ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងជីកព្រែកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ

2024/04/27 12:37:39 pm        791

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈឯកជន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។

នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងផ្លូវនាវាចរណ៍ព្រែកជីក «ហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ពីទន្លេទៅសមុទ្រ។ តាមរយៈគម្រោងព្រែកជីកនេះ វានឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា និងសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅថ្ងៃខាងមុខផងដែរ។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជា​ពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន​ កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ​ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់​ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍ​ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់​អភិវឌ្ឍន៍កសិកម្ម ​ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើន​ផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ ​និងការវិនិយោគផ្សេងៗ។ល។ ​និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ ​គឺជាគម្រោងបម្រើផល​ ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕ 

អត្ថបទដែលទាក់ទង

ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
2025/07/06 11:08:09 am        1
សម្តេច ម៉ែន សំអន ស្នើដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត១ ជំនាន់ទី៨៦ ធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ជូនដល់មន្ត្រីនៅក្នុងអង្គភាព
2025/07/06 07:56:54 am        1
អាវុធហត្ថរាជធានីភ្នំពេញ បំបែកសំណុំរឿងឃាតកម្ម ចាក់សម្លាប់បុរសម្នាក់នៅមុខវត្តស្ទឹងមានជ័យ
2025/07/06 07:19:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធររៀបចំប្រព័ន្ធលូថ្មី ដើម្បី​បញ្ចៀស​ការជនលិចដោយទឹកភ្លៀង ក្នុងក្រុងប៉ោយប៉ែត

2025/07/06 11:39:38 am
​រដ្ឋបាលក្រុងសិរីសោភ័ណជ្រើសរើសយកក្រុមហ៊ុនប្រមូលសំរាមថ្មី ដើម្បីពង្រឹងសេវាប្រមូលសំរាមនៅទីប្រជុំជន
2025/07/06 11:16:19 am
​ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
2025/07/06 11:08:09 am
​អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅកាតាសម្រាប់កិច្ចចរចាតំបន់ហ្កាហ្សា ទោះច្រានចោល ការទាមទាររបស់ក្រុមហាម៉ាស
2025/07/06 10:47:11 am
​[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់រដ្ឋតិចសាស់ ឡើងដល់៥០នាក់ ខណៈបន្តស្វែងរកក្មេងស្រីជាង២០នាក់
2025/07/06 10:26:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/06 01:57:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/29 01:20:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/05 04:13:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am