អ្នកនយោបាយ៖ CLV ជាស្ពានធ្វើឱ្យខេត្តទាំង៤ មានរចនាសម្ព័ន្ធច្រើនជា​ប្រយោជន៍​ដល់ពលរដ្ឋក្នុងមូលដ្ឋាន

2024/08/10 12:39:34 pm        395

អ្នកនយោបាយលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ជាស្ពាន​ធ្វើ​ឱ្យ​ខេត្ត​ទាំង៤មានរចនាសម្ព័ន្ធ និងរូបវ័ន្តកាន់តែច្រើនជាប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ស្របពេលមជ្ឈដ្ឋាននានាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មានមេដឹកនាំគណបក្សនយោបាយ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤​ថា ​ក្នុងនាមគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នា ប៉ុន្តែបានមើល​ឃើញ​ពី​សក្តានុពល​ដែល​នឹងលេចចេញជារូបរាងស្ទើរគ្រប់វិស័យ។ ក្នុងនោះ លោក ហួត សុខដុម ប្រធាន​ស្ដីទីគណបក្សនគរប្រជាធិបតេយ្យ លើកឡើងថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV នេះ គឺជួយឱ្យមានការអភិវឌ្ឍន៍ដូចទៅនឹងតំបន់ទីប្រជុំជន រួមមានហេដ្ឋារចនាសម្ព័ន្ធជាដើម ដែល​ឆ្លុះ​បញ្ចាំង​ពី​សុខសន្តិភាពនៅតំបន់នោះ។

ជាមួយគ្នា លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា តាមការ​កត់​សម្គាល់​ឃើញ​ថា​តំបន់ត្រីកោណអភិវឌ្ឍន៍នេះមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។ ប្រធាន​គណបក្ស​រូប​នេះ​​បញ្ជាក់ថា តំបន់នេះជាតំបន់អភិវឌ្ឍន៍សហគមន៍រួមគ្នា ដើម្បីជោគ​ជ័យ​នា​ថ្ងៃ​អនាគ​ត​ក្នុង​នាម​ជា​សហគមន៍តំបន់អាស៊ីព្រមទាំង តាមរយៈកិច្ចសហប្រតិបត្តិការCLVនេះ​ជា​ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹងអំពីតំបន់ព្រំដែន និងសហប្រតិបត្តិការគ្នាទៅវិញទៅមក។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី​ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និង​ការ​អភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បាន​ធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយ​ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២៕ អត្ថបទ សេក ឧត្តម ថត

 

អត្ថបទដែលទាក់ទង

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
2026/06/21 02:36:45 pm        1
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
2026/06/21 02:24:56 pm        1
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
2026/06/21 12:37:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ីស្រាអែលប្តេជ្ញាបន្តធ្វើសកម្មភាពប្រឆាំងនឹង «ការគំរាមកំហែង»នៅភាគខាងត្បូងលីបង់

2026/06/23 02:49:59 pm
​កម្ពុជា-អឺរ៉ុបបើកកិច្ចសន្ទនាត្រង់ទៅត្រង់មក ដើម្បីបង្កើនសេដ្ឋកិច្ច ពាណិជ្ជកម្មនៃភាគីទាំងពីរ
2026/06/23 02:49:19 pm
​ក្រុម AOT ចុះសង្កេតការណ៍ ស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
2026/06/23 02:46:03 pm
​គណបក្សសម្ព័ន្ធភាពនយោបាយបង្ហាញពីស្មារតីជាតិនិយម នាំយកអំណោយចែកជូនវីរកងទ័ព និងពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ
2026/06/23 02:42:22 pm
​គិតមកទល់ពេលនេះនៅសល់ពលរដ្ឋភៀសសឹកជាង ២ម៉ឺន២ពាន់នាក់ទៀតមិនទាន់អាចទៅផ្ទះវិញបានឡើយ​
2026/06/23 02:37:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/23 04:19:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am