កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ លើការប្រឆាំងសម្អាតប្រាក់ និងការជួញដូរខុស​ច្បាប់ផ្សេងៗ

2024/11/28 07:26:12 pm        853

កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍សន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់​ព័ន្ធ​នឹងបទល្មើសជួញដូរវត្ថុ បុរាណ និងសម្បត្តិបេតិកភណ្ឌ និងក៏ជាចែករំលែកចំណេះដឹង ក្នុង​ការ​តាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បី ការពារសម្បត្តិវប្បធម៌។

ប្រទេស​កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទថ្នាក់តំបន់ស្តីពី “ការប្រឆាំង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្ប​ទាន​ប្រឆាំងភេរវកម្ម ពាក់ព័ន្ធ នឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ” ត្រូវ​បាន​រៀប​ចំ​ឡើងដោយ EU Global Facility នៅខេត្តសៀមរាប នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤, សន្និសីទ​នេះគឺជាព្រឹត្តការណ៍សកលលើកទី៣ ក្រោមកិច្ច​សហការ​ជាមួយ​ក្រុម​ប្រទេស​អាស៊ី​ប៉ា​ស៊ី​ហ្វិក ​ស្តីពីការសម្អាតប្រាក់ (APG) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ខណៈ​ដែល​លើកទី១ បានរៀបចំនៅប្រទេស អេហ្ស៊ីប និងលើកទី២ នៅប្រទេសម៉ិកស៊ិក។ សន្និសីទនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងចែករំលែក ចំណេះ​ដឹង ក្នុងការតាមដាន និងស៊ើបអង្កេតសកម្មភាពជួញដូរខុសច្បាប់ ដើម្បីការពារសម្បត្តិវប្បធម៌។

ជុំវិញព្រឹត្តិការណ៍នេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បាន​ថ្លែង​លើក​ឡើង​អំពីសារៈ សំខាន់នៃសន្និសីទនេះ និងបានថ្លែងអំណរគុណ EU Global Facility និងក្រុម​ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (APG) ដែលបានផ្តល់​ទំនុក​ចិត្ត​ដល់​ប្រទេស​កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តការណ៍នេះ ព្រមទាំងបានសម្តែង​នូវ​ការ​ស្វាគម​ន៍យ៉ាង​កក់ក្តៅ ចំពោះសិក្ខាកាមទាំងអស់មកកាន់ខេត្តសៀមរាប។

លោកជំទាវ មានប្រសាសន៍ថា សន្និសីទថ្នាក់តំបន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់​អ្នក​ចូល​រួមផ្លាស់ប្តូរព័ត៌មាន និងចែករំលែកឧត្តមានុវត្ត ក្នុងការប្រឆាំងសកម្មភាពខុសច្បាប់ នៅ​ក្នុ​ង​ទីផ្សារជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​ពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែន កម្ពុជា-ថៃ
2026/08/25 12:18:40 pm        108
វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
2026/08/25 12:13:18 pm        77
អគ្គលេខាធិការដ្ឋាន អ.ស.ហ. ចុះ MOU ជាមួយវិស័យឯកជន លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុ
2026/08/25 11:50:16 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីម៉ិកស៊ិក ស្វះស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ដំឡើងពន្ធលើកាណាដា

2026/08/25 12:24:16 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថាន ជួបជាមួយរដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់
2026/08/25 12:21:22 pm
​រដ្ឋមន្ត្រីចក្រភពអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាដោយសន្តិវិធី ក្នុងអំឡុងទស្សនកិច្ចនៅតំបន់ព្រំដែន កម្ពុជា-ថៃ
2026/08/25 12:18:40 pm
​វេទិកា ASEAN-RAI ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ
2026/08/25 12:13:18 pm
​ក្រុមប្រដាប់អាវុធកូឡុំប៊ី ជំរុញការជ្រើសរើសកុមារ និងវ័យជំទង់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម
2026/08/25 12:05:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/25 12:26:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/25 10:58:12 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm