​យ​សាកល​វិទ្យាល័យ​ខេមតិចក្នុងគោលបំណងបង្កើតឱកាសក្នុងការជួបជុំ និងពិភា​ក្សា​លើ​ការ​វិវឌ្ឍថ្មី​ៗ​របស់​បញ្ញា​សិប្បនិម្មិត ក៏ដូចជាកា​រ​ជំរុញ​អោយ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិតដោយភាពវិជ្ជមាន​សម្រាប់​សង្គម​៕​

អត្ថបទដែលទាក់ទង

ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
2026/04/18 04:14:02 pm        1
TOP STORY | ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
2026/04/18 02:18:16 pm        1
ថ្ងៃទី៥នៃ «នគរសង្រ្កាន្ត» ពលរដ្ឋ យុវជន បន្តមកដើរលេងកម្សាន្ត និងកោតសរសើរពីការតាំងពិព័រណ៍ ក្នុងភូមិវប្បធម៌ ពិសេសការរៀបចំផ្សេងៗនៅភ្នំពេញ
2026/04/18 12:04:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន

2026/04/18 05:25:59 pm
​ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
2026/04/18 05:23:27 pm
​អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
2026/04/18 05:21:07 pm
​អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
2026/04/18 05:09:36 pm
​តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
2026/04/18 05:06:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/18 03:04:00 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/18 03:17:11 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/17 05:40:28 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am