កម្មការិនីរោងចក្រ៖ «បើសិនអត់មាន ប.ស.ស ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ»

2024/08/22 05:08:57 pm        882

ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេស​មហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយ​រូបនាង​ឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។

កម្មការិនី ប៊ុន សម្ភស្ស បានប្រាប់ថា ពេលត្រឡប់មកពីទីរួមខេត្តស្វាយរៀងដើម្បីទិញថ្នាំឱ្យកូន កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍​ដួលម៉ូតូ​ត្រូវ​របួស​ធ្ងន់​ត្រង់​ផ្ទៃមុខ និងមានឈាមកកក្នុងខួរក្បាល ដែលត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅរាជធានីភ្នំពេញ។

អ្នកស្រីលើកឡើងថា សេវាពេទ្យ បសស មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសម្រួល​ឱ្យ​ឆាប់​បាន​ចូលព្យាបាល ហើយក្រុមគ្រួពេទ្យមានការយកចិត្តទុកដាក់មើលថែអ្នកជំងឺ ផ្ទុយពី​អ្វី​ដែល​ធ្លាប់​លឺ​កន្លងមកថា ការប្រើ បសស មានភាពយឺតយ៉ាវ ពេទ្យមិនសូវយកចិត្តទុកដាក់។

សម្ភស្សនិយាយថា៖«ពេទ្យ បសស ជួយបានច្រើន រហ័សរហួន រត់ការឱ្យយើងភ្លាមៗ ខ្លាច​យើង​បាត់​បង់ជីវិត ហើយសម្បីតែយើងហៅគាត់ ក៏ស្ទុះមកភ្លាមៗដែរ រត់មករកយើង ក្រែង​លោ​យើង​ខ្វះ​ខាត​អី គាត់លឿនណាស់ខាង បសស»។

លោក សុខ មនោ អាយុ៥៤ឆ្នាំ ត្រូវជាឪពុករបស់សម្ភស្ស បាននិយាយថា ពេលកើតហេតុ​បាន​ឃើញ​កូន​ស្រីរ​បស់លោកសន្លប់បាត់ស្មារតី ត្រូវរបួសធ្ងន់ បែកមុខរយះរហែកសាច់ បែកក្បាលហូរ​ឈាម ប្រឡាក់ពេញមុខ គួរឱ្យខ្លោចផ្សា។ ភ្លាមៗក៏​លោក​បាន​បញ្ជូន​កូន​ស្រី​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ដើម្បីពិនិត្យព្យាបាល។

លោកបន្តថា ពេលទៅដល់មន្ទីរពេទ្យបបង្អែកខេត្ត ក្រុមគ្រូពេទ្យបានដេរមុខរបួសលើផ្ទៃមុខ រួ​ច​ក៏​បាន​ស្កែន​ពិនិត្យទើបដឹងថា មានឈាមហូរចូល​ក្នុង​ខួរ​ក្បាល​មិន​អាច​បន្ត​ទុក​ព្យាបាលត្រឹ​ម​មន្ទីរ​ពេទ្យ​ខេត្ត​បាន ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ បុរសជាឪពុក​បាន​ប្រាប់​ថា នេះជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ដែលកូនរបស់លោកបានរួចផុតពីចង្កូមមច្ចុរាជ និង​គេចផុតពីការជំពាក់បំណុលគេពេលឈឺធ្ងន់ ដោយសារតែមាន បសស។

លោកនិយាយថា៖«បសស ជួយតាំងពីការដេរ តាំងពីការសម្អាតរបួស តាំងពីស្កែន តាំងពីការធ្វើ​ដំណើរ​​ដោយ​ឡានពេទ្យ រហូតដល់ភ្នំពេញនៅពេទ្យរុស្ស៊ី តាំងពីការថតកាំរស្មី តាំងពីអេកូ មើល​ឈាម​មួយ​កំប្លេទាំងអស់នៅហ្នឹង គឺយើងមានតែតួនាទីរត់ទៅ ព្រោះ បសស ជាអ្នក​ជួយ​ចំណាយ​អ្វី​ៗ​ទាំងអស់ហ្មងយើងគ្រាន់តែបានបំពេញបែបបទទៅ។»

រីឯអ្នកស្រី រ័ត្ន សារិត អាយុ៥៤ឆ្នាំ ត្រូវជាម្តាយបានប្រាប់ថា ពេល​ទទួល​ដំណឹង​ភ្លាមអ្នក​ស្រីភ័​យ​ស្លន់​ស្លោស្ទើ​រតែបាត់បង់ស្មារតី ខ្លាចបាត់បង់កូនជាទីអាណិតស្រលាញ់ផង បារម្ភពីបញ្ហា​ថវិកា​បង់​ថ្លៃ​ព្យាបាល​ទៅមន្ទីរពេទ្យផង ព្រោះភ្លាមៗមិនដឹងត្រូវទៅរកប្រាក់ឯណាបាន។

