កម្ពុជាទទួលបានចំណូលពីការលក់បណ្ណសម្រាប់ភ្ញៀវទេសចរបរទេស មានទឹកប្រាក់ជិត ៤៨ លានដុល្លារ

2025/01/02 11:42:34 am        108

គ្រឹះស្ថានអង្គរទទួលបានភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងបំណាច់ឆ្នាំ ២០២៤ មានចំនួនជាង ១ លាននាក់ និងទទួលបានចំណូលពីការលក់បណ្ណ បានចំនួនជិត ៤៨ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២៨ ភាគរយ បើធៀបនិងឆ្នាំ ២០២៣។

គ្រឹះស្ថានអង្គរ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូល ទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងនោះសម្រាប់ភ្ញៀវទេសចរបរទេស ប្រចាំខែ ធ្នូ ឆ្នាំ២០២៤, កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ជាង ១២៥ ពាន់នាក់ កើនឡើងជាង ២៧ ភាគរយ និងទទួលបានចំណូលពីការលក់បណ្ណចូល ទស្សនា មានទឹកប្រាក់ជិត ៦ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២៧ ភាគរយ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២៣។

ចំណែកនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ២០២៤ នេះវិញ, កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយ ដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសនេះ មានចំនួនសរុបជាង ១ លាននាក់ កើនឡើង ២៨ ភាគរយ និងទទួលបាន ចំណូលពីការលក់បណ្ណចូលទស្សនា មានទឹកប្រាក់សរុបជិត ៤៨ លានដុល្លារអាមេរិក កើនជាង ២៨ ភាគរយ បើប្រៀបធៀបទៅរយៈ ពេលដូចគ្នាឆ្នាំ ២០២៣។

សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះ, គ្រឹះស្ថានអង្គរបានប្រមូលចំណូលពីវិស័យផ្សេងៗ ក្នុងនោះសម្រាប់ចំណូលសរុប ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនទឹកប្រាក់សរុបជាង ២ លានដុល្លាអាមេរិក, ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែវ ទទួលបានភ្ញៀវទេសចរជាង ២១ ពាន់នាក់ មានទឹកប្រាក់ជាង ៣២៩ ពាន់ដុល្លារអាមេរិក, និងចំណូលពីការលក់សំបុត្រទូក មាន ចំនួនជាង ៧៩៤ ពាន់ដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យជាច្រើននាក់
2025/08/19 11:05:44 pm        1
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនវីរយុទ្ធជន ជួរមុខដើម្បីសម្រាលការលំបាក
2025/08/19 10:01:36 pm        1
សហគមន៍អឺរ៉ុបផ្តល់លុយជិតមួយលានដុល្លារសម្រាប់ជួយពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា និងថៃ
2025/08/19 09:34:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈានដល់ឃាត់ និងឃុំខ្លួនជនសង្ស័យជាច្រើននាក់

2025/08/19 11:05:44 pm
​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនវីរយុទ្ធជន ជួរមុខដើម្បីសម្រាលការលំបាក
2025/08/19 10:01:36 pm
​សហគមន៍អឺរ៉ុបផ្តល់លុយជិតមួយលានដុល្លារសម្រាប់ជួយពលរដ្ឋខ្មែររងគ្រោះដោយសារជម្លោះព្រំដែន កម្ពុជា និងថៃ
2025/08/19 09:34:43 pm
​លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគជូនគ្រួសារក្រីក្រចំនួន ៤០០គ្រួសារ
2025/08/19 09:17:58 pm
​រដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វានៅតាមតំបន់មានហានិភ័យខ្ពស់
2025/08/19 08:32:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/17 11:55:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/12 12:29:32 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/16 11:18:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am