ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានធ្វើពិធីតភ្ជាប់ នឹងអាចប្រើប្រាស់បានមុនចូលឆ្នាំខ្មែរឆ្នាំ​២០២៥​​ខាងមុខ​នេះ

2024/12/17 04:16:52 pm        244

ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានធ្វើពិធីតភ្ជាប់ នឹងអាចប្រើប្រាស់បានមុនចូលឆ្នាំខ្មែរ ឆ្នាំ​២០២៥ ខណៈស្ពានអាកាសជាន់ទី២ កំពុងប្រើប្រាស់បណ្ដោះអាសន្នយ៉ាងមមាញឹក។

ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង​មហា​វិថី​​យោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈាន​ដល់​ការ​ធ្វើ​ពិធី​ភ្ជាប់​​ស្ពាន​ហើយ ដែលពិធីតភ្ជាប់ស្ពានអាកាសជាន់ទី១នេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធាន​​ក្រុ​មប្រឹក្សាភិបាល OCIC។

 

ស្ពានអាកាស «មរតកតេជោ»ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ ០៤ខែ ពោល​គឺនឹងបញ្ចប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលក្នុងគម្រោងគឺបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។

 

ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយ​មាន​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤កន្លង​ទៅ​រដ្ឋបាល​រាជ​ធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាព​លរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។

 

ស្ពានអាកាសថ្មីនេះ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។ ស្ពាន​អាកាស​នេះ​សាង​សង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកាជាង ៣៦លានដុល្លារ និង​ចំណាយ​ពេល​វេលាសាងសង់ ៣៦ខែ។

 

ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននូវលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀតអាច​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។

 

ស្ពានអាកាសថ្មីនេះ មានការសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវ​តភ្ជាប់​រវាង​មហា​វិថី​ព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងវិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និង​ផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពាន​រង្វង់​មូល​ នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពាន​ព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជា​ផ្លូវ​ទ្វេ​ទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។

 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និង​កំពុងប្រើប្រាស់រួមមានស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន​អាកាស​៥​មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពាន​អាកាស​ចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សមាជរដ្ឋសភានិងព្រឹទ្ធសភារយៈពេលពីរថ្ងៃជាប្រវត្តិសាស្រ្ត បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន
2025/06/03 07:29:27 pm        1
ឯកឧត្តម ហ៊ុន ម៉ានី មានក្តីរន្ធត់ និងសោកស្តាយជាពន់ពេកបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន
2025/06/03 06:21:05 pm        1
សម្តេចតេជោ ហ៊ុន សែន មានគម្រោងហៅសម្តេច ស ខេង សម្តេច ទៀ បាញ់ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ប៊ិន ឈិន និងឯកឧត្តម កែ គឹមយ៉ាន ទៅហាងកាហ្វ
2025/06/03 06:18:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែលរងការចោទប្រកាន់ថា បានសម្លាប់អ្នកស្វែងរកជំនួយ ១០២នាក់នៅហ្កាហ្សា ក្នុងរយៈពេល ៨ថ្ងៃ

2025/06/03 08:21:55 pm
​អេស្ប៉ាញលុបកិច្ចសន្យាទិញមីស៊ីលប្រឆាំងរថក្រោះផលិតដោយក្រុមហ៊ុនអ៊ីស្រាអែល
2025/06/03 08:19:02 pm
​ទីក្រុងមូស្គូ៖ អ៊ីរ៉ង់មាន «សិទ្ធិ» អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរប្រកបដោយសន្តិភាព
2025/06/03 08:16:52 pm
​BREAKING NEWS ៖ ការស្ទង់មតិក្រោយការបោះឆ្នោត បង្ហាញថា លោក Lee នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង
2025/06/03 07:40:53 pm
​បក្សប្រឆាំងឆេកប្រាប់ថា ខ្លួននឹងស្នើឲ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត ចំពោះរដ្ឋាភិបាល
2025/06/03 07:36:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/01 03:28:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/25 02:09:31 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/26 12:25:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/01 09:48:56 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am