សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល១០០ឆ្នាំ ដែលថ្នាក់ដឹកនាំកំពូលចិនរៀបចំនៅក្នុងសាលពិព័រណ៍ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន

2024/12/04 02:00:37 pm        121

ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូ​ជាន់ខ្ពស់​របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សាលពិព័រណ៍ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន មានទីតាំងនៅចំនុចប្រសព្វនៃផ្លូវ Beichen East និង Datun North Road ក្នុងសង្កាត់ Chaoyang នៃទីក្រុងប៉េកាំង ប្រទេសចិន ដែលនៅជាប់នឹងស្តាតអូឡាំពិកបៃតង។

សាលពិព័រណ៍នេះត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្តចិន។ គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន បានសម្រេចចិត្តសាងសង់សាលប្រវត្តិសាស្រ្ត​នេះឡើង ​ដើម្បីបង្ហាញយ៉ាងពេញលេញនូវប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពី​សមាជជាតិលើកទី១៩ នៃបក្សកុម្មុយនិស្តចិន។ ​គម្រោងសាងសង់បានចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។

ការសាងសង់សាលពិព័រណ៍ប្រតត្តិសាស្រ្តនេះ ប្រើប្រាស់កម្លាំងកម្មករជិត៥ម៉ឺននាក់។ នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២១ សារមន្ទីរបានប្រារព្វពិធីបើកជាផ្លូវការ។ នៅថ្ងៃដដែលនោះ មេដឹកនាំបក្ស ឯកឧត្តម Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji, Han Zheng, Wang Qishan និងមេដឹកនាំគណបក្ស និងរដ្ឋផ្សេងទៀតបានទៅទស្សនាសាលពិព័រណ៍​ប្រវត្តិសាស្រ្តមួយនេះ។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល១០០ឆ្នាំ ដែលថ្នាក់ដឹកនាំកំពូលចិន បានរៀបចំនៅក្នុងសាលពិព័រណ៍នេះ ដែលនេះពិតជាបានរួមចំណែកដ៏ធំធ្វើឲ្យចិនសម្រេចបាន នូវគោលដៅសហសវត្ស ១០០ឆ្នាំទី១របស់ខ្លួន ហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្តទី២ ប្រែក្លាយចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩។

សូមបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៦ ប្រទេសទាំងពីរកម្ពុជា-ចិន បានតម្លើងទំនាក់ទំនងទ្វេភាគីទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉េន ជាប៉ាវ នាយករដ្ឋមន្រ្តីចិនមកកាន់កម្ពុជា ពីថ្ងៃទី៧ ទី៨ ខែមេសា ឆ្នាំ២០០៦ នៅកម្ពុជា។ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ប្រទេសទាំងពីរបានដំឡើង​ទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ​នៅក្នុងដំណើរទស្សនកិច្ច​ផ្លូវការ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០។ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្រទេសទាំងពីរកម្ពុជា-ចិនបាន​ចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជាចិន (២០១៩-២០២៣) ក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិលើកទី២ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ​ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ របស់​សម្តេចតេជោ​ នាយករដ្ឋមន្រ្តី នៅប្រទេសចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានិងចិនបានឯកភាព​បង្កើត ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ​ដោយមានវិស័យអាទិភាពចំនួន៦រួមមាន ១កិច្ចសហប្រតិបត្តិការនយោបាយ ២គុណភាព ​និងសមត្ថភាពផលិតកម្ម ៣កសិកម្ម ៤ថាមពល ៥សន្តិសុខ និង៦ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងច្រករបៀងមច្ឆា និងអង្ករដើម្បីឲ្យជាប៉ូលសេដ្ឋកិច្ចទី៤ គ្រប់ដណ្តប់ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលសំបូរត្រី ស្រូវ និងទឹក។

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា និងចិន បានចុះហត្ថលេខាលើ ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៤) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ​សម្រាប់កិច្ច​សហប្រតិបត្តិការអន្តរជាតិ ​នៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ហើយក្នុង​ជំនួបជាមួយឯកឧត្តម ស៊ី ជិនពីង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន។

កម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយបានរួមគ្នាប្រារព្វពិធីអនអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា ចិន។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជា ចិន បានសហការគ្នារៀបចំសកម្មភាពដ៏អធឹកអធមជាច្រើន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរួមទាំងការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល និងពិធីជប់លៀងរៀបចំដោយស្ថានទូតនៃប្រទេសទាំងពីររៀងៗខ្លួន៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេច​ដំឡើង​ភាគ​លាភ​សម្រាប់​ផ្តល់​ជូន​​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុក និងបង្កើនចំណូល
2026/06/21 08:33:53 am        1
ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
2026/06/20 06:31:24 pm        2
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេច​ដំឡើង​ភាគ​លាភ​សម្រាប់​ផ្តល់​ជូន​​សហគមន៍​អ្នក​រត់​កាណូត​ទេសចរណ៍​ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុក និងបង្កើនចំណូល

2026/06/21 08:33:53 am
​ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
2026/06/20 06:31:24 pm
​បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm
​មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm
​ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
2026/06/20 06:18:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am