CDI-IDC ចេញសេចក្ដីថ្លែងការណ៍ក្រុងសៀមរាបស្ដីពីការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ «សម្រាប់មនុស្សជាតិ និងភពផែនដី»

2024/11/19 09:32:15 am        172

តាមរយៈ «កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ម្សិលមិញនេះ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាបស្ដីពីការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ «សម្រាប់មនុស្សជាតិ និងភពផែនដី»។

ថ្នាក់ដឹកនាំ និងជាតំណាងគណបក្សសមាជិក CDI មកពីបណ្តាប្រទេសជុំវិញពិភព លោកបានប្រមូលផ្តុំគ្នានៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) រៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកសាងសន្តិភាពនៅក្នុងលំដាប់ពិភពលោកថ្មីៗ»។

CDI-IDC បានកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមយ៉ាងសកម្ម ការរួមចំណែកផ្តល់យោបល់ជាអនេក ក៏ ដូចជា ការចែករំលែកនូវបទពិសោធន៍របស់ថ្នាក់ដឹកនាំ និងអ្នកតំណាង CDI ទាំងអស់ជាទីគោរព នៅក្នុងការ ពិភាក្សានេះ ស្តីអំពីកិច្ចការនយោបាយពិភពលោក ដែលប៉ះពាល់ទៅដល់សន្តិភាព សន្តិសុខ និងទំនាក់ទំនងអន្តរ ជាតិ ដែលជាតម្លៃរបស់អ្នកប្រជាធិបតេយ្យនិយមកណ្តាល និងការចែករំលែកនានាទាក់ទិននឹងសេចក្ដីសាទរពួក គេចំពោះសន្តិភាពពិភពលោក។

CDI-IDC គោរពការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ CDI និងក្រុមគ្រួសារសកល CDI ក្នុងការលើក កម្ពស់ តម្លៃនៃសន្តិភាពតាមរយៈការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ស្តីអំពីតម្លៃនៃសន្តិភាព និង ការស្វែងរកសាមគ្គី ភាពនយោបាយអន្តរជាតិកាន់តែខ្លាំង និងស៊ីជម្រៅក្នុងស្មារតីសមូហភាពមួយ ដើម្បីពង្រឹងប្រាជ្ញា កម្លាំង និងភាព ស៊ីសង្វាក់គ្នាបង្កើនសន្តិភាព ក្រោមនិម្មាបនម្មអន្តរជាតិនៃការកសាងសន្តិភាព ដែលបានចែងនៅក្នុងធម្មនុញ្ញសន្តិ ភាពជាសកល ដែលត្រូវបានដាក់ឱ្យអនុម័តនៅ សម័យប្រជុំពេញអង្គរបស់សភាអន្តរជាតិដើម្បីភាពអត់ឱន និង សន្តិភាពលើកទី១១ (IPIP)។ ក្នុងនោះ សម័យប្រជុំនេះស្ថិតនៅក្រោមអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។

CDI-IDC កត់សម្គាល់អំពីភាពបន្ទាន់ ក្នុងការស្តារទំនុកចិត្តអន្តរជាតិឡើងវិញ ដើម្បីរក្សាបាននូវភាពយុត្តិធម៌ រួមប្រកបដោយបរិយាប័ន្ន និង កសាងប្រព័ន្ធអន្តរជាតិមួយដែលមានភាពធន់ ក្រោមធម្មនុញ្ញអង្គការសហប្រជា ជាតិដែលជាស្នូលរបស់ខ្លួន ខណៈមានការចែងអំពីគោលការណ៍របស់ CDI ក្នុងធម្មនុញ្ញរបស់ខ្លួន រួមទាំងការ គោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនឈ្លានពាន ការមិនជ្រៀតជ្រែកក្នុងកិច្ច ការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម និងការរួមរស់ដោយសន្តិភាព។

CDI-IDC គាំទ្រ និងទទួលយកនូវគោលបំណង និងបេសកកម្មនៃធម្មនុញ្ញសន្តិភាពសកល ដែលស្របតាមធម្ម នុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាអន្តរជាតិដែលទទួលស្គាល់ជាសកលផ្សេងទៀតរួមមាន៖ សេចក្តី ប្រកាសទីក្រុងបានដុង និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ដូច្នេះ យើង ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ សសរស្តម្ភគន្លឹះនៃធម្មនុញ្ញសន្តិភាពសកលក្រោមរូបភាពដូចជា ១) ការ ទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួលល្អ ៣) យុត្តិធម៌អន្តរកាល ៤) ការកសាង ឡើងវិញក្រោយជម្លោះ និងមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ និង ៥) សន្តិសុខស្បៀង និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

