សម្តេចតេជោ និងសម្តេចធិបតី​ ផ្ញើសារ​អបអរសាទរ ខួប៦ឆ្នាំ នៃ​ការ​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី

2024/11/28 11:13:24 am        393

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​ផ្ញើសា​រ​អបអរ​សាទរ​ខួប​៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ​របស់​អង្គ​ការ​យូណេស្កូ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះគឺជាខួប៦ឆ្នាំហើយ ដែលល្ខោនខោល ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨-២៨ វិច្ឆិកា ២០២៤)។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើង ថា«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណ ដ៏វិសេស​វិសាល​អស្ចារ្យ​របស់​កម្ពុជា​ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុង​ឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្ស​ជាតិ​នាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់​តែ​ល្បី​សុះសា​យទូទាំងពិភពលោកហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅ​លើ​វេទិកាបេតិកភ័ណ្ឌពិភពលោកនោះ។ សម្តេចតេជោ បានលើកឡើងទៀតថា« កិច្ចការពារ​បេតិក​ភណ្ឌ​វប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

សូមបញ្ជាក់ថារហូតមកដល់ពេលនេះសម្បត្តិវប្បធម៌ខ្មែរមានចំនួន១២ហើយ ដែលត្រូវបានចុះ បញ្ជី​ក្នុង​អង្គការយូណេស្កូ ដោយក្នុងនោះបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា រមណីយដ្ឋាន​អង្គរ​ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក,ប្រាសាទព្រះវិហារ ចុះ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា,និងប្រាសាទសំបូរព្រៃគុក ចុះថ្ងៃ​ទី​៨កក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវប្រទេសប៉ូឡូញ។

សម្រាប់​បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិវិញ មានដូចជារបាំព្រះរាជទ្រព្យ ចុះថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្ដន់ប៊ូល ប្រទេសតួកគី ,ល្ខោនស្រមោលស្បែកធំ ចុះថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ល្បែងទាញព្រ័ត្រ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅ​ទី​ក្រុង​វិនឌុក ប្រទេសណាមីប៊ី,ចាប៉ីដងវែង ចុះថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង​អេតឌីស​អាបាបា ប្រទេសអេត្យូពី, ល្ខោនខោល ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស នៃ​សាធារណ​រដ្ឋ​ម៉ូរីស, គុនល្បុក្កតោ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះ​រាជា​ណា​ចក្រ​ក្រម៉ារ៉ុក និងរមណីយដ្ឋានប្រាសាទកោះកេរ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

ដោយឡែកសម្រាប់បញ្ជីចងចាំស្មារតីនៃពិភពលោកវិញ មានដូចជាបណ្ណាសារឧក្រិដ្ឋកម្ម ប្រល័យ​ពូជ​សាសន៍​ទួលស្លែង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ីដថោន ប្រទេសបាបាដូស, ឯកសារ​សំឡេង​និទានរឿងរាមកេរ្ដិ៍ ដោយតាគ្រុឌ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅ​ខេត្ត​ខ្វាងចូវ ប្រទេសចិនខណៈរឿងអ៊ីណាវបុស្បា ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
2026/06/21 12:37:17 pm        1
ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
2026/06/21 12:27:11 pm        1
សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
2026/06/21 12:21:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ

2026/06/21 12:37:17 pm
​ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
2026/06/21 12:27:11 pm
​សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
2026/06/21 12:21:42 pm
​អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់ក្នុងទីក្រុង Zaporizhzhia
2026/06/21 12:11:30 pm
​អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកតំណែងមន្ត្រីរូបណាពាក់ព័ន្ធនឹងបទល្មើសនេសាទ
2026/06/21 12:05:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am