មេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ត្រូវបានតុលាការប្រកាសផ្តន្ទាទោស​ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់

2024/07/02 12:53:48 pm        251

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​មេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ការ​ប្រកាស​សាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន ៥លើករួចមកហើយ។

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃប្រកាសសាលក្រមនេះ ក្រុមមាតាធម្មជាតិបាននាំគ្នា ស្លៀក​​​ពាក់ខោអាវពណ៌ស ចង ក្រណាត់សនឹងក្បាល ដើម្បីចាំស្តាប់​ការ​ប្រកាស​សាល​ក្រម​នៅ​ខាង​មុខ​តុលាការជាមួយ​នឹងអ្នកគាំទ្រ​របស់​ខ្លួនមួយចំនួន។ នៅព្រឹកថ្ងៃប្រកាសសាលក្រមនេះដែរ ក្រុម​​មាតាធម្មជាតិ ចំនួន៤នាក់ ត្រូវសមត្ថកិច្ចនាំខ្លួន រួមមានកញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋ និងលោក លី ចាន់​ដារ៉ាវុត។

 លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបាន​បញ្ជាក់​អ្វី​ឡើយ​ចំពោះ​ការ​នាំខ្លួននេះ ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់។

សូមជម្រាបថា កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ​ បាន​ជាប់​ចោទ​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយ ដែលពួកគេ​ជជែក​គ្នា។ ចំណែក លោក អាឡិច​ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែល​ជា​ស្ថាបនិកនៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេសកម្ពុជា និងត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះ​មហាក្សត្រកម្ពុជាផងដែរ៕ 

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
2026/06/23 07:47:22 pm        1
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
2026/06/23 06:12:07 pm        1
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
2026/06/23 05:38:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា

2026/06/23 08:45:04 pm
​ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
2026/06/23 08:44:18 pm
​ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
2026/06/23 08:43:54 pm
​រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
2026/06/23 08:43:32 pm
​សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
2026/06/23 08:43:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 01:12:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am