CDI-IDC កត់សម្គាល់ដោយពេញចិត្តយ៉ាងខ្លាំងដែល CDI កំពុងក្លាយជាវេទិកានយោបាយដ៏រឹងមាំ និងជា វេទិកាបើកចំហតែមួយគត់ ដល់គណបក្សនយោបាយទាំងអស់នៅទូទាំងវិសាលភាពមនោគមវិជ្ជា ដើម្បីនាំមកនូវ ការរួបរួមល្អបំផុតនៃពិភពលោក ដែលមានភាពចម្រុះជាមួយនឹងចក្ខុវិស័យមួយគឺ “ការកសាងសហគមន៍ពិភព លោក- នៃសន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព ភាពសុខដុមរមនា និងវិបុលភាព។ ក្នុងស្មារតីនេះ យើងបាន រំលឹកពីតម្រូវការក្នុងការពង្រីកចំនួនតួនាទីនៃគណបក្សនយោបាយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង។ យើងក៏កត់សម្គាល់ផងដែរថា CDI គឺជាស្ថានតភ្ជាប់ក្រុមនយោបាយនៅអាស៊ី អាមេរិកឡាទីន អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ យើងបានបន្តការសន្យារបស់យើងដើម្បីបន្តការខិតខំជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគណបក្សនយោបាយក្នុងតំបន់ផ្សេងទៀត ហើយរួមចំណែកក្នុងការនាំយកមកនូវ សន្តិភាព និងស្ថិរភាព នៅកម្រិតពិភពលោក តាមរយៈកិច្ចសន្ទនា និងការផ្លាស់ប្តូរនានា។ ជាចុងក្រោយ យើងយល់ព្រមបង្កើនកិច្ចសហ ប្រតិបត្តិការ ជាមួយដៃគូនយោបាយក្នុងតំបន់របស់យើង ជាមួយនឹងការដាក់បើកដំណើរការនូវបណ្តាញ CDI អាស៊ីប៉ាស៊ីហ្វិក និងការិយាល័យពាក់ព័ន្ធនៃលេខាធិការដ្ឋាន CDI ។ តាមន័យនេះ យើងមានកាតព្វកិច្ចធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងសភានៅក្នុងតំបន់ ក៏ដូចជា ការបង្កើនគំនិតផ្តួចផ្តើម និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអនុតំបន់ផ្សេងទៀត ដើម្បីលើកកម្ពស់ សន្តិភាព និងវិបុលភាពសកល។ ស្របតាមឆន្ទៈនេះ យើងសូមប្រកាសដូចតទៅ៖

