បេក្ខជនជាប់បាក់ឌុប និងនិទ្ទេសAឆ្នាំនេះច្រើនជាងឆ្នាំមុន ខណៈសិស្ស ៧០% ជ្រើសរើសថ្នាក់សង្គម

2024/10/30 04:47:10 pm        1.3 K

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលបាក់ឌុបជារួម ដោយបង្ហាញថា សិស្សចំនួន ៧៩ភាគរយ បានប្រឡងជាប់ជាស្ថាពរ និងមានសិស្សជាប់និទ្ទេស A ចំនួន ២ ២១៦នាក់។ ចំនួនសិស្សជាប់បាក់ឌុបនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន ហើយក៏មានអ្នកជាប់និទ្ទេស A ច្រើនជាងមុនផងដែរ។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ឆ្នាំ ២០២៤។ លទ្ធផលបង្ហាញថា សិស្សបេក្ខជនចំនួន ១០៦ ៣៥១នាក់ បានប្រឡងជាប់ជាស្ថាពរ គិតជាភាគរយគឺស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនដែលបានមកប្រឡង។ ក្នុងចំណោមសិស្សដែលបានប្រឡងជាប់នេះ សិស្សជាប់និទ្ទេស A មានចំនួន ២ ២១៦នាក់ និទ្ទេស B ចំនួន ៩ ៧០១នាក់ និទ្ទេស C ចំនួន ២២ ៦៧៥នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និងសិស្សជាប់និទ្ទេស E មានចំនួន ៣៥ ០៧៦នាក់។ 

លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ជាលទ្ធផលល្អប្រសើរ ដែលមានសិស្សប្រឡងជាប់មានចំនួនច្រើនជាងឆ្នាំមុន។ នេះជាការលើកឡើងរបស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រីលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំមុន មានអ្នកជាប់ត្រឹមតែ ៧២ ភាគរយប៉ុណ្ណោះ រីឯឆ្នាំនេះ គឺមានអ្នកជាប់រហូតដល់ ៧៩ភាគរយ។ ចំពោះសិស្សជាប់និទ្ទេស A ក៏មានច្រើនជាង ការប្រឡងបាក់ឌុបឆ្នាំមុនផងដែរ។

រសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤នេះ ជាការប្រកាសលទ្ធផលសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ សិស្សក៏ដូចជាអាណាព្យាបាលមួយចំនួន ក៏បានទៅរង់ចាំស្ដាប់លទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗផងដែរ។ សិស្សដែលបានប្រឡងជាប់ ក៏ដូចជាអាណាព្បាបាល ដែលបានមកជាមួយ លើកឡើងពីភាពសប្បាយរីករាយ ដោយភ្ជាប់ជាមួយ ការដឹងគុណដល់លោកគ្រូ អ្នកគ្រូ និងគោលដៅសិក្សាបន្តយ៉ាងច្បាស់លាស់ផងដែរ។

គួររម្លឹកឱ្យដឹងដែរថា សម្រាប់ការប្រឡងនៅក្នុងឆ្នាំសិក្សានេះ មានបេក្ខជនប្រឡងសរុបទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សសង្គម មានចំនួន ១៣៧ ០៤០នាក់។ ភាគច្រើនរហូតដល់ ៧០ភាគរយ ជាសិស្សដែលបានជ្រើសរើសថ្នាក់សង្គម រីឯសិស្សថ្នាក់វិទ្យាសាស្ត្រមានចំនួនប្រមាណ ៣០ភាគរយប៉ុណ្ណោះ។

ការប្រឡងទាំងពីរថ្ងៃកន្លងទៅ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃបេក្ខជនសរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
2025/09/23 07:06:02 pm        1
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
2025/09/23 06:24:00 pm        1
សមាគមស្ថាបត្យករខ្មែរ ចូលរួមកម្មវិធីសមាជក្រុមប្រឹក្សា​ស្ថាបត្យករទ្វីបអាស៊ី លើកទី២១ និង​ពិធី​ខួប​លើកទី៦០ឆ្នាំ នៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ
2025/09/23 04:02:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ

2025/09/23 07:06:02 pm
​សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
2025/09/23 06:24:00 pm
​អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
2025/09/23 06:01:29 pm
​បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
2025/09/23 05:58:00 pm
​មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
2025/09/23 05:49:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/23 06:51:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/17 10:44:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/23 07:08:14 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am