លោកPutin នឹងអនុញ្ញាតឱ្យទាហានអ៊ុយក្រែននៅតំបន់ Kursk រស់ជីវិត ប្រសិនបើពួកគេចុះចាញ់

2025/03/15 10:59:17 am        335

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ទុកជីវិតឲ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញច្រានចេញពីតំបន់ Kursk របស់ខ្លួន ជាការអំពាវនាវដែល លោកពូទីន បាននិយាយថា លោកនឹងយល់ព្រម ប្រសិនបើពួកគេចុះចាញ់។

លោក Trump បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមបន្ទាប់ពីបេសកជនរបស់លោក គឺលោក Steve Witkoff បានជួបប្រជុំរយៈពេលយូរ ជាមួយ លោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅទីក្រុងមូស្គូដែលលោក Trump បានពិពណ៌នាថា «ល្អប្រសើរ និងមានផ្លែផ្កា» ។

លោក Trump បាននិយាយដោយសំដៅលើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក ដែលអ៊ុយក្រែនទទួលយកក្នុងសប្តាហ៍នេះ ហើយកំពុងស្ថិតក្រោមការពិចារណារបស់រុស្ស៊ីថា «មានឱកាសល្អ ដែលសង្រ្គាមបង្ហូរឈាមដ៏អាក្រក់នេះ អាចឈានដល់ទីបញ្ចប់»។

ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា យោធារុស្ស៊ីបាន «បានហ៊ុមព័ទ្ធទាំងស្រុង» ទាហានអ៊ុយក្រែនរាប់ពាន់នាក់នៅក្នុងតំបន់ Kursk ដែល «ស្ថិតក្នុងស្ថានភាពអាក្រក់ និងងាយរងគ្រោះ»។ លោកត្រាំ បញ្ជាក់ថា «ខ្ញុំ បានស្នើសុំយ៉ាងមុតមាំទៅកាន់ប្រធានាធិបតី លោក ពូទីន ទុកជីវិតឱ្យពួកគេ។ នេះគឺជាការសម្លាប់រង្គាលដ៏អាក្រក់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរ»។

លោកពូទីន បានចោទប្រកាន់កងទ័ពអ៊ុយក្រែន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងជនស៊ីវិលនៅក្នុងតំបន់ Kursk ជាអ្វីដែលទីក្រុង Kyiv ច្រានចោល។ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកយល់ពីការអំពាវនាវរបស់លោក Trump ឲ្យគិតគូរអំពីមនុស្សធម៌។

លោកពូទីន បាននិយាយថា ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ប្រសិនបើកងទ័ពអ៊ុយក្រែន ដាក់អាវុធចុះនិងចុះចាញ់ ពួកគេនឹងត្រូវធានាបានថានៅមានជីវិតរស់នៅ និងការប្រព្រឹត្តសមរម្យ ស្របតាមច្បាប់អន្តរជាតិ និងច្បាប់របស់សហព័ន្ធរុស្ស៊ី៕

អត្ថបទដែលទាក់ទង

មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
2026/06/19 08:38:16 pm        1
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
2026/06/19 08:33:34 pm        1
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
2026/06/19 08:33:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ

2026/06/19 09:28:43 pm
​មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
2026/06/19 08:38:16 pm
​លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
2026/06/19 08:33:34 pm
​មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
2026/06/19 08:33:09 pm
​ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
2026/06/19 08:32:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am