ចំពោះ សន្តិភាព និងស្ថិរភាព CDI-IDC សង្កេតឃើញថា អាស៊ី និងពិភពលោកគឺកំពុងស្ថិតនៅចំណុចប្រសព្វក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ពេលនិយាយអំពី «សតវត្សអាស៊ី» គឺមានពពកខ្មៅនៃជម្លោះ ដែលបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរ ភាពក្នុងតំបន់ និងពិភពលោក។ យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងប្លុកនយោបាយ ហើយសង្កត់ធ្ងន់ និងផ្តោតសំខាន់ឡើងវិញលើកិច្ចសហប្រតិបត្តិការជាជាងការប្រកួតប្រជែង ដោយហេតុថា ការប្រឈមទូទៅតែង ទាមទារឱ្យមានការឆ្លើយតបជាសមូហភាព។ យើងប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហាប្រឈមនៃសតវត្សទី២១ និងបង្កើតបរិយាកាសអំណោយផលដើម្បីជំរុញសន្តិភាព និងធានាស្ថិរភាព សម្រាប់ប្រជាជន ហើយយើងរក្សាការតាំងចិត្តលើសហត្តិភាព កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ និងការតភ្ជាប់សេដ្ឋ កិច្ច និងវប្បធម៌ដែលផ្តោតលើប្រជាជន ជាមួយនឹងវប្បធម៌នៃការសន្ទនា និងការចរចាដោយបើកចំហ បរិយាប័ន្ន និងស្មោះស្ម័គ្រ ដោយផ្អែកលើច្បាប់អន្តរជាតិជាមធ្យោបាយតែមួយគត់ដែលអាចសម្រេចបាន និងចង់បានដើម្បី ដោះស្រាយជម្លោះ។ យើងទទួលស្គាល់ និងបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងចំពោះជម្លោះដែលកំពុងបន្តកើតមាន និងកំពុងផ្ទុះឡើងថ្មីៗនៅទូទាំងតំបន់ និងពិភពលោក និងចំពោះបញ្ជាទឹកដីនាពេលបច្ចុប្បន្ននៅក្នុងតំបន់មួយ ចំនួននៃពិភពលោកដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរួមនៃសមាជិកទាំងអស់ក្នុងសហគមន៍ សកល ដោយសារកំណើននៃការពឹងផ្អែកគ្នា និងការតភ្ជាប់គ្នាទៅវិញទៅមកក្នុងចំណោមប្រទេសនានា។ ក្នុងន័យ នេះ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធដែលកំពុងបន្តកើតមាន ជាពិសេសមហន្តរាយ មនុស្សធម៌ដ៏ធំសម្បើមនេះ។ យើងបញ្ជាក់យ៉ាងមុតមាំថា យើងប្រឆាំងនឹងអំពើហិង្សាគ្រប់ទម្រង់ ដូច្នេះហើយ យើងយល់ព្រមជំរុញភាគីទាំងអស់ដែលមានជម្លោះនៅក្នុងផ្នែកណាមួយនៃពិភពលោកឱ្យបញ្ឈប់ការប្រយុទ្ធ និង ចរចាដោយស្មោះត្រង់ និងដើម្បីប្រយោជន៍រួមរបស់មនុស្សជាតិ។ ការទូតនយោបាយ និងសភា ដើម្បីសន្តិភាព យើងបញ្ជាក់សារជាថ្មីថា គណបក្សនយោបាយមិនអាចខ្វះលទ្ធិប្រជាធិបតេយ្យបានទេ ដែលនោះគឺជា កម្លាំងចលករដ៏សំខាន់ដើម្បីជំរុញប្រជាធិបតេយ្យ និងតម្លៃអ្នកនិយមកណ្តាល។ វាគឺជាកត្តាបង្រួបបង្រួមដ៏សំខាន់ មួយក្នុងការពង្រឹងទំនាក់ទំនងសង្គម និងការយល់ដឹងរបស់ប្រទេសនីមួយៗ ព្រោះវាតំណាងឱ្យមនុស្សដែលមាន ពណ៌សម្បុរ វណ្ណៈ និង សាវតាផ្សេងៗគ្នានៅលើវេទិការួមមួយ។ ការពង្រឹងគណបក្សនយោបាយ មានន័យថា សង្គមកាន់តែរឹងមាំ និងស្វាហាប់ ដោយបានផ្សាភ្ជាប់គ្នាដោយចក្ខុវិស័យរួមគ្នាដើម្បីថ្ងៃស្អែកឱ្យកាន់តែល្អប្រសើរ។ ក្នុងន័យនេះ យើងសង្កត់ធ្ងន់ថា វាមានសារៈសំខាន់សម្រាប់គណបក្សនយោបាយក្នុងការរក្សាភាពបើកចំហ ងាយ ស្រួលយល់ បរិយាប័ន្ន ប្រសិទ្ធភាព តភ្ជាប់ និងឆ្លើយតបចំពោះមនុស្សដែលខ្លួនតំណាង ហើយមានការប្រុង ប្រយ័ត្នចំពោះអំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គមរបស់ខ្លួន។ យើងក៏បានសង្កត់ធ្ងន់ថា គណបក្ស នយោបាយគួរតែធានាបាននូវសិទ្ធិ និងសំឡេងរបស់ប្រជាជនទាំងអស់ ដូចជា សហគមន៍មូលដ្ឋាន ជនជាតិភាគ តិច ជនចំណាកស្រុកស្របច្បាប់ ស្ត្រី និងយុវជន ដែលត្រូវរួមបញ្ចូលក្នុងដំណើរការបង្កើតគោលនយោបាយ។

