អន្តរក្រសួងកំពុងដោះស្រាយប្រឈម លើការចុះបញ្ជីដីរដ្ឋ ដើម្បីពន្លឿនការធ្វើវិញ្ញាបនបត្រសម្គាល់

2024/11/11 03:42:22 pm        673

គណៈកម្មការអន្តរក្រសួង កំពុងពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ក្នុងការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​លើការចុះបញ្ជីដីរបស់រដ្ឋ ជាពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​កត់ត្រាដីរដ្ឋចុះនៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​សហ​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ មានប្រសាសន៍ថា ទីតាំងដីរដ្ឋមួយចំនួន ពុំទាន់​អាច​កំណត់អង្គភាពកាន់កាប់ច្បាស់លាស់នៅឡើយ ដែលជា​កត្តា​ពុំអា​ច​ដាក់​​ពាក្យ​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិបាន ហើយថ្មីៗនេះ ក៏រកឃើញនូវបញ្ហាប្រឈមនេះ ក្នុងក្របខ័ណ្ឌ នៃការផ្ទេរ​មុខងា​រ​ដល់​រដ្ឋបាល ក្រុង-ស្រុក រួមមានការផ្ទេរទ្រព្យសម្បត្តិរដ្ឋ នៃការិយាល័យអប់រំស្រុក និង​ការិយាល័យ​សុខាភិបាលស្រុក ។

ឯកឧត្តមបានបន្តថា ទីតាំងដីរដ្ឋមួយចំនួន មិនមានឯកសារគាំទ្រគ្រប់គ្រាន់ សម្រាប់​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដោយបញ្ហានេះ ចំពោះអង្គភាពដែលជួបប្រទះ អាចលើកឡើង ហើយ​អន្តរ​ក្រសួង នឹងស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងផ្ដល់យោបល់​ករណី​ជាក់​ស្ដែងនីមួយៗ ដើម្បីឲ្យអង្គភាពអាចរៀបចំឯកសារគាំទ្រ ដាក់នូវពាក្យធ្វើប័ណ្ណកម្មសិទ្ធិ ។

លោក ណុំ ស៊ីនិត អគ្គនាយករង នៃអគ្គនាយករដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន​មែន​សារ​ពើ​ពន្ធ​បានឲ្យដឹងថា សម្រាប់សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាព និងបញ្ហា​ប្រឈម​ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជារួម ជាពិសេសការ​ធ្វើ​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​លើ​ដីរដ្ឋ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ផ្សព្វផ្សាយអំពី​ក្រប​ខ័ណ្ឌ​គតិយុត្ត​ថ្មីៗ ពាក់ព័ន្ធលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រង​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ និងពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់ តែល្អប្រសើរ​ថែម​ទៀត​។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងជាបន្តបន្ទាប់ លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បី​ធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ ក្នុងនោះ រាជរដ្ឋាភិបាល​បានដា​ក់​ឱ្យអ​នុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បី​ព​ង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និង​បាន​ដាក់​ឱ្យ​អនុវត្តអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារ​បន្ថែម​ទៀត​នូវ​កម្ម​សិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ ហើយយន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាលបង្កើតឡើង៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am