លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ៖ កម្ពុជា បានបោះជំហានយ៉ាងសំខាន់​ក្នុងការលើក​កម្ពស់​សុខភាពមាតា និងទារក

2024/10/26 04:27:36 pm        1.7 K

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគម​គ្រូ​​ពេទ្យ​ទារកកម្ពុជា បានអៈអាងថា ព្រះរាជាណាចក្រកម្ពុជា បានបោះជំហាន​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់សុខភាពមាតា និងទារក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ការថ្លែងរបស់​លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ នាឱកាសដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញ​ចូល​រួម​ជាធិបតីក្នុងពិធីបើកសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា លើកទី៧ រយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា នៅថ្ងៃ​ទី១ ក្រោមប្រធានបទ "START4NEWBORN ការសង្គ្រោះទារកទើបនឹងកើត" និងសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជា នៅថ្ងៃទី២ ក្រោមប្រធានបទ"Antenatal And Perinatal Update ដើម្បីចូលរួមពន្លឿនការកាត់បន្ថយអត្រា មរណៈភាពមាតា និងទារក" ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងឯកឧត្តមអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានគណៈគ្រូពេទ្យកម្ពុជា ប្រធានគណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិសរុបចូលផ្ទាល់ ចំនួន ៣០៦រូប និងតាមប្រព័ន្ធ Zoom ចំនួន២២៣០រូប។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបន្តទៀតថា យោងតាមរបាយការណ៍សូចនករស្នូលនៃការអង្កេតប្រជាសាស្ត្រ និង សុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឱ្យឃើញថា អត្រាមរណភាពទារកនៅ ប្រទេសកម្ពុជាមានការថយចុះគួឱ្យកត់សំគាល់ពី ៣៧នាក់ក្នុងចំណោម១០០០កំណើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំណោម ១០០០ កំណើតរស់ក្នុងឆ្នាំ ២០២១-២០២២។ អត្រាមរណភាពមាតា បានថយចុះពី១៧០ ក្នុង១សែនកំណើតរស់នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុង១សែនកំណើតរស់ឆ្នាំ២០២១។ អត្រាមរណភាពកុមារ ក្រោម៥ឆ្នាំចុះពី៣៥ក្នុង១ពាន់ កំណើតរស់ឆ្នាំ២០១៤ មកនៅ១៦ ក្នុង១ពាន់នាក់នៅឆ្នាំ២០២១។ អត្រាស្ត្រីមានផ្ទៃពោះមកទទួលពិនិត្យលើកទីមួយ បាន៩៩% អត្រាពិនិត្យផ្ទៃពោះលើកទីបួន បាន៨៦% អត្រាពិនិត្យ ក្រោយសម្រាលមាន៨៥% សម្រាលកូនដោយឆ្មបជំនាញ ៩៩% និងសម្រាលកូននៅមូលដ្ឋាន សុខាភិបាលមាន៩៧%។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ជូនអង្គពិធីទាំងមូលជា ពិសេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (១) រៀបចំពិនិត្យមើលសម្ភារចាំបាច់សម្រាប់ ជួយសង្គ្រោះទារក (២)រៀបចំបណ្តុះបណ្តាលពីជំនាញសង្គ្រោះទារកដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាក ដើម្បីធានាថាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់មាតា ទារក និងកុមារ និង (៣) ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យឯកជន សូមធ្វើការបញ្ជូនស្ត្រីមានផ្ទៃពោះមានបញ្ហាប្រឈម និងទារក ដែលមានបញ្ហាសុខភាពឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើតាមលោកវេជ្ជបណ្ឌិត លាក់ ពន្លឺ អគ្គលេខាសមាគមគ្រូពេទ្យទារកកម្ពុជា បានឲ្យដឹងថា សន្និសីទ និងសិក្ខាសាលា មានគោលបំណងផ្តល់នូវចំណេះដឹងថ្មីបន្ថែមដល់មន្ត្រីសុខាភិបាល ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបពីការថែទាំ និងព្យាបាលម្តាយ ទារកទើបកើត និងកុមារ ដូចជាសង្គ្រោះទារកក្រោយសម្រាល ការតាមដានការលូតលាស់មិនប្រក្រតីរបស់ទារកក្នុងផ្ទៃ ការពិនិត្យស្វែងរកជំងឺពីកំណើតដោយការជុះកែងជើងទារក ជំងឺកាមរោគ និងបទពិសោធន៍ផ្សេងៗទៀតដែលមានការចែករំលែកពីវាគ្មិនជាតិ និងអន្តរជាតិ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរ
2026/05/23 08:42:25 pm        1
រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រងការចំណាយបុណ្យសពទាំងមូល
2026/05/23 07:59:27 pm        1
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទបង្ក្រាបក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/05/23 07:29:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរ

2026/05/23 08:42:25 pm
​រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រងការចំណាយបុណ្យសពទាំងមូល
2026/05/23 07:59:27 pm
​[UPDATE] យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យ៉ាងហោចណាស់មានមនុស្ស ៩០នាក់បានស្លាប់នៅក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយនៅភាគខាងជើងប្រទេសចិន
2026/05/23 07:57:08 pm
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទបង្ក្រាបក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/05/23 07:29:12 pm
​អតីយុទ្ធជន និងនិវត្តន៍ជន ដឹងគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់មើលថែពួកគាត់
2026/05/23 07:22:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/22 01:44:13 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/22 01:20:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/23 03:37:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am