លោក Sunak បញ្ជាក់ថា ផែនការប្រឆាំងការជក់បារី នឹងមិនក្លាយជាច្បាប់នោះទេ នៅមុនការបោះឆ្នោត

2024/05/24 07:28:07 pm        194

ផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ក្នុងការហាមប្រាមការជក់បារី សម្រាប់ក្មេងៗជំនាន់ក្រោយ នឹងមិនក្លាយជាច្បាប់នោះទេ បន្ទាប់ពីលោកបានប្រកាសពីការបោះឆ្នោតមុនអាណត្តិ ដោយធ្វើឲ្យគ្មានពេលវេលា ដើម្បីជំរុញដល់គោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយដ៏លេចធ្លោរបស់លោក។

លោក Sunak នៅថ្ងៃសុក្រ (ទី២៤ ខែឧសភា) នេះ បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់ វាជារឿងគួរឲ្យសោកស្ដាយ ដែលការហាមប្រាមដល់ការជក់បារី មិនអាចសម្រេចបាននៅចុងបញ្ចប់នៃការប្រជុំ ដោយពិចារណាលើពេលវេលាដែលមាន»។

គួរបញ្ជាក់ថា លោក Sunak ចង់ដាក់ចេញនូវច្បាប់ប្រឆាំងការជក់បារី ដែលជាច្បាប់មួយ ក្នុងចំណោមច្បាប់ដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក ដោយហាមប្រាមអ្នកដែលមានអាយុ ១៥ឆ្នាំ និងអាយុក្រោមនើមិនឲ្យទិញបារី ប៉ុន្តែសេចក្ដីស្នើច្បាប់ ដែលត្រូវធ្វើឲ្យការហាមឃាត់នោះកើតឡើង មិនត្រូវបានលើកយកមកពិភាក្សាក្នុងរបៀបវារៈរបស់សភា ដែលនាំឲ្យមានការរំពឹងទុកថា ពង្រាងច្បាប់នេះនឹងត្រូវបានទុកចោល។

លោកបានប្រកាសការបោះឆ្នោតនៅថ្ងៃទី៤ ខែកក្កដា កាលថ្ងៃពុធ (ទី២២ ខែឧសភា) ដោយផ្តល់ឲ្យរដ្ឋាភិបាលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់ទាំងស្រុងនូវសកម្មភាពនីតិបញ្ញត្តិដ៏លេចធ្លោនេះ នៅក្នុងអ្វីដែលគេហៅថា រយៈពេល «លាងសម្អាត»។ នៅក្នុងសុន្ទរកថារបស់លោកដែលប្រកាសពីកាលបរិច្ឆេទការបោះឆ្នោតនោះ លោក Sunak បាននិយាយក្នុងន័យមោទនភាពថា រដ្ឋាភិបាលរបស់លោកបានធានាឲ្យមនុស្សជំនាន់ក្រោយ «គ្មានផ្សែងបារី»៕

អត្ថបទដែលទាក់ទង

មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា
2025/08/02 02:01:10 pm        1
មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
2025/08/02 01:57:23 pm        1
ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
2025/08/02 01:55:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា

2025/08/02 02:01:10 pm
​មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
2025/08/02 01:57:23 pm
​ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
2025/08/02 01:55:02 pm
​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am