មតេយ្យសិក្សារដ្ឋអនុវត្តការតេស្តសមត្ថភាពសិស្ស ដើម្បីតាមដានទាំងការលូតលាស់រាងកាយ និងបញ្ញាសិស្ស

2024/07/10 12:11:24 pm        245

សាលាមតេយ្យសិក្សារដ្ឋជាង ២០០ សាលាទូទាំងប្រទេស កំពុងអនុវត្ត​ពេញលេញ​នូវ​ការ​ធ្វើ​តេស្ត​សមត្ថ​ភាព​សិស្សជាប្រចាំ។ ការធ្វើតេស្តនេះ គឺភ្ជាប់ជាមួយវត្តមានអាណាព្យាបាល ចូលរួមជា​ចាំ​បាច់ ដើម្បីឱ្យអាណាព្យាបាលមើលឃើញច្បាស់ពីសមត្ថភាព ការលូតលាស់រូបរាងកាយ ក៏​ដូច​ជា​បញ្ញា​របស់កូនៗ និងភ្ជាប់ជាមួយការសាកសួរព័ត៌មានមួយចំនួនទៅកាន់អាណាព្យាបាល ពីការ​ចិញ្ចឹម​ថែ​រក្សាកូន។

សាលាមតេយ្យសិក្សាធនធានជាង ២០០សាលា ជាសាលាគោលដៅ ដែលកំ​ពុង​អនុវ​ត្ត​ពេញ​លេញ​​ការ​ធ្វើតេស្តសមត្ថភាពសិស្ស។ តេស្តសមត្ថភាព រៀបចំឡើងជា ៣លើក។ លើកទី ១ ជាការ​ធ្វើ​តេស្ត​មុនពេលចូលរៀន លើកទី ២ជាការធ្វើតេស្តកំឡុងពេលសិក្សា និងតេស្តសមត្ថភាពលើកទី ៣​ធ្វើ​ឡើងនៅចុងឆ្នាំសិក្សា ដើម្បីឱ្យដឹងច្បាស់ពីភាពប្រែប្រួល ការរីកចំរើន ឬចំណុច​ខ្សោយ​របស់​សិស្ស​ក្រោយ​បញ្ចប់ឆ្នាំសិក្សា។ ការធ្វើតេស្តសមត្ថភាព កុមារថ្នាក់មតេយ្យនេះ ក៏តម្រូវឱ្យការ​ចូល​រួម​ពី​អាណាព្យាបាលផងដែរ។ សម្រាប់សាលាមតេយ្យសិក្សាធនធានក្រុងតាខ្មៅ ក៏​កំពុង​អនុវត្ត​ការ​ធ្វើ​តេស្ត​សមត្ថភាពសិស្សបញ្ចប់ឆ្នាំសិក្សាផងដែរ។ ការធ្វើតេស្តចាប់ផ្ដើម តាំងពីថ្ងៃទី ៨ កក្កដា រហូត​ដល់​ថ្ងៃទី១២ កក្កដាខាងមុខ។

លោកស្រី ខាន់ សុគន្ធា នាយិការ មតេយ្យសិក្សាធនធានក្រុងតាខ្មៅ បញ្ជាក់ថា ការធ្វើតេស្ត​សម្រាប់​កុមារ គឺផ្តោតសំខាន់ទាំងការលូតលាស់ផ្នែករាងកាយ ក៏ដូចជាការលូត​លាស់​បញ្ញា​ស្មារតី​របស់​កុមារ​។ ទន្ទឹមគ្នានេះ សាលាក៏ធ្វើតេស្តលើអាណាព្យាបាលផងដែរ។ ការធ្វើតេស្ត​លើ​អាណា​ព្យាបាល គឺដើម្បីដឹងពីការចិញ្ចឹមថែរក្សា កូន ជាដើម។ លោកស្រីនាយិការបន្តថា លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សមត្ថភាពសិស្ស គឺជារបាយការណ៍សំខាន់ ដែលសាលាដោយ​មាន​កិច្ច​សហការ​ពី​អាណា​ព្យាបាល​ អាចរិះរកវិធីសាស្ត្រជួយកុមារខ្សោយ ឱ្យរីកចំរើនប្រសើរឡើង។

