ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា វត្តអារាម នៃព្រះពុទ្ធសាសនា បានរួមវិភាគទានដល់សង្គមខ្មែរតាំងតែពីបុរាណ កាលរហូតដល់សព្វថ្ងៃនេះ ខណៈវត្តអារាមនេះគឺជាទីកន្លែងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះសីលធម៌ និងគុណធម៌សង្គមខ្មែរ និងជាទីកន្លែងបណ្តុះបណ្តាលអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត និងកសាងធនធាន មនុស្សឲ្យមានចំណេះដឹងជាដើម។

ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះព្រះ ករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលថា ក្នុងបរិការនេះតួនាទីលេចធ្លោររបស់វត្តអារាមព្រះ ពុទ្ធសាសនា បានក្លាយទៅជាជលករមួយ ដែលមិនអាចកាត់ផ្តាច់ចេញបានទាំងដំណើរជីវិតពលរដ្ឋខ្មែរប្រ ចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថា«វត្តអារាម និងសង្គមគឺតែមួយ»។
ព្រះករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា តាំងពីអតីតកាលរហូតដល់បច្ចុបន្នកាល វត្តអារាមបានជួយផ្តល់កន្លែងស្នាក់នៅ បួស រៀនសូត្រ ចំណេះដឹងទូទៅដល់អ្នកដែលមាន ការខ្វះខាត ដោយក្នុងចំណោមនោះមានមួយចំនួនបានក្លាយទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋផងដែរ៕ អត្ថបទ៖ បាន ចក់

