ក្រុមសមាជិកនៃកងកងទ័ព និងសន្តិសុខរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានតម្រង់ជួរគ្នានៅខាងក្រៅអគារមួយក្នុងរដ្ឋធានីដាម៉ាស កាលពីថ្ងៃសៅរ៍ទី២១ធ្នូ ប្រគល់អាវុធរបស់ពួកគេ និងចាប់ផ្ដើមនិតិវិធីបញ្ចប់ជម្លោះនៅក្រោមការគ្រប់គ្រងរបស់ក្រុមសមាជិកឧទ្ទាម HTS ដែលបច្ចុប្បន្នជាអាជ្ញាធរគ្រប់គ្រងប្រទេសស៊ីរី តាមជាក់ស្ដែង។

បុរស និងស្ត្រីក៏បានប្រគល់វត្ថុមានតម្លៃដែលចេញដោយរដ្ឋ និងរបស់របរផ្សេងទៀត ដែលជាផ្នែកមួយនៃដំណើរការផ្សះផ្សាក្នុងបំណងបញ្ចូលកងកម្លាំងរបស់លោក Assad ឡើងវិញនៅក្នុងប្រទេសស៊ីរីថ្មីផងដែរ។

អ្នកចូលរួមបានទទួលប័ណ្ណបណ្តោះអាសន្នដែលមានសុពលភាពរយៈពេលបីខែ ខណៈស្ថានភាពរបស់ពួកគេត្រូវបានពិនិត្យឡើងវិញ។
លោកវរសេនីយ៍ឯក Walid Abdul Rabo បានប្រាប់សារព័ត៌មាន Reuters ថា អ្នកដែលមិនមានការចោទប្រកាន់ពីបទឧក្រិដ្ឋ នឹងត្រូវបានអនុញ្ញាតឱ្យបន្តជីវិតបែបជនស៊ីវិលធម្មតាឡើងវិញ។

អនាគតគឺអាស្រ័យទៅលើការសម្រេចរបស់ថ្នាក់ដឹកនាំ ពិតណាស់សម្រាប់អ្នកដែលមិនពាក់ព័ន្ធការកាប់សម្លាប់បង្ហូរឈាម នឹងរស់នៅធម្មតាដូចប្រជាពលរដ្ឋដ៏ទៃ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធការចោទប្រកាន់របស់តុលាការនឹងទទួលខុសត្រូវតាមផ្លូវច្បាប់។
គួររម្លឹកថាក្រុមឧទ្ទាមស៊ីរីបានដណ្តើមកាន់កាប់ក្រុងដាម៉ាសកាលពីថ្ងៃទី ៨ ខែធ្នូ ដោយបង្ខំឱ្យលោក Assad ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមស៊ីវិលជាង ១៣ ឆ្នាំ៕