ពិព័រណ៍សំណង់ដ៏ធំរបស់កម្ពុជា បើកបង្ហាញជាផ្លូវការដើម្បីជំរុញកំណើនឧស្សាហកម្មសំណង់

2024/09/11 01:37:06 pm        496

ព្រឹត្តិការណ៍ពិព័រណ៍វិស័យសំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិលំដាប់លេខ១ (CAMBUILD 2024) ដែលនាំមកនូវអ្នកផ្គត់ផ្គង់នៅក្នុងវិស័យឧស្សាហកម្ម អ្នកវិនិយោគិន និង​អ្នកប្រឹក្សាយោបល់ជាមួយគំនិតច្នៃប្រឌិតជាច្រើននាក់ ត្រូវបានប្រកាស​បើក​បង្ហាញ​ការ​ដាក់​តាំង​ជាផ្លូវការ ចាប់ពីថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត​កោះពេជ្រ។

កម្មវិធីពិព័រណ៍ ខេមបៀល ២០២៤នេះ បានបើកសម្ពោធក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះ មានក្រុមហ៊ុនចូលរួមតាំងបង្ហាញផលិតផល និងម៉ាកល្បីៗជាង៣០០ ទាំងក្នុងស្រុក និងអន្តរជាតិ រួមមានមកពី ប្រទេសសិង្ហបុរី ចិន ម៉ាឡេស៊ី កូរ៉េ ឥណ្ឌា និងតៃវ៉ាន់ជាដើម ជាមួយបច្ចេកវិទ្យា និងសេវាកម្មទំនើបបំផុតរបស់ពួកគេ។

លោកស្រី Alice Lem នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃ​ក្រុមហ៊ុន Informa Markets បានលើកឡើងថា ខេមបៀល ២០២៤ ជាព្រឹត្តិការណ៍​បង្ហា​ញ​ថេរ​វេលា​ផ្លាស់​ប្តូរមួយសម្រាប់ឧស្សាហកម្មសំណង់របស់កម្ពុជាជាមួយនិងការដោះដូរកិច្ចសន្ទនា និង​ការផ្គូរផ្គង់កិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ។ ព្រឹត្តការណ៍នេះ មានបំណងជំរុញភាពជាដៃគូ និងការផ្លាស់ប្តូរចំណេះដឹងជាស្ពានតភ្ជាប់ឧស្សាហកម្មមួយនេះ ឲ្យមានកំណើនប្រកបដោយនិរន្តរភាព និងការច្នៃប្រឌិតសម្រាប់អនាគត។

លោកស្រី បានបញ្ជាក់ថា សារៈសំខាន់នៃការតាំងពិព័រណ៍នេះ ទទួលការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកវិនិយោគ អ្នកសាងសង់និងស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងបណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន។

មានប្រសាសន៍បើកសម្ពោធពិព័រណ៍នេះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកថា ពិព័រណ៍ ខេមបៀល បានបង្ហាញនៃគំរូដ៍ល្អឥតខ្ចោះស្របតាមផែនការនិងគោលដៅរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ទីក្រុង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព ។ ឯកឧត្តម បានបន្តថា វេទិកាដ៏សំខាន់នេះ ជាភស្ត័តាងសម្រាប់បង្ហាញនូវសក្តានុពលរបស់​ប្រទេសកម្ពុជា​ដើម្បី​ទាក់ទាញអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកវិនិយោគ ដែលត្រូវការដើម្បី​សម្រេច​បាននូវ​ចក្ខុវិស័យរបស់កម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់ ខេមបៀល ២០២៤ មានការដាក់តាំងផលិតផល និងសេវាកម្មលើផ្នែកផ្សេងៗគ្នាចំនួន ៩វិស័យ មានដូចជា ៖ វិស័យថាមពល, វិស័យទឹកស្អាត, វិស័យថាមពលដើរដោយព្រះអាទិត្យ , ប្រព័ន្ធសុវត្ថិភាព CAMSECURITY & FIRE , ម៉ាស៊ីនត្រជាក់ និងគ្រឿងបន្ធុតខ្យល់, គ្រឿងចក្រ, CAMHARDWARE ឧបករណ៍ធ្វើដោយដៃ, គ្រឿងសង្ហារឹម និងសំណង់បេតុង។ ពិព័រណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធីសិក្ខាសាលាបច្ចេកទេស នៃឧស្សាហកម្មពាក់ព័ន្ធពីសំណាក់អ្នកជំនាញ ដែលនឹងចែករំលែកលើប្រធានបទសំខាន់ៗ និងសន្និសីទស្តីពី “រួមគ្នាពន្លឿនការផ្គត់ផ្គង់ទឹក ដើម្បីឈានទៅដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០” ដើម្បីបង្កើតឱកាសអ្នកចូលរួម បង្កើតទំនាក់ទំនងអាជីវកម្មថ្មី ស្វែងយល់ពីប្រភពផ្គត់ផ្គង់ សក្តានុពលនៃការវិត្តន៍ស្របតាមបច្ចេកវិទ្យា និងស្វែងរកដៃគូរបណ្តាក់ទុនជាដើម៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

«អង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង»
2026/03/02 08:09:38 pm        1
កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ
2026/03/02 08:04:53 pm        1
ក្រសួងការងារ៖តាមរយៈការចុះត្រួតពិនិត្យលើកទី២ ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ
2026/03/02 05:54:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្គាសឡើងថ្លៃ ពេលក្រុមហ៊ុន QatarEnergy ផ្អាកការផលិតឧស្ម័នធម្មជាតិ LNG ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

2026/03/02 09:27:28 pm
​WHO៖ មន្ទីរពេទ្យ នៅទីក្រុងតេអេរ៉ង់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការផ្ទុះក្បែរនោះ
2026/03/02 08:48:14 pm
​សមាជិកយោធាអាមេរិកទី៤ ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការកំពុងបន្តមាននៅអ៊ីរ៉ង់
2026/03/02 08:22:34 pm
​យន្តហោះអាមេរិកចាកចេញ ក្រោយអេស្ប៉ាញ បញ្ជាក់ថា មូលដ្ឋានមិនអាចត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ីរ៉ង់ទេ
2026/03/02 08:16:44 pm
​«អង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង»
2026/03/02 08:09:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/02 05:52:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 04:11:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am