មណ្ឌលប្រឡងចាប់ផ្ដើមបិទបញ្ជីឈ្មោះ លេខបន្ទប់ លេខតុ បេក្ខជនប្រឡងបាក់ឌុប

2024/10/07 11:54:00 am        530

គ្រប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងប្រទេសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៤​នេះ​ បានចាប់ផ្ដើមបិទបញ្ជីឈ្មោះ ប្លង់បន្ទប់ លេខបន្ទប់ លេខតុរបស់បេក្ខជនប្រឡង ខណៈ​ការបិទបញ្ជីឈ្មោះ លេខបន្ទប់ លេខតុនេះធ្វើឡើងមុនការប្រឡងចូលមកដល់នៅថ្ងៃទី៨-៩ ខែតុលានេះ។

ភ្ជាប់ជាមួយការបិទបញ្ជីឈ្មោះ លេខបន្ទប់ លេខតុរបស់បេក្ខជននេះ គ្រប់​មណ្ឌល​ប្រឡង​ក៏បា​ន​ប្រើ​ប្រាស់ប្រព័ន្ធឃោសនាស័ព្ទផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ហាមឃាត់ទាំងឡាយ​នៅក្នុង​ដំណើរ​ការ​ប្រឡង​ផង​ដែរ។ ការបិទឈ្មោះនៅថ្ងៃនេះ ក៏អនុញ្ញាតឱ្យគ្រប់បេក្ខជន អាចទៅពិនិត្យមើល​បន្ទប់​ប្រឡង​របស់​ខ្លួនឱ្យបានស្គាល់ច្បាស់ ងាយស្រួលសម្រាប់ការចូលរួមប្រឡងនៅថ្ងៃស្អែកនេះ។ រី​ឯ​ការ​ផ្សព្វ​ផ្សាយរាល់បទប្បញ្ញត្តិ ជាការក្រើនរម្លឹកដល់បេក្ខជន កុំឱ្យប្រព្រឹត្តិខុសឆ្គង ចៀសវាង​ការ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

សម្រាប់បេក្ខជន ដែលបានមកពិនិត្យឈ្មោះ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី ច្បារ​អំពៅ លើកឡើងនូវក្ដីបារម្ភតិចតួចប៉ុណ្ណោះសម្រាប់ការប្រឡង។ ភាពជឿជាក់នេះ ដោយ​សារ​ពួក​គេ​បាន​ពង្រឹង​សមត្ថភាព ប្រឹងប្រែងរៀនសូត្រ និងមានការត្រៀមខ្លួនជាស្រេច ថែមទាំង​មាន​គោល​ដៅ​យក​និទ្ទេសល្អសម្រាប់ការប្រឡងទៀតផង។ ទន្ទឹមនឹងភាពជឿជាក់សម្រាប់ការប្រឡងស្អែកនេះ ពួកគេក៏បានអរគុណដល់ ឪពុកម្ដាយ ជាអ្នក​មាន​គុណ និងអរគុណដល់លោកគ្រូ អ្នកគ្រូ ជាអ្នកមា​ន​គុណ​ទី​២​ដែល​បាន​ខិត​ខំ​បង្រៀន​ពួក​គេ​ផង​ដែរ​។ ពួកគេសន្យាធ្វើឱ្យបានល្អធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រឡងបាក់ឌុបនេះ។

ការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ គ្រប់បេក្ខជន ទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និងសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងចំនួន៧មុខវិជ្ជា។ សិស្ស​វិទ្យា​សាស្ត្រ ត្រូវប្រឡងលើមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមី ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និង​គណិត​វិទ្យា។ រីឯសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងលើមុខវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រខ្មែរ។

សូម​ជម្រាបថាការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៣-២០២៤នេះមានបេក្ខជនប្រឡងសរុប ១៣៧ ០៤០នាក់ ក្នុងនោះបេក្ខនថ្នាក់វិទ្យាសាស្ត្រសង្គមមាណប្រមាណ៧០ភាគរយ រីឯបេក្ខ​ជ្រើស​រើសថ្នាក់វិទ្យាសាស្ត្រមានប្រមាណ៣០ភាគរយប៉ុណ្ណោះ។ ចំណែកមណ្ឌល​ប្រឡង​ទូទាំង​ប្រទេស​មាន​ចំនួន ២៣០មណ្ឌលត្រូវជា ៥ ៥៣៣បន្ទប់៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចាប់អារម្មណ៍សហការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើប នៅកម្ពុជា
2025/09/02 01:11:52 am        1
ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
2025/09/01 11:11:09 pm        1
សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
2025/09/01 10:56:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចាប់អារម្មណ៍សហការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងវិស័យអប់រំទំនើប នៅកម្ពុជា

2025/09/02 01:11:52 am
​ឯកឧត្តម វ៉ាង វិនពីន៖សំឡេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ
2025/09/01 11:11:09 pm
​សម្ដេចតេជោអរគុណវៀតណាមបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងវិស័យសេដ្ឋកិច្ច វិស័យយោធាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា
2025/09/01 10:56:46 pm
​អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមសម្តែងក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្នដែលមានភាពរីកចម្រើន
2025/09/01 10:44:52 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម៉ឺងម៉ាត់ឱ្យចាត់វិធានការចំពោះមុខតថភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ
2025/09/01 09:40:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/01 04:58:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/01 12:35:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/31 09:58:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am