សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ

2024/11/21 12:28:44 pm        210

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ និងកងកងទ័ពទាំងអស់ រក្សាភាពស្ងៀមស្ងាត់កុំស្តាប់​តាម​ការញុះញង់អុចអាល​ពី​ក្រុមជុលនិយម​មួយក្តាប់តូចលើបញ្ហាកោះគុតនេះ ដោយគប្បីត្រូវទុកលទ្ធភាពករណីនេះ ឲ្យរដ្ឋាភិបាលកម្ពុជា និងថៃដោះស្រាយគ្នាដោយទ្វេភាគី និងដោយសន្តិវិធី។

ថ្លែងនៅក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅសាលវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ​សម្តេចតេជោ ហ៊ុន សែន អតីតនាយក រដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្នកម្ពុជា និងថៃបានកំពុងរក្សា​បាននូវព្រំដែន​សន្តិភាព ជាមួយគ្នាដោយបានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរសក្សាទំនាក់ទំនង​គ្នាបានល្អ ដូច្នេះកុំគ្រាន់តែឮពាក្យ ញុះញង់​ខុសពីការពិតពីក្រុមជ្រុលនិយមមួយក្តាប់តូចបែជាធ្វើ​ឲ្យប្រទេសទាំងពីរមានភាពប្រេះឆា ជាមួយគ្នានោះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសណាក៏មានក្រុមជ្រុលនិយមដែរ ប៉ុន្តែក្រុមជ្រុលនិយមនៅកម្ពុជាគឺបានជ្រុលនិយមហួសកម្រិតដោយពិបាកទទួលយក។ ត្រង់ន័យនេះ គឺសម្តេចតេជោ បានសំដៅទៅលើក្រុមក្បត់ជាតិបីជំនាន់ ដែលជាក្រុមជ្រុលនិយម ហើយបានកំពុងរុញស្ថានការណ៍ឱ្យក្ដៅ ខណៈទង្វើនេះ គឺមានចេតនាបំផ្លាញប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ។ជាក់ស្តែងលើបញ្ហាកោះគុតនេះតែម្តង បានកំពុងបញ្ឆេះឲ្យពលរដ្ឋ​ធ្វើ​បាតុកម្មរាជរដ្ឋាភិបាល។

យ៉ាងណាក៏ដោយ ទាក់ទងនឹងបញ្ហាកោះកុតនេះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កងកងទ័ព ទាំងអស់ទាំងជើងទឹក ជើងគោក និងជើងអាកាសកុំធ្វើការចល័តទ័ព​ផ្ដេសផ្ដាស​នៅតំបន់​កោះនោះ​ឲ្យសោះ ដោយគ្រាន់តែទទួលព័ត៌មានមិនច្បាស់លាស់ និងស្តាប់​តាមការអុចអាលពីក្រុមប្រឆាំង​ជ្រុលនិយមមួយក្តាប់តូចនោះ។ ទាក់ទងនឹងបញ្ហានេះដែរ សម្តេចតេជោ ក៏បានស្នើរឲ្យមានការ​តាក់តែង​ច្បាប់​ដោយដាក់ក្រុមជ្រុលនិយមទាំងនោះ ទៅជាក្រុមភេរវកម្មផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍
2025/08/02 03:02:59 pm        1
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm        1
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍

2025/08/02 03:02:59 pm
​មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា
2025/08/02 02:01:10 pm
​មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
2025/08/02 01:57:23 pm
​ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
2025/08/02 01:55:02 pm
​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am