អ្នកស្រីលើកឡើងថា៖«ភ័យមែនទែន អត់មាន១រៀលក្នុងខ្លួនផង ពីរនាក់ប្តីប្រពន្ធភ័យមែនទែន ខ្ចីបងប្អូនក៏មិនទាន់គ្មានលុយតែម្តង ឃើញកូនអ៊ីចឹងរន្ធត់មែនទែន។»

ពេលឃើញ​កូន​កំពុងតែក្រលំបាកហើយជួបគ្រោះថ្នាក់បែបនេះ ធ្វើឱ្យអ្នកស្រីនឹក​ឃើញ​គ្រាមួយ​ដែល​ខ្លួន​ធ្លាប់​ជួបបញ្ហាដោយសារតែជំងឺ គឺមានពេលមួយនោះអ្នកស្រីធ្លាក់ខ្លួនឈឺធ្ងន់ បានលក់​របស់​​ទ្រព្យទាំងអស់ដើម្បីយកលុយព្យាបាលខ្លួនឱ្យមានជីវិត ដើម្បីបន្តមើលថែកូនៗ។

អ្នកស្រីប្រាប់ថា៖«ធ្លាប់ពិបាកខ្លាំងខ្ញុំពិបាកខ្លាំងទៅចូលពេទ្យម្តង១ម្ជុល ១លាន អស់១៤០ ចូល​មន្ទី​រ​ពេទ្យ​ពិបាកច្រើនពេលនោះ លក់ដីស្រែអស់ អស់គោអស់ដីស្រែរលីង ធ្វើម៉េចឱ្យខ្ញុំបានរស់»។

យ៉ាងណាក៏ដោយ អ្នកស្រីបានធូរស្បើយក្នុងទ្រូង និងបាត់កង្វល់​ដោយសា​រ​តែ​ការ​ជួប​គ្រោះ​ថ្នាក់​របស់​កូនមាន បសស ជាអ្នកទទួលបន្ទុកចេញថ្លៃព្យាបាល។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន​ក៏​បាន​យោគយល់​អធ្យាស្រ័យបន្តឱ្យកូនអ្នកស្រីបានឈប់សម្រាក​ដោយទទួល​បាន​ប្រាក់​ឈ្នួល​៦០​ភាគរយ​ទៀត​ផង។   

បច្ចុប្បន្ន កម្មការិនី ប៊ុន សម្ភស្ស បានចេញពីមន្ទីរពេទ្យទៅបន្តការសម្រាកនៅផ្ទះ ដោយសភាព​ជំងឺ​កាន់​តែធូរស្បើយឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សម្ភស្សអាចបន្តការមើលថែកូនៗ បង្រៀនកូនៗ និ​ង​ប្រលែងលេងជាមួយកូនបន្តទៀត ខណៈឪពុកម្តាយរបស់ខ្លួន មាន​ផ្ទះនៅក្បែរ​នោះ​បាន​បន្ត​ជួយ​យក​អាសាមើលថែ ដោយក្តីរីករាយ៕

អត្ថបទដែលទាក់ទង

រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅក្រុមប្រឹក្សាធម្មនុញ្ញ
2026/04/04 11:52:36 am        1
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
2026/04/04 11:42:50 am        1
ក្រសួងការងារលើកទឹកចិត្តអ្នកស្វែងរកការងាររៀនជំនាញទន់បន្ថែម ដើម្បីត្រៀមខ្លួនមុនចូលទីផ្សារការងារ
2026/04/04 11:32:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋអាល្លឺម៉ង់កាន់តែច្រើនចាប់អារម្មណ៍ទិញរថយន្តអគ្គិសនី(EVs) ដោយសារតែតម្លៃប្រេងខ្ពស់

2026/04/04 12:34:05 pm
​អ្នកគាំទ្រក្រុមហ៊ូទីរាប់ពាន់នាក់នៅទីក្រុងសាណា បានប្រមូលផ្តុំគ្នាក្នុងសាមគ្គីភាពជាមួយអ៊ីរ៉ង់
2026/04/04 12:30:55 pm
​អង្គការWHO ព្រមានអំពីការវាយប្រហារលើមណ្ឌលសុខភាពអ៊ីរ៉ង់ និងការគំរាមកំហែងក្នុងតំបន់
2026/04/04 12:26:49 pm
​មន្ទីរបញ្ចកោណ៖ កងទ័ពអាមេរិកជាង៣៦០នាក់ រងរបួសក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
2026/04/04 12:13:25 pm
​យោធាអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយប្រហារទីតាំងក្រុមហេសបូឡា នៅទីក្រុងបេរូត
2026/04/04 12:07:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am