CDI-IDC គាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតមូលនិធិកសាងសន្តិភាព (PBF) ក្រោមធម្មនុញ្ញសន្តិភាព សកល ដែលអាចពង្រីកសក្តានុពលរបស់យើងឱ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយរដ្ឋា ភិបាល សភា និងអង្គការសង្គមស៊ីវិល និងអង្គភាពពាក់ព័ន្ធផ្សេងទៀត រួមទាំងស្ថាប័នមុខងារទាំងនោះរបស់អង្គ ការសហប្រជាជាតិ ដូចជាគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ គ្រឹះស្ថានឯកជនដទៃទៀត។ លើសពីនេះ យើងក៏បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើបង្កើតមហាសន្និបាតសភាសកល (UPA) ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់យើងក្នុងការកសាងទំនាក់ទំនងរវាងការទូតនយោបាយ និងសភាជាមួយនឹងការទូតរដ្ឋ និងលើសពីនេះទៅទៀត ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំង ពិភពលោក។ ស្ត្រី និងយុវជនក្នុងការកសាងសន្តិភាព យើងសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការគាំពារសង្គមបន្ថែមទៀតសម្រាប់ក្រុមខ្សត់ក្រ ក្នុងគ្រាមានវិបត្តិ។ យើងគួរតែធានាថាស្ត្រីចូលរួមប្រកបទៅដោយអត្ថន័យ ហើយថាទស្សនៈរបស់ពួកគេត្រូវបានរួមបញ្ចូលនៅក្នុង ដំណើរការនៃការសម្រេចចិត្ត និងការបង្កើតគោលនយោបាយ។ យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីលុបបំបាត់របាំងរចនាសម្ព័ន្ធដែលរារាំងការចូលរួមដោយស្មើភាពរបស់ស្ត្រី ក្នុងជីវិតសង្គម នយោបាយ និង សេដ្ឋកិច្ចរបស់ពួកគេ។ ក្នុងបរិបទនេះ យើងបានស្នើរដល់ CDI Women Wing និងជំរុញសមាជិករបស់ខ្លួនឱ្យ អនុម័តគោលនយោបាយ និងកម្មវិធី ដើម្បីឱ្យស្ថិរភាពសេដ្ឋកិច្ចរបស់ស្ត្រីត្រូវបានធានាតាមរយៈឱកាសស្មើគ្នាក្នុង ការទទួលបានការអប់រំ ការងារ ជំនួយហិរញ្ញវត្ថុ និងយន្តការគាំពារសង្គម។ យើងក៏កត់សម្គាល់ផងដែរជាមួយនឹង ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការលំបាកដ៏ធំធេងលើសុខភាព និងសុវត្ថិភាពដែលស្ត្រី និងកុមារកំពុងប្រឈមមុខ នៅក្នុងតំបន់ដែលមានជម្លោះ ឬនៅក្នុងសង្គ្រាម។ យើងទទួលស្គាល់ពីតម្រូវការក្នុងការពង្រីកការចូលរួមរបស់យុវជនក្នុងការដោះស្រាយបញ្ហាដែលពួកគេ ប្រឈមនៅក្នុងសង្គមរបស់យើង។ យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូជាមួយអ្នកនយោបាយវ័យក្មេង ដែលមានសក្តានុពលច្រើនក្នុងការរួមចំណែកក្នុងការរៀបចំគោលនយោបាយរួម និងមានប្រសិទ្ធភាព ដើម្បីដោះ ស្រាយបញ្ហាប្រឈមដូចជាការរំខានដល់លទ្ធភាពទទួលបានការអប់រំ និងការងាររបស់យុវជន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីសន្តិភាព និងវិបុលភាព យើងយល់ព្រមក្នុងការទាញយក និងប្រើប្រាស់ភាពជឿនលឿន និងភាពអាចរកបាននៃបច្ចេកវិទ្យាដែល ជំរុញដោយការស្រាវជ្រាវវិទ្យាសាស្ត្រ និងការរកឃើញ ការច្នៃប្រឌិត យើងយល់ព្រមក្នុងការភ្ជាប់ចន្លោះនៃបច្ចេក វិទ្យា រួមទាំងការបែងចែកឌីជីថល និងធ្វើឱ្យទំនាក់ទំនងប្រកបដោយផលិតភាពរវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងន វានុវត្តន៍ (STT) ជាមួយនឹងអរិយធម៌របស់មនុស្ស ដែលពង្រឹងការរួមរស់ដែលមានប្រយោជន៍របស់ពួកគេនៅទូទាំង វិសាលគមនៃតម្រូវការសង្គម រួមទាំងការទប់ទល់នឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ ទំនាក់ទំនងសន្តិ សុខស្បៀង-ថាមពល ទឹក និងគ្រោះមហន្តរាយដែលបង្កើតឡើងដោយមនុស្សផ្សេងទៀត។

CDI-IDC ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលរបស់ប្រទេស កម្ពុជាសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់ពួកគេ។ យើងក៏បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះរបស់យើង គឺ គណបក្សប្រជាជនកម្ពុជា សម្រាប់ការរៀបចំដ៏ល្អប្រពៃរបស់ខ្លួន ដែលនាំឱ្យការរៀបចំគណៈកម្មាធិការប្រតិបត្តិ នេះទទួលបានជោគជ័យ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមគំនិត និងគាំទ្រដល់ការជួបជុំដ៏ជោគជ័យនេះ៕

អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm        1
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm        1
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm
​ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm
​ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm
​ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am