សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី និងកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលី បើកសម្ពោធ​ជាផ្លូវការ​នៅ​កម្ពុជា

2025/03/15 08:33:07 pm        583

ភ្នំពេញ៖ សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី ដែលផ្តល់កម្មវិធីអប់រំស្តង់ដាអូស្ត្រាលី បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ​។

លោក Lance Jackson នាយកសាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី បានរាយការណ៍ជូនអង្គពិធីថា ការ​បង្កើត​សាលារៀននេះ ក្នុងបំណងផ្តល់​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា​ទទួល​បាន​ការ​អប់រំ​លំដា​ប់​ពិភព​លោក ហើយក៏ជាមធ្យោបាយមួយ ដើម្បីគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និង​សង្គម​ក្នុង​ស្រុក និងពិភពលោក ខណៈដែលសាលារៀនអន្តរជាតិមួយនេះ បានចាប់​ដៃ​គូ​ជាមួយ​កម្ម​វិធី​សិក្សា​នៃ​រដ្ឋអូស្ត្រាលីភាគខាងត្បូង និងដៃគូពីសាកលវិទ្យាល័យឈានមុខគេទូទាំងពិភពលោក រួម​ទាំង​នៅ​ប្រទេស​អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងម៉ាឡេស៊ី។

បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់ ឯកឧត្តម ឯក​អគ្គ​រដ្ឋទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​អំពី​ការ​អប់រំ​មិន​មែន​គ្រាន់​តែ​អំពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និង​ការ​បង្កើតភាពជាដៃគូអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែង​នូវ​ការ​អបអរ​សាទរ​ដល់​សាលា​អន្តរជាតិ​នេះ និងជាពិសេសចំពោះការ​នាំយក​កម្ម​វិធី​សិក្សា​មធ្យ​ម​សិក្សា​អូស្ត្រាលី​មក​កាន់​ក​ម្ពុជា ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា រវាងកម្ពុជា និងអូស្ត្រាលី ក្នុង​ការ​បង្កើន​គុណ​ភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួល​បាន​កម្ម​វិធី​សិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបន្តថា សារៈសំខាន់​នៃ​ការ​បណ្ដុះ​បណ្ដាល​បំណិន​ទន់ឬហៅថាបំណិនសតវត្សទី២១ ដែលជួយឱ្យសិស្សានុសិស្ស​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ធ្វើ​ការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា ការ​ត្រិះ​រិះ​ពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ ជាពិសេស​ប្រើប្រាស់​ចំណេះ​ដឹង​ដែល​បាន​រៀន​ពី​ថ្នាក់​រៀន​ផ្សារ​ភ្ជាប់​ដោះ​ស្រាយ​បញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ។

សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ផ្តល់កម្មវិធីអប់រំ​ស្តង់ដា​អូស្ត្រាលី​សម្រាប់​សិស្ស​អាយុ​ពី ៣ ដល់១៨ឆ្នាំ ដែលនឹងទទួលសញ្ញាបត្រទុតិយភូមិពីប្រទេសអូស្ត្រាលី ផ្តល់​ជូន​តាម​រយៈ​កម្មវិធីសិក្សា South Australia Certificate of Education (SACE) នៃរដ្ឋ​អូស្ត្រាលី​ខាង​ត្បូង និងមានការទទួលស្គាល់ទូទាំងពិភពលោក។ សញ្ញាបត្រ​ស្តង់​ដា​ប្រទេស​អូស្ត្រាលី​នេះ​នឹង​ជួយ​ឱ្យសិស្សានុសិស្សបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានានៅប្រទេសអូស្ត្រាលី និង​ប្រទេសដទៃទៀតទូទាំងពិភពលោក៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
2026/11/08 05:36:18 pm        1
ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
2026/11/08 03:13:18 pm        1
ពលរដ្ឋវ័យចំណាស់ បង្ហាញមោទនភាពចំពោះសន្ទុះ នៃការអភិវឌ្ឍផលិតផលក្នុងស្រុកកាន់តែល្អ
2026/11/08 02:46:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួង ស្ថាប័ននានា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជននៅវិមានឯករាជ្យ និងព្រះបរមរូបសម្ដេចព្រះនរោត្តម សីហនុ ក្នុងឱកាសខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

2026/11/08 05:36:18 pm
​ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់រាយការណ៍ថា មានសំឡេងផ្ទុះត្រូវគេឮក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់
2026/11/08 03:20:09 pm
​គុណភាពខ្យល់នៅរដ្ឋធានីឥណ្ឌាយ៉ាប់យ៉ឺនខ្លាំង ខណៈពិធីបុណ្យឌីវ៉ាលីបង្កក្តីបារម្ភកាន់តែខ្លាំងពីការបំពុលបរិស្ថាន
2026/11/08 03:17:06 pm
​ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ណែនាំអាជ្ញាធរ​សង្កាត់​ឱ្យព​ង្រឹង​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-សង្កាត់​មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និង​បន្ត​ផ្តល់​សេវា​ជូនពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត
2026/11/08 03:13:18 pm
​អ៊ីរ៉ង់អះអាងថា កងកម្លាំងរបស់ខ្លួនមានភាព «រឹងមាំជាង» មុនពេលចាប់ផ្តើមសង្គ្រាម
2026/11/08 03:05:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/07 09:51:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/07 08:14:21 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/06 07:15:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/08 09:46:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm