យោធាចិន ធ្វើការល្បាតប្រដាប់អាវុធ និងការល្បាតរួមរបស់នគរបាលនៅជិតព្រំដែនចិន-មីយ៉ាន់ម៉ា

2024/08/26 09:56:02 am        288

យោធារបស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទ (២៦ សីហា) នេះថា ខ្លួនបានរៀបចំអង្គភាពកងទ័ពដើម្បីទៅកាន់តំបន់ យួយលី (Ruili) ជិនខាង (Zhenkang) ដែលនៅជិតសហភាពមីយ៉ាន់ម៉ា និងជួរមុខព្រំដែនផ្សេងទៀត ដើម្បីអនុវត្តការល្បាតប្រដាប់អាវុធ និងការល្បាតរួមរបស់នគរបាលជើងគោក-អាកាស ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ជាការខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំអង្គភាពកងទ័ពដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួនក្នុងការ «ចល័តយ៉ាងឆាប់រហ័ស ទប់ស្កាត់ និងគ្រប់គ្រង ព្រមទាំងការវាយប្រហាររួមគ្នា និងរក្សាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន»។

ការល្បាតនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយមេដឹកនាំរបបសឹក លោក មីន អ៊ុងល៉ាំង ( Min Aung Hlaing) កាលពីពាក់កណ្តាលខែសីហា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីណៃពិដោ (Naypyitaw) ជាទីដែលភាគីទាំងពីរពិភាក្សាដើម្បីរៀបចំ «ការបោះឆ្នោតមានលក្ខណៈរួមបញ្ចូល» ការផ្លាស់ប្តូរទៅលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពក្នុងប្រទេស ក៏ដូចជាបញ្ហាព្រំដែន ខណៈការប្រយុទ្ធគ្នារវាងរបបសឹក និងក្រុមបះបោរប្រដាប់អាវុធកាន់តែខ្លាំងឡើង។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា បានប្រយុទ្ធនឹងការបះបោរនៅលើសមរភូមិមុខជាច្រើនចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងឆ្នាំ២០២១ ប៉ុន្តែការបរាជ័យនៅក្នុងតំបន់ព្រំដែនចាប់តាំងពីខែតុលា ឆ្នាំមុន បានធ្វើឱ្យខ្លួនបាត់បង់ការគ្រប់គ្រងលើទឹកដីជាច្រើនជាប់ព្រំដែនបង់ក្លាដែស ចិន និងឥណ្ឌា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
2026/06/01 08:53:25 pm        2
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
2026/06/01 08:25:58 pm        2
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
2026/06/01 08:25:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា

2026/06/01 08:53:25 pm
​ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
2026/06/01 08:25:58 pm
​កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
2026/06/01 08:25:41 pm
​EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
2026/06/01 08:25:21 pm
​មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
2026/06/01 08:24:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/01 01:12:23 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/31 03:46:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am