អាជ្ញាធរអំពាវនាវពលរដ្ឋ និងយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីទទួលបានជីវភាពប្រសើរ

2025/02/02 04:53:04 pm        255

ភ្នំពេញ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានអំពាវនាវប្រជាពលរដ្ឋ និងយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានឱកាសការងារច្បាស់លាស់ និងជីវភាពប្រសើរ។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌព្រែកព្នៅ សហការជាមួយ លោកបណ្ឌិត ហាន បូរិន ប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោក ទេព សេងហ៊ន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ (TVET) ជូនគ្រួសារក្រីក្រចំនួន៤២២គ្រួសារ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោក ឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌ ថ្លែងថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះមានការងារធ្វើ”។

លោក ឆើម សេរីវឌ្ឍន៍ ថ្លែងថា តាមរយៈកម្មវិធីនៅថ្ងៃនេះ ជាការរួមចំណែកជាមួយយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅ ព្រមទាំងនៅតាមទីតាំងសាធារណៈតាមរយៈការចែកខិតប័ណ្ណផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ហាន បូរិន មានប្រសាសន៍ទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់ឆ្នាំ២០៥០ មានតែជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និង ស្វែងរកការងារកាន់តែប្រសើរ៕


អត្ថបទដែលទាក់ទង

BREAKING NEWS | ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឥតកែប្រែ
2026/04/03 04:02:29 pm        1
សមយុទ្ធទ្វេភាគីកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា នឹងធ្វើនៅខែឧសភាឆ្នាំនេះនៅកម្ពុជា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា»
2026/04/03 03:43:22 pm        1
កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃថា​កម្ពុជា​ធ្វើសកម្មភាព​ញុះញង់​ទើប​ពួក​គេ​ពង្រីក​កម្លាំង​បន្ថែម​
2026/04/03 03:10:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​BREAKING NEWS | ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឥតកែប្រែ

2026/04/03 04:02:29 pm
​លោក Macron តបធ្ងន់ៗទៅលោក Trump ជាការបង្ហាញកំហឹងខ្លាំងទៅៗរបស់អឺរ៉ុប ចំពោះសង្គ្រាមអ៊ីរ៉ង់
2026/04/03 04:00:46 pm
​អ៊ីរ៉ង់សន្យាឲ្យសត្រូវជួបគ្រោះធំ ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ រងការវាយប្រហារ
2026/04/03 03:57:33 pm
​មេធាវីសិទ្ធិមនុស្សដ៏ល្បីរបស់អ៊ីរ៉ង់ ត្រូវបានឃាត់ខ្លួន នៅទីក្រុងតេអេរ៉ង់
2026/04/03 03:54:08 pm
​លោក Trump គំរាមវាយប្រហារកម្ទេចស្ពាន និងរោងចក្រថាមពលអគ្គិសនីរបស់អ៊ីរ៉ង់
2026/04/03 03:51:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 09:03:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am