ក្រុមអ្នកតវ៉ានៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (MSC)ប្រទេសអាល្លឺម៉ង់ បានតវ៉ាប្រឆាំងនឹងអង្គការណាតូ ឧស្សាហកម្មអាវុធ និងសង្រ្គាម។
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន រួមទាំងក្រុមបាតុករផ្សេងទៀត បានរិះគន់ ការប្រគល់អាវុធទៅឱ្យអ៊ុយក្រែន។
អ្នកចូលរួមការតវ៉ាម្នាក់បាននិយាយថាមិនមែនគ្រាន់តែជាអ្នកជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដែលនៅទីនោះទេ ប៉ុន្តែក៏មានក្រុមហ៊ុនផងដែរ ហើយរូបគេគិតថាក្រុមមេដឹកនាំទាំងនោះមិនគួរសម្រេចចិត្តរឿងសំខាន់បែបនេះទេ ។
អ្នកតវ៉ារាប់ពាន់នាក់ បានទទូចដល់ក្រុមមន្ត្រីក្នុងសន្និសីទនោះ ឲ្យដោះស្រាយបញ្ចប់ជម្លោះអ៊ុយក្រែនជាអាទិភាព។
នគរបាលនិយាយថា មនុស្សជាង២.៥០០នាក់ បានចូលរួមតវ៉ាធំៗចំនួន៣ទីតាំងបង្ហាញការប្រឆាំងចំពោះសន្និសីទនេះកាលពីរសៀលថ្ងៃសៅរ៍ ដោយបន្ថែមថា បាតុកម្មនៅតែបន្តដោយភាពស្ងៀមស្ងាត់៕
