សេចក្តីព្រាងច្បាប់ចំនួនពីរ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងនាព្រឹកនេះ

2025/02/18 12:42:26 pm        117

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ដើម្បី​ពិភាក្សា និង​អនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆំាង​ការ​មិន​ទទួល​ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និង​សេចក្តី​​ព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ សេចក្ដីព្រាងច្បាប់​ទាំង​ពីរ​នេះ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងនៅព្រឹកនេះ ដោយសំឡេង ១១៥សំឡេង​នៃ​វត្តមាន​សមាជិក​​រដ្ឋសភាចូលរួមប្រជុំចំនួន ១១៥ រូប។

ទី១. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆំាងការមិនទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មានចំនួន៧មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំ​ឡើង​ដើម្បី​ផ្តន្ទាទោស​ចំពោះបុគ្គលទំាងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬលើកតម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជា​ធិបតេយ្យ និងដែល​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ទំាង​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សេចក្តី​សម្រេច​ស្ថាពរ​ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បី​កាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោល​បំណង​ផ្តល់​យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និង​ទប់​ស្កាត់​កុំ​ឱ្យ​ឧក្រិដ្ឋ​កម្ម​ទំាង​នេះ​វិល​ត្រឡប់​មក​វិញនៅកម្ពុជា។

ទី២. សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មាន​ចំនួន​៤​ជំពូក​និង​១៥​មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និង​នីតិ​វិធី​ក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុង​គោល​បំណង​រក្សា​តម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទំាងនោះ ព្រមទំាងការពារ​ផល​ប្រយោជន៍​របស់​ម្ចាស់​វត្ថុ​ចាប់​យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយ​វត្ថុ​ចាប់​យក​នៅ​ក្នុង​ដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​នៅ​ឡើយ ​សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការនិងស្ថាប័នតុលាការ ជាស្ថាប័ន​មាន​សមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅ​តាម​ដំណាក់​កាល​នី​មួយ​ៗ​នៃ​នីតិវិធីព្រហ្មទណ្ឌ។

យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៧ មាត្រា៨៣ ដែលបានចែងថា រដ្ឋ​សភា​ប្រជុំ​ជា​សាមញ្ញពីរដ​ងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។ សម្តេចរដ្ឋ​សភា​ធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដោយសារសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល​ទី៧ បានដំណើរការមកដល់ពេលនេះ គឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរយៈពេលជាង៣ ខែ​ហើយ ដូច្នេះ រដ្ឋសភាសូមប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាល៧ ចាប់ពី​ថ្ងៃ​នេះ​តទៅ។​

នៅ​ក្នុងរយៈពេលជាងបីមកនេះ រដ្ឋសភាបាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ក្នុង​កា​រ​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋលើមុខងារនីតិកម្ម មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងមុខងារតាម​ដាន​ការ​អនុវត្ត​ច្បាប់ ព្រមទំាងការងារការទូតសភា និងសកម្មភាពសង្គមជាច្រើនទៀត។ ចំពោះលទ្ធ​ផល​ការ​ងារ​របស់រដ្ឋសភានៅក្នុងរយៈពេលបីខែ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣នីតិកាល៧ សម្រេច​បាន​លទ្ធផលអ្វីខ្លះនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងជូន​ដំណឹង​ជម្រាប​ជូន​សាធារណ​ជន​បាន​ជ្រាប​ជា​បន្តទៀត៕ 

អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm        1
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm        1
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm
​ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm
​ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm
​ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am