ពោធិព្រឹក្សចំនួន៣ដើមអារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប

2024/11/10 10:45:49 am        212

កាលពីរសៀលថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើមពោធិព្រឹក្សនេះ បានអារាធនា ពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើតដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារ មណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមានទីធ្លាធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់ ទើបធ្វើពិធីដាំនៅទីនេះ ដើម្បីទុកជាកន្លែងសកា្ករបូជា ទៅដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាសិស្សដែលអញ្ជើញមកធ្វើវិប្បសនានៅទីនេះ។

បើតាមគណៈកម្មការនៅមណ្ឌលវិប្បសនានេះបានឱ្យដឹងដែរថា ការដាំឈើនាឱកាសនេះ ក៏ជាការផ្សព្វផ្សាយមួយផង ដែរ ដើម្បីថ្នាក់ដឹកនាំក៏ដូចជាសិស្សថ្មី បានស្គាល់ពីកន្លែងវិប្បសនា ដែលមានទីធ្លាដ៏ធំទូលាយមួយនេះ។ ម្យ៉ាងទៀតឱកាស នេះក៏ជាការផ្សព្វផ្សាយ អំពីបច្ចេកទេសធ្វើវិបស្សនា ទៅដល់សិស្សថ្មី និងសិស្សចាស់បន្ថែមទៀតផងដែរ ដើម្បីឱ្យយល់ដឹងបន្ថែម អំពីវិធីធ្វើសមាធិវិបស្សនា។ លោកអុំគណៈកម្មការនៅ មណ្ឌលវិប្បសនាឱ្យដឹងថា នៅថ្ងៃទី១០ខែវិច្ឆិកានេះ ខាង ក្រុមគណៈកម្មការ និងសិស្ស ដែលអញ្ជើញមកសមាធិនៅទីនេះ និងបន្តដាំដើម្បីឈើចំនួនជាង៣០០ដើមបន្ថែមទៀត នៅក្នុងបរិវេណមណ្ឌលនេះ ដែលជាប្រភេទឈើប្រណិតៗដើម្បីទុកជាម្លប់។

សូមជម្រាបផងដែរថា កន្លងមកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ធ្លាប់បានអំពាវនាវ ឱ្យប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសសូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិប្រកបដោយសុខុមាលភាព។

ជាមួយគ្នានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណចំពោះមណ្ឌលវិបស្សនា ដែលបានប្រមូលផ្តុំអ្នកបច្ចេកទេសជំនាញវិបស្សនា និងជ្រើសរើសទីតាំងល្អ សម្រាប់ធ្វើកន្លែងសមាធិវិបស្សនា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងអំណរគុណ និងកោតសរសើរប្រធានមណ្ឌលវិបស្សនា ដែលបានផ្ដួចផ្ដើមកសាងមណ្ឌលដ៏ធំមួយនេះឡើង ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យបានប្រកបដោយគុណធម៌ ហើយបាននិងកំពុងអភិវឌ្ឍទីនេះ ឱ្យទៅជារមណីដ្ឋានទេសចរណ៍ ព្រះពុទ្ធសាសនា ដែលមានពណ៌បៃតងស្រស់បំព្រងទៀតផង៕អត្ថបទៈ សំ ងីម 

អត្ថបទដែលទាក់ទង

ក្រសួងការងារគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជុំវិញបញ្ហាព្រំដែនជាមួយថៃ ទាំងយន្តការតុលាការអន្តរជាតិ និងយន្តការប្រើកម្លាំងការពារខ្លួន
2025/06/02 07:55:37 pm        1
ការស្ថាបនា និងការថែទាំផ្លូវជនបទ ជាការវិនិយោគដ៏ចាំបាច់ ដើម្បីលើកកម្ពស់និងកាត់បន្ថយភាពក្រីក្រ
2025/06/02 07:17:21 pm        1
ជនសង្ស័យ ហង្ស សំណាង រួមទាំងបក្សពួក០២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរសម្រេចដីការបង្គាប់ឃុំខ្លួន
2025/06/02 06:41:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ៣នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅទីតាំងចែកជំនួយក្នុងតំបន់ហ្កាហ្សា

2025/06/02 09:02:10 pm
​[UPDATE] ក្រសួងការបរទេសទួរគី៖ កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបញ្ចប់ទៅ មិនមែនអវិជ្ជមានទេ
2025/06/02 09:01:38 pm
​BREAKING NEWS ៖ ក្រសួងការបរទេសទួរគី៖ កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបញ្ចប់ទៅ មិនមែនអវិជ្ជមានទេ
2025/06/02 08:50:26 pm
​ព្យុះភ្លៀងសម្លាប់មនុស្ស ១៤នាក់នៅប៉ាគីស្ថាន ខណៈទឹកជំនន់បង្កភាពវឹកវរនៅទីក្រុងម៉ូមបៃប្រទេសឥណ្ឌា
2025/06/02 08:31:16 pm
​UN៖ កុមាររងគ្រោះ នៅហ្កាហ្សា មានលើសពី ៥០.០០០នាក់ ក្នុងរយៈពេល ២០ខែ
2025/06/02 08:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/01 03:28:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/01 09:48:56 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am