សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ភូមិមួយផលិតផលមួយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយចំណាកស្រុក និងពង្រឹងភាពជាម្ចាស់នៃសហគមន៍ ហើយសម្តេចក៏អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជួយលើកកម្ពស់ផលិតផលខ្មែរឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។

តាមរយៈសារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំលើកទី២(២០២៤-២០២៨) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងថា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធសាស្រ្តជាតិជំរុញចលនាភូមិមួយផលិតផលមួយ៥ឆ្នាំលើកទី១ (២០១៩-២០២៣) នាពេលកន្លងមកបានឃើញអំពីតួនាទីដ៏មានសារៈសំខាន់នៃចលនាភូមិមួយផលិត ផលមួយ«ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឲ្យសកម្មភាព សេដ្ឋកិច្ចតាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាក់ស្រុក និងការ ពង្រឹងភាពជាម្ចាស់ការនៃសហគមន៍ជាដើម»។
តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងទៀតថា ដំណើរឆ្ពោះទៅកាន់ ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ចលនាភូមិមួយផលិតផលមួយ ត្រូវតែដើរតួនាទីឲ្យកាន់តែ សកម្មបន្ថែមទៀត តាមរយៈការគៀរគរប្រជាជនឲ្យខិតខំផលិត កែច្នៃប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូ វធនធានសក្តានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវផលិតផលសម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។
ដើម្បីសម្រេចបាននូវសូចនាករទាំងឡាយដែលបានដាក់ចេញក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្រ្ត នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បណ្តាក្រសួង ស្ថាប័នជាសមា ជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយទាំងអស់ទាញយកសកម្មភាពគន្លឹះពាក់ព័ន្ធ នឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជ្រាបចូលក្នុងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ស្ថាប័ន ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមស្មារតីគណនេយ្យភាពសមិទ្ធកម្ម។ ទន្ទឹមនឹងនេះដែរ សម្តេច ធិបតី ក៏សូមឲ្យមានការចូលរួមគាំទ្រពីបណ្តាដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះ បណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករគ្រប់ប្រភេទ និងជាពិសេសបងប្អូនប្រជាពលរដ្ឋ ខ្មែរគ្រប់ស្រទាប់វណ្ណៈរួមគ្នាជំរុញ និងលើកកម្ពស់ផលិផលខ្មែរ ផលិតផលភូមិមួយ ផលិតផលភូមិមួយ ផលិតផលមួយ ឲ្យកាន់តែមានភាពខ្លាំងក្លាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់


