ឯកឧត្តម ឡោ រស្មី អញ្ជើញជួបសំណេះសំណាលក្រុមអាជីវករលក់ជី និងថ្នាំកសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

2025/03/01 02:29:43 pm        141

ភ្នំពេញ៖ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរកសិកម្មទាំងពីរខេត្ត និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មសរុបចំនួន២៩១នាក់ មន្ត្រីកសិកម្មឃុំសរុបចំនួន ១៦នាក់ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាការពង្រាយមន្ត្រីកសិកម្មឃុំ ការចងក្រងសហគមន៍កសិកម្មទំទើប ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងកសិកម្មសម្រេចបាននាពេលកន្លងមក។

នាឱកាសនោះ ឯកឧត្ដម ក៏បានណែនាំដល់អាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការលក់ជី ថ្នាំកសិកម្មដែលមានគុណភាព ប្រើប្រាស់ទៅមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់កសិករ និងត្រូវជួយណែនាំបន្តដល់ប្រជាកសិករឱ្យបានដឹង និងយល់កាន់តែច្បាស់បន្ថែមទៀត ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងភាតរភាពបរិស្ថាន។ 

ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យអាជីវករដែលមានដ្រូនប្រើប្រាស់ ត្រូវអនុវត្តតាមស្មារតីនៃប្រកាសអន្តរក្រសួងលេខ: ១៦៤៤ប្រក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយត្រូវទៅបំពេញព័ត៌មាននៅអធិការដ្ឋាននគរបាលស្រុក/ក្រុង និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ ដើម្បីចៀសវាងការបង្កអសន្តិសុខសង្គម និងការប្រព្រឹត្តបទល្មើសនានា។ 

ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ អាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ បានបង្ហាញក្ដីរីករាយ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និងចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល៕

អត្ថបទដែលទាក់ទង

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរ
2026/05/23 08:42:25 pm        1
រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រងការចំណាយបុណ្យសពទាំងមូល
2026/05/23 07:59:27 pm        1
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទបង្ក្រាបក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/05/23 07:29:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរ

2026/05/23 08:42:25 pm
​រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រងការចំណាយបុណ្យសពទាំងមូល
2026/05/23 07:59:27 pm
​[UPDATE] យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យ៉ាងហោចណាស់មានមនុស្ស ៩០នាក់បានស្លាប់នៅក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយនៅភាគខាងជើងប្រទេសចិន
2026/05/23 07:57:08 pm
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទបង្ក្រាបក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/05/23 07:29:12 pm
​អតីយុទ្ធជន និងនិវត្តន៍ជន ដឹងគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់មើលថែពួកគាត់
2026/05/23 07:22:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/22 01:44:13 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/22 01:20:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/23 03:37:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am