កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង ៨១ម៉ឺនតោន គិតជាទឹកប្រាក់ជាង១ ពាន់លានដុល្លារ

2025/01/03 10:23:22 am        614

កម្ពុជានាំចេញគ្រប់ស្វាយចន្ទី ក្នុងរយៈពេលជិត ១២ខែ ឆ្នាំ ២០២៤ មានចំនួនសរុប ៨១ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើគិត ជាទឹកប្រាក់មានចំនួនប្រមាណ ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបរយៈពេលក្នុងឆ្នាំ ២០២៣។ 

ក្នុងរយៈពេលជិត ១២ ខែ គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុក សរុបបានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាមជាប់លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំ ចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។ 

ជុំវិញការផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៤នេះ, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន ថ្លែងប្រាប់ BTV ឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមក នេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញនៅក្នុងឆ្នាំ ២០២៤ បានកើនឡើងល្អប្រសើរ។ ចំណែក ការប្រមូលផលវិញ, ចំពោះនៅខេត្តកំពង់ធំ កសិករប្រមូលទិន្នផលគ្រាប់ស្វាយចន្ទី បានគ្របដណ្តប់ប្រហែល ៣០ ភាគរយ នៃ ទិន្នផលទូទាំងប្រទេស ខណៈដែលខេត្តកំពង់ធំ គឺជាទីតាំងមានសក្តានុពលជាងគេ នៅលើផ្នែកផលិតកម្មស្វាយចន្ទី ដោយកាលពី ពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ក៏ទើបអនុញ្ញាតឱ្យបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំផងដែរ។

ទាក់ទិនការកែច្នៃវិញ, លោក បានឱ្យដឹងថា មកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃក្នុងស្រុកចំនួន ៥២ សហគ្រាស ដោយ បានកែច្នៃគ្រាប់ស្វាយចន្ទីឆៅនៅក្នុងមួយឆ្នាំៗ បានចំនួន ៥០ ពាន់តោន តែក្នុងនោះចំពោះទំហំនៃការការកែច្នៃជាក់ស្តែង បានចំនួន ជាង ២០ ពាន់តោនប៉ុណ្ណោះ ខណៈដែលសហគ្រាសមួយចំនួនជួបបញ្ហាខ្វះទុនបង្វឹល តែប្រសិនកម្ពុជាអាចកែច្នៃខ្លួនឯងបានក្នុងរង្វង់ ៨០ ភាគរយនៃបរិមាណសរុប កម្ពុជានិងអាចទទួលប្រាក់ចំណេញដល់ ១២០ ភាគរយ។

ជុំវិញការនាំចេញវិញ, លោក អួន ស៊ីឡុត មានក្តីរំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាផលិតផលសម្រេចរបស់ កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានបរិមាណកាន់តែច្រើន ចាប់ពីដើមឆ្នាំ ២០២៥ តទៅ ខណៈក្រុមហ៊ុនក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាព កែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០ តោន ក្នុង១ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
2026/05/15 07:40:44 pm        1
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
2026/05/15 05:11:56 pm        1
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
2026/05/15 05:08:45 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា លោកអាចនឹងដកទណ្ឌកម្មចេញពីក្រុមហ៊ុនចិនដែលទិញប្រេងអ៊ីរ៉ង់

2026/05/15 08:56:22 pm
​លោក Araghchi ៖ អ៊ីរ៉ង់មិនទុកចិត្តអាមេរិកទេ ហើយពួកគេនឹងចរចាបើសិនវាជាបញ្ហាធ្ងន់ធ្ងរ
2026/05/15 08:41:10 pm
​រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា
2026/05/15 08:40:45 pm
​កិច្ចពិភាក្សា BRICS បញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួម ជាការបង្ហាញពីភាពរកាំរកូស ដោយសារសង្គ្រាមនៅអ៊ីរ៉ង់
2026/05/15 08:40:11 pm
​UN ៖ ការគំរាមកំហែងគ្រោះទុរ្ភិក្សកើតមាននៅភាគខាងត្បូងប្រទេសូម៉ាលី លុះត្រាតែបង្កើនជំនួយមនុស្សធម៌
2026/05/15 08:39:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/14 01:55:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/14 07:32:51 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 10:26:02 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am