ការចុះបញ្ជីអាជីវកម្មនិងបង់ពន្ធ ជាការចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា

2025/02/18 10:22:41 am        221

ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធ គឺជាការបំពេញកាតព្វកិច្ចសារពើពន្ធ ដែល​ផ្តល់​នូវ​ធន​ធាន​ដ៏​ចាំ​បាច់​ដល់រាជរដ្ឋាភិបាល មាន លទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាសាធារណៈ និង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កម្ពុជា។

ឯកឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយស្ដីពី "ការលើកទឹក ចិត្តផ្នែកពន្ធដារ សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​”​នៅ​សប្តាហ៍​កន្លង​មកថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកប​ដោយគតិបណ្ឌិត ស្វាហាប់ និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ដាក់ចេញ នូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹង សមត្ថភាព ផលិតភាព និងភាព​ធន់​នៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចផ្លូវការ ដើម្បី​ធានា​ឱ្យ​បាន នូវភាពធន់ ភាពប៉ាន់ប្រមាណ និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជ​កម្ម​ការ​វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និង ការងារចិញ្ចឹមជីវិតនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីភាពងាយស្រួល និងសារៈសំខាន់ក្នុងការចុះបញ្ជីអាជីវកម្ម ក្នុង​នោះអ្នកជាប់ពន្ធអាចចុះ បញ្ជីអាជីវកម្មអនឡាញតាមគេហទំព័ររបស់ CamDX ហើយ​ព័ត៌មាន និង​ឯកសារស្នើសុំចុះបញ្ជីអាជីវកម្ម នឹងត្រូវបញ្ចូនដល់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ច​ជា​ស្វ័យ​ប្រ​វត្តិ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា សម្រាប់ការពិនិត្យ និងសម្រេច​ផ្តល់​ការ​អនុញ្ញាត​ការ​ចុះ​បញ្ជីអាជីវកម្ម។ ការចុះបញ្ជីអាជីវកម្ម និងការបង់ពន្ធ គឺជាការបំពេញកាតព្វកិច្ចសារពើពន្ធ ដែល​ផ្តល់នូវធនធានដ៏ចាំបាច់ដល់រាជរដ្ឋាភិបាល មានលទ្ធភាព គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ។ ទន្ទឹមនឹងនេះ អ្នកជាប់ពន្ធដែលចុះបញ្ជីអាជីវកម្មដោយស្ម័គ្រចិត្ត នឹងទទួល​នូវ​ការ​លើក​ទឹក​ចិត្ត ផ្នែកពន្ធដារផ្សេងៗ ដែលត្រូវបានផ្តល់ចំពោះសហគ្រាសធុនតូច និងមធ្យម ប្រកប​អាជីវកម្ម​ក្នុង​វិស័យអាទិភាពរួមមាន៖ លក់ដុំ-លក់រាយ និងជួសជុល, សេវាកម្មស្នាក់​នៅ​និង​អាហារ​, សិប្បកម្ម, និងសហគមន៍កសិកម្ម ដែលបានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្ដី​ណែនាំ លេខ ៤២២១២ អពដ ចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៤ ស្តីពីការ​អនុវត្ត​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ចំពោះសហគ្រាសធុនតូច និងមធ្យម សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និង​បញ្ជ្រាបកា​​រយល់ដឹងបន្ថែម អំពីការលើកទឹក ចិត្តផ្នែកពន្ធដារ សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៃអ្នកជាប់ពន្ធតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ព្រមទាំងផ្ដល់ ឱកាស​ឱ្យ​អ្នក​ជាប់​ពន្ធបានជួបជាមួយរដ្ឋបាលសារពើពន្ធដោយផ្ទាល់ ដើម្បីលើកឡើងនូវសំណើ សំណូមពរ និងបញ្ហា​ប្រឈមនានា ដែល ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ សំដៅពង្រឹង​អនុ​លោម​ភាព​សារ​ពើពន្ធ និងលើកកម្ពស់វប្បធម៌បង់ពន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
2026/04/04 02:28:42 pm        1
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម​ សួស កាណាន នៅគេហដ្ឋាន
2026/04/04 01:55:07 pm        1
រដ្ឋសភាបញ្ជូនសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាទៅក្រុមប្រឹក្សាធម្មនុញ្ញ
2026/04/04 11:52:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអញ្ជេីញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការចំនួន១៤៨ រូប នៃរដ្ឋបាលស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

2026/04/04 02:28:42 pm
​WFP ព្រមានពីអសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗនៅឆ្នាំនេះ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត
2026/04/04 01:59:09 pm
​ប្រភព៖ ចារកម្មអាមេរិកព្រមានថា អ៊ីរ៉ង់ទំនងជាមិនបន្ធូរបន្ថយការបិទខ្ទប់ច្រកសមុទ្រហ័រមូសឆាប់ៗនេះទេ
2026/04/04 01:55:13 pm
​ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម​ សួស កាណាន នៅគេហដ្ឋាន
2026/04/04 01:55:07 pm
​ពលរដ្ឋអាល្លឺម៉ង់កាន់តែច្រើនចាប់អារម្មណ៍ទិញរថយន្តអគ្គិសនី(EVs) ដោយសារតែតម្លៃប្រេងខ្ពស់
2026/04/04 12:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am