អ្នកជំនាញបង្ហាញភាពខុសគ្នាអំពីសេវាធានារ៉ាប់រង រវាងវិស័យរដ្ឋ និងឯកជន

2024/08/06 02:01:47 pm        223

ខណៈអនុវិស័យធានារ៉ាប់រងរបស់វិស័យឯកជន ក៏ដូចជារបបសន្តិសុខសង្គមរបស់វិស័យរដ្ឋ (ប.ស.ស.) បានកំពុងដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯក​ឧត្តម​អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បាន​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​នៃ​ការ​ចំណាយ​ប្រាក់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍របស់វិស័យទាំងអស់នោះ។

ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងនៅកម្ពុជា បាន​មាន​ប្រសាសន៍ថា ជាកាពិត នៅក្នុងប្រទេសក្របខ័ណ្ឌរាជរដ្ឋាភិបាល ដែលហៅថា សន្តិសុខ​សង្គម មិនថាកម្ពុជា នៅប្រទេសផ្សេងទៀតទេ គឺរដ្ឋាភិបាលគិតថា គួរតែមាន​សំណាញ់​សុវត្ថិភាព​សង្គម​មួយ​សម្រាប់ប្រជាពលរដ្ឋ ពិសេសក្នុងការព្យាបាលថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ដែល​មាន​បង្កើតគម្រោងជាក្របខណ្ឌសេវាមួយជាកាតព្វកិច្ច ហើយបែងចែកទៀតថា ជាការ​ធានា​រ៉ាប់​រង​ដូចគ្នា ដូចជា ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ប៉ុន្តែជាកាត្វកិច្ច។

ឯកឧត្តមបានបន្ថែមថា អ្វីដែលជា​ការ​ផ្តល់​កាតព្វ​កិច្ច​ក្នុង​ក្រប​ខណ្ឌ​របស់​រាជរដ្ឋាភិបាល​ជា​សេវា​មូលដ្ឋាន មានន័យថា តម្រូវឲ្យពលរដ្ឋ កម្មករនិយោជិត ដែលធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​តំរូវ​ឲ្យបង់​ភាគទាន បានកាត់ចេញពីប្រាក់ខែតែម្តង ហើយ​រដ្ឋ​ផ្តល់​សេវា​ជូន​វិញ​តាមរយៈ​សេវា​សុខាភិបាល​ជា​ដើម ដែលនេះជាកាតព្វកិច្ច។ ឯកឧត្តម បានឲ្យដឹងទៀតថា ចំណែកឯការ​ធានា​រ៉ាប់​រង​ផ្នែក​សុខភាពរបស់ក្រុមហ៊ុនឯកជន គឺជាសេវាស្ម័គ្រចិត្ត បានន័យថា ប្រសិនបើប្រជាពលរដ្ឋ ពេល​ដែលបានទទួលសេវាសុខភាពពី ប.ស.ស. ដែលយល់ថា មិនគ្រប់គ្រាន់នោះទេ គឺអាច​ទិញ​បន្ថែម​ចំពោះ​សេវាធានារ៉ាប់រងរបស់ឯកជនបន្ថែមទៀតដូចជា ការទៅព្យាបាលនៅក្រៅប្រទេស និង​សេវា​ផ្សេងៗដទៃទៀតជាដើម។

កាលពីពេលកន្លងទៅ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សារៈ​សំខាន់​នៃធានារ៉ាប់រងត្រូវបានទទួលស្គាល់ជាទូទៅ ជាពិសេសនៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ដោយសារជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយកក្រុមគ្រួសារ និង​ធុរកិច្ចនានាឲ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង ដូច​ជា​មរណភាពនៃមេគ្រួសារ អគ្គិភ័យ គ្រោះថន្នាក់ចរាចរណ៍ និងជំងឺធ្ងន់ធ្ងរជាដើម។ ប៉ុន្តែ​សារៈសំខាន់នេះ ត្រូវបានមើលរំលងដោយក្រុមគោលដៅមួយចំនួន ជាពិសេសនៅកម្ពុជា ដោយ​សារ​កត្តា​ជា​សារវ័ន្តមួយចំនួន ដូចជាទីផ្សារធានារ៉ាប់រងនៅមានអាយុក្មេងខ្ចី និងកង្វះការ​យល់​ដឹង​ជា​សាធារណៈ​អំពីហានិភ័យ ក៏ដូចជាមុខងារ និងអត្ថប្រយោជន៍នៃធានារ៉ាប់រង។

បច្ចុប្បន្ន​នេះ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ក្រុមហ៊ុន ក្នុងនោះ​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ប្រភេទ​ទូទៅ​ចំនួន១៨ , ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ , ក្រុមហ៊ុនខ្នាត​តូច​ធានា​រ៉ាប់​រង​ខ្នាត​តូច​ចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ ក្រុមហ៊ុនទំាងអស់នេះ មានទ្រព្យសកម្ម​សរុប​ចំនួន​ប្រមាណជាង ១ពាន់លានដុល្លារ៕ អត្ថបទ ឈិត បូរ៉ាវី 



អត្ថបទដែលទាក់ទង

កម្ពុជាមានការព្រួយបារម្ភខ្លាំង ខណៈទាហានថៃដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន
2025/06/22 01:34:16 pm        1
អភិបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តរមានជ័យ
2025/06/22 10:37:04 am        1
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា ព្រះមហាក្សត្រី បានប្រោសប្រទាននូវស្បៀងអាហារចាំបាច់មួយចំនួនដល់ប្រជារាស្រ្ត ដែលបន្លាស់ទីមកស្នាក់នៅបណ្ដោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដេីម
2025/06/22 07:28:07 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំពិភពលោកជាច្រើនបញ្ចេញប្រតិកម្មចំពោះការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

2025/06/22 02:10:56 pm
​​ មនុស្សរាប់ម៉ឺននាក់ចូលរួមតវ៉ាទូទាំងអឺរ៉ុប ប្រឆាំងអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា
2025/06/22 01:40:04 pm
​កម្ពុជាមានការព្រួយបារម្ភខ្លាំង ខណៈទាហានថៃដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន
2025/06/22 01:34:16 pm
​បាតុករអ៊ីស្រាអែលទាមទារបទឈប់បាញ់ និងបារម្ភជម្លោះអ៊ីរ៉ង់រារាំងកិច្ចប្រឹងប្រែងដោះលែងចំណាប់ខ្មាំងហ្កាហ្សា
2025/06/22 01:02:13 pm
​អ៊ីរ៉ង់និយាយថា ខ្លួនរក្សាជម្រើសទាំងអស់លើការឆ្លើយតបចំពោះការវាយប្រហារដោយកម្រោលរបស់អាមេរិក
2025/06/22 12:29:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/21 02:54:58 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/21 02:36:53 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am