ភ្ជាប់ជាមួយការធ្វើតេស្តសមត្ថភាពនេះ សម្រាប់​អាណា​ព្យាបាល​ដែល​បាន​ចូលរួម​ជាមួយ​កូន​ដោយ​ផ្ទាល់ លើកឡើងជាការគាំទ្រ។ ពួកគេគាំទ្រទាំ​ង​ការ​បង្រៀន​ដោយ​ចិត្ត​ទុក​ដាក់​របស់​គ្រូ​បង្រៀន ក៏ដូចជាគាំទ្រទៅលើការធ្វើតេស្តសមត្ថភាពសិស្សជាប្រចាំដូចនេះ។ ជាអាណាព្យាបាល គឺ​ពួក​គាត់ចូលរួមផ្ដល់កិច្ចសហការ ជាមួយសាលា ដើម្បីការរីកចំរើនរបស់កូនកាន់តែប្រសើរ។

សម្រាប់សាលាមតេយ្យសិក្សាធនធានក្រុងតាខ្មៅ ធ្វើតេស្តសមត្ថភាពសិស្សទាំង ៣កម្រិត។ សាលា​ធ្វើ​តេស្តទាំងកុមារ អាយុ ៣ឆ្នាំ កុមារអាយុ ៤ឆ្នាំ និងកុមារអាយុ ៥ឆ្នាំផងដែរ។ ការធ្វើ​តេស្ត​នេះ តម្រូវឱ្យកុមារ អនុវត្តនូវសកម្មភាព រាងកាយមួយចំនួន និងតម្រូវ​ឱ្យ​កុមារ​ឆ្លើយ​សំណួរ​ទៅ​តាម​តារាង​សំណួរដើម្បីដឹងច្បាស់ទាំងការលូតលាស់ផ្នែករូបរាងកាយ ក៏ដូចជាការ​លូត​លាស់​បញ្ញា​ស្មារតី​របស់​កុមារ៕ អត្ថបទ៖ គឹម ហុក


អត្ថបទដែលទាក់ទង

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ​កងទ័ព​នៅ​ទី​បញ្ជាការ​ជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ខេត្តឧត្តរមានជ័យ
2025/07/16 12:57:55 pm        1
សម្ដេចតេជោ ប្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាប្រកាន់យកគោលជំហរប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី
2025/07/16 12:47:57 pm        1
រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន VISA បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក
2025/07/16 12:36:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ​កងទ័ព​នៅ​ទី​បញ្ជាការ​ជួរមុខ សមរភូមិទិសទី៣ យោធាភូមិភាគទី៤ ខេត្តឧត្តរមានជ័យ

2025/07/16 12:57:55 pm
​សេចក្ដីរាយការណ៍៖ លោក Trump គ្រោងជួបនាយករដ្ឋមន្រ្តីកាតា ដើម្បីពិភាក្សាបទឈប់បាញ់ហ្កាហ្សា
2025/07/16 12:55:33 pm
​ភ្នំភ្លើងនៅប្រទេសអ៊ីស្លង់ បានផ្ទុះឡើងជាលើកទី១២ ចាប់តាំងពីឆ្នាំ២០២១ មក
2025/07/16 12:51:46 pm
​សម្ដេចតេជោ ប្រាប់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូណេស៊ីថា កម្ពុជាប្រកាន់យកគោលជំហរប្តឹងទៅ ICJ គឺជាជម្រើសសន្តិវិធី
2025/07/16 12:47:57 pm
​រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើក្រុមហ៊ុន VISA បន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក
2025/07/16 12:36:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/15 07:27:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/14 01:26:35 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am