អាមេរិក៖ ការលើកឡើងរបស់លោក ពូទីន ពីការបញ្ជូនអាវុធឱ្យកូរ៉េខាងជើង ជារឿងគួរឱ្យបារម្ភ

2024/06/21 11:09:02 am        122

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ដែលថាទីក្រុងមូស្គូ អាចផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង គឺជារឿង «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។

លោក ពូទីន បានលើកឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះថា ការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសផ្ដាច់ខ្លួនប្រដាច់ដោយអាវុធនុយក្លេអ៊ែរមួយនេះ នឹងក្លាយជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះការបំពាក់អាវុធរបស់លោកខាងលិច ដល់អ៊ុយក្រែន។ លោក មីលឡឺ បានប្រាប់សន្និសីទព័ត៌មានមួយនៅពេលត្រូវសាកសួរអំពីការលើកឡើងរបស់លោក ពូទីន អំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង នេះថា «វាជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។

លោកបន្ថែមថា «ប្រាកដណាស់ វានឹងធ្វើឱ្យឧបទ្វីបកូរ៉េអស្ថិរភាព ហើយអាចនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីខ្លួនឯងបានគាំទ្រ ប៉ុន្តែក៏អាស្រ័យលើប្រភេទអាវុធដែលពួកគេផ្តល់»។

កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃពុធសប្ដាហ៍នេះ ភាគីនីមួយៗនឹងផ្តល់ជំនួយយោធាភ្លាមៗដល់ភាគីម្ខាងទៀត ក្នុងករណីមានការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងភាគីណាមួយក្នុងចំណោមពួកគេ។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បានហៅកិច្ចព្រមព្រៀងនោះថាជាមូលហេតុនៃការព្រួយបារម្ភ ប៉ុន្តែគ្មានអ្វីភ្ញាក់ផ្អើលឡើយ ហើយតម្រូវការរបស់រុស្ស៊ី សម្រាប់ជំនួយបរទេសបែបនេះ គឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់ខ្លួន៕


អត្ថបទដែលទាក់ទង

លោក Putin៖ រុស្ស៊ីត្រៀមរួចរាល់សម្រាប់ការចរចាជាមួយអ៊ុយក្រែន លុះត្រាផ្អែកលើកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២
2026/06/24 10:30:27 am        1
រលកកម្ដៅដ៏ក្ដៅបំផុតមិនធ្លាប់មាន បង្កឱ្យមានការព្រមានពីសុខភាពនៅទូទាំងទ្វីបអឺរ៉ុប
2026/06/24 10:01:45 am        1
ប្រធានាធិបតីរុស្ស៊ី លោក Putin និយាយថា ទីក្រុងគីវ ចង់បង្កអស្ថិរភាពដល់រុស្ស៊ី
2026/06/24 09:59:39 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វឿន វាសនា ទទួលបានតម្លៃពលកម្មជាង ១០ម៉ឺនដុល្លារ ពីការបន្ដកុងត្រារដូវកាលទី៤ ជាមួយក្លិបតៃវ៉ាន់ Win Streak

2026/06/24 11:24:35 am
​Cristiano Ronaldo បង្កើតប្រវត្តិសាស្ត្រ! ក្លាយជាកីឡាករដំបូងស៊ុតបញ្ចូលទីនៅ World Cup ៦លើក
2026/06/24 11:03:16 am
​ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
2026/06/24 10:53:33 am
​លោក Putin៖ រុស្ស៊ីត្រៀមរួចរាល់សម្រាប់ការចរចាជាមួយអ៊ុយក្រែន លុះត្រាផ្អែកលើកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ២០២២
2026/06/24 10:30:27 am
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
2026/06/24 10:25:34 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 02